អង់គ្លេស៖ លោក Ryan Yasin ជាស្ថាបនិកយីហោសម្លៀកបំពាក់កុមារឈ្មោះ Petit Pli មានមូលដ្ឋាននៅក្នុងទីក្រុងឡុង បានប្រើជំនាញរចនាម៉ូតសម្លៀកបំពាក់របស់ខ្លួន ច្នៃជាភ្លីលើខោអាវកុមារឱ្យយឺតតាមកម្ពស់កុមារ។ គំនិតអាជីវកម្មថ្មីនេះ បង្កើតឡើងក្នុងបំណងកាត់បន្ថយវត្តមានសំរាមនៅក្នុងភពផែនដី។ នេះបើតាមការចុះផ្សាយរបស់ WEForum ក្នុងពេលថ្មីៗនេះ។
សម្លៀកបំពាក់ម៉ូឌែលថ្មីសម្រាប់កុមារអាយុចន្លោះ ៦ខែដល់ឆ្នាំ ៣ឆ្នាំនេះ អាចទាញចេញតាមរូបរាងនិងមាឌរបស់កុមារ ហើយវិលទៅរករូបរាងដើមវិញនៅពេលដោះចេញពីខ្លួន។ Petit Pli អាចប្រើប្រាស់បានយូរឆ្នាំ មិនត្រឹមតែកាត់បន្ថយបរិមាណនៃផលិតក្រណាត់ក្នុងឧស្សាហកម្មនោះទេ តែអាចជួយសន្សំសំចៃលុយកាក់របស់ឪពុកម្តាយថែមទៀតផង។
លោក Ryan Yasin បានឱ្យដឹងថា គំនិតច្នៃប្រឌិតប្លែកនេះកើតចេញពីគំរូបច្ចេកទេសបត់ក្រដាសបែបបុរាណរបស់ជប៉ុន ឈ្មោះថា Origami ។ សម្រាប់សម្លៀកបំពាក់កុមារដែលលោកផលិតឡើងទាំងនោះ មានប្រាំពីរទំហំផ្សេងគ្នា និងចម្រុះពណ៌តាមចំណង់ចំណូលចិត្តរបស់អតិថិជន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងចាប់ផ្តើមសាកល្បងផលិតឈុតសម្រាប់មនុស្សពេញវ័យ។
គួរបញ្ជាក់ថា ឧស្សាហកម្មផលិតសម្លៀកបំពាក់នៅទូទាំងពិភពលោកកំពុងបំពុលបរិស្ថានយ៉ាងខ្លាំង។ ជារៀងរាល់ឆ្នាំ បានបញ្ចេញកាកសំណល់និងឧស្ម័នពុលប្រមាណ 1.2 ពាន់លានតោន អាក្រក់ជាងការបំពុលដោយវិស័យអាកាសចរណ៍ និងការដឹកជញ្ជូនតាមនាវា។ សម្លៀកបំពាក់ចាស់ៗសរុប 57 ភាគរយនៃចំនួនផលិតបានក្លាយជាសំណល់សំរាម៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ជំរុញឱ្យសាលារៀន ជាពិសេសសាលាឯកជនដែលមានសេវារថយន្តដឹកសិស្ស ពង្រឹងវិធានការការពារសុវត្ថិភាពកុមារ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍នៅក្នុងយុគសម័យថ្មីពេលដែលបច្ចេកវិទ្យាកំពុងរីកចម្រើន និងបញ្ញាសិប្បនិមិត្ត AI បាននិងកំពុងជ្រាបចូលទៅក្នុងទិដ្ឋភាពទាំងអស់នៃសង្គមជាតិ សាលារៀនមិនអាចផ្តោតត្រឹមដំណើរការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សិស្សានុសិស្សកម្ពុជា ពីថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យប្រមាណជាង២រយនាក់ កាលពីចុងសប្តាហ៍នេះ (៤ តុលា)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អ្នកជំនាញផ្នែកការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងពីសារៈសំខាន់នៃការពង្រឹងជំនាញបៃតងនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃទីផ្សារការងារ
ចំណេះជីវិត, ព្រឹត្តិការណ៍ការជ្រើសរើសដើរឡើងជណ្តើរជើងជំនួសឱ្យការជិះជណ្តើរយន្ត ឬជណ្តើរយន្តស្វ័យប្រវត្តិ ប្រហែលជាជម្រើសដ៏សាមញ្ញមួយ ប៉ុន្តែផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់អាយុជីវិត។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ឱកាសសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សាលើជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍យូនីសេហ្វប្រចាំកម្ពុជា និងមូលនិធិ កាំង ម៉េងហ៊ុយ (មូលនិធិ ខេ អឹម អេច) ដែលជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រុមសិស្សមកពីវិទ្យាល័យ សុខ អាន ទន្លេបាទី ខេត្តតាកែវ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង «ផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន