សម្លឹងអេក្រង់ច្រើន ធ្វើឱ្យខួរក្បាលកុមារអភិវឌ្ឍយឺត និងប៉ះពាល់មុខងារពុទ្ធិបញ្ញា

ផ្អែកលើការសិក្សារបស់ JAMA Pediatrics បានរកឃើញថា កុមារដែលចំណាយពេលវេលានៅជាមួយអេក្រង់ច្រើនហួសប្រមាណ ធ្វើឱ្យការលូតលាស់ខួរក្បាលរបស់គេយឺត ហើយប៉ះពាល់ដល់សមត្ថភាពអក្ខរកម្ម ភាសា និងមុខងារពុទ្ធិបញ្ញារបស់ខួរក្បាល។

ជំនួសឱ្យការចំណាយពេលជាមួយអេក្រង់ច្រើន អាណាព្យាបាលអាចលើកទឹកចិត្តកុមារ ហ៊ាននិយាយជាមួយអ្នកដទៃ មានទំនាក់ទំនងក្នុងសង្គម និងរត់លេងកម្សាន្ត។ សកម្មភាពទាំងនេះ មានសារៈសំខាន់​សម្រាប់ការ​អភិវឌ្ឍជំនាញគិត ដោះស្រាយបញ្ហា និងអនុវត្តការងារផ្សេងៗ។ ការចូលរួមពីសំណាក់ឪពុកម្ដាយ ដូចជា អានសៀវភៅ ច្រៀង គូរគំនូរ និងជូនកុមារទៅខាងក្រៅ សុទ្ធសឹងតែជាសកម្មភាព ដែលជួយពង្រឹង និងធ្វើឱ្យរចនាសម្ព័ន្ធខួរក្បាលកុមារ មានរបៀបរៀបរយ។

ការណែនាំអំពីការចំណាយពេលជាមួយអេក្រង់របស់កុមារ

ផ្អែកតាមគោលការណ៍ ណែនាំរបស់បណ្ឌិតសភាកុមារអាម៉េរិក (AAP) អំពីការចំណាយពេលជាមួយអេក្រង់ បានណែនាំ សកម្មភាពចំនួន ៤ សំខាន់ ៖

១. មិនអនុញ្ញាតឱ្យកុមារ អាយុក្រោម ១៨ខែ ប្រើប្រាស់បណ្ដាញសង្គម មើលវីដេអូ និងសម្លឹងអេក្រង់។

២. ប្រសិនបើអាណាព្យាបាលអនុញ្ញាតឱ្យកុមារអាយុ ចាប់ពី ១៨ ទៅ២៤ខែ ត្រូវជ្រើសរើសកម្មវិធី ដែលមានគុណភាពខ្ពស់ ដែលជួយដល់ការអភិវឌ្ឍខួរក្បាលកុមារ។

៣. កំណត់ពេលវេលា ត្រឹមមួយម៉ោងក្នុងមួយថ្ងៃ សម្រាប់កុមារ ហើយត្រូវធានាថា កម្មវិធីដែលកុមារអាយុចាប់ពី ២ ទៅ ៥ឆ្នាំ ជាកម្មវិធីដែលផ្ដល់ផលវិជ្ជមាន ដល់ការអភិវឌ្ឍខួរក្បាលកុមារ។

៤. មានពេលវេលាគ្មានប្រព័ន្ធផ្សព្វផ្សាយ និងការសម្លឹងអេក្រង់ក្នុងផ្ទះ ទាំងអាណាព្យាបាល និងកុមារ។

អង្គការសុខភាពពិភពលោក (WHO) និងបណ្ឌិតសភាកុមារអាម៉េរិក (AAP) បានណែនាំឱ្យឪពុកម្ដាយ ឬអាណាព្យាបាល បង្កើតវិន័យសម្រាប់កុមារឱ្យបានត្រឹមត្រូវ ក្នុងការចំណាយពេលវេលាជាមួយអេក្រង់។ ខណៈបច្ចុប្បន្ន បច្ចេកវិទ្យា បានក្លាយជាផ្នែកមួយនៃការរស់នៅរបស់មនុស្សស្ទើរតែគ្រប់គ្នា ហើយការយល់ដឹងអំពីការកំណត់ច្បាប់ និងបង្កើតវិន័យសម្រាប់កុមារបានត្រឹមត្រូវ ជាផ្នែកមួយសំខាន់ក្នុងការជួយកុមារ ឱ្យមានសុខភាព និងអនាគតល្អប្រសើរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣