កុមារគឺជាវ័យមួយដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាល ហើយក្នុងនោះមានកុមារ៤ប្រភេទ គឺរឹតតែចាំបាច់ត្រូវយកចិត្តទុកដាក់មើលថែជាពិសេស នោះគឺកុមារដែលមានលក្ខណៈខុសប្រក្រតី ព្រោះពួកគេតែងរងនូវការរំលោភបំពាន ឬក៏ការរើសអើង។
លោក ម៉ៅ ឆន ប្រធានមូលនិធិដើម្បីសង្គម ដែលធ្វើការងារផ្តោតទៅលើកុមារកំព្រាចាស់ជរាគ្មានទីពឹងបានមានប្រសាសន៍ថា កុមារដែលត្រូវបានចាត់ទុកជាប្រភេទជនងាយរងគ្រោះ មានដូចជា កុមារពិការភាព កុមារគរថ្លង់ កុមារដែលមានកាយសម្បទារមិនគ្រប់គ្រាន់ជាដើម។ ពួកគេទាំងអស់នេះត្រូវការការគាំពារ ដូច្នេះយើងមិនអាចនិយាយមាត់ធ្ងន់ទៅកាន់ពួកគាត់បានទេ គឺមានតែការលួងលោម មានតែការលើកទឹកចិត្ត មានតែការធ្វើយ៉ាណាឱ្យពួកគាត់ស្ដាប់បាន ហ៊ាននិយាយ។

លោក ឆន បន្តថា អ្នកដែលត្រូវចូលរួមគាំពារពួកគេមុនគេនោះ គឺឪពុកម្តាយ ឬអាណាព្យាបាល ហើយបន្ទាប់ពីអាណាព្យាបាលគឺមានអង្គការដៃគួពាក់ព័ន្ធពិសេស ក្នុងនោះក៏រាជរដ្ឋាភិបាលផងដែរ ដែលវាគឺចូលរួមចំណែកយ៉ាងធំ។
បើតាមសៀវភៅយុទ្ធសាស្រ្តចិញ្ចឹមកូនបែបវិជ្ជមាន កុមារដែលចាំបាច់ត្រូវការគាំពារថែទាំយកចិត្តទុកដាក់យ៉ាងពិសេសមានដូចជា៖
កុមារថ្លង់ ឬខ្សោយការស្ដាប់៖ កុមារអាចមានអវៈយវៈ និងសតិបញ្ញាល្អជាធម្មតា តែអ្វីដែលជាផលវិបាកគឺការស្ដាប់ (ពួកគេមិនអាចស្ដាប់បានទាំងស្រុងតែម្ដង ឬក៏ពួកគេអាចស្ដាប់បានដែរតែស្ដាប់មិនសូវបានល្អ)។ ដើម្បីកត់សម្គាល់ត្រងចំណុចនេះ នៅពេលកុមារមានអាយុក្រោមបីឆ្នាំដូចជា កូន ឬកុមារមិនងាកមើល មិនភ្ញាក់នៅពេលហៅឈ្មោះ ឬមានសម្លេងខ្លាំងៗ ។ ការជួយអន្តរាគមន៍ទាន់ពេលវេលាដល់កូន ឬកុមារដែលថ្លង់ ឬខ្សោយការស្ដាប់អាចឱ្យពួកគាត់មានឱកាសរៀនភាសាបានល្អដូចកុមារដ៏ទៃទៀតដែរ ។ ឪពុកម្តាយអាណាព្យាបាល ឬអ្នកថែទាំទទួលបានការជួយគាំទ្រដើម្បីឱ្យពួកគាត់មានកម្លាំង និងទឹកចិត្តបន្តជួយកូនឬកុមារដែលមានពិការភាពនេះដោយជួយជំរុញ ឬធ្វើសកម្មភាពលេងជាមួយពួកគេដូចជានិយាយភាសារកាយវិការ លេងជាមួយកូនដោយប្រើសម្ភារៈមានសំលេង ។ សកម្មភាពទាំងនេះនឹងជួយឱ្យកូន ឬកុមារមានការអភិវឌ្ឍ ការប្រាស្រ័យទាក់ទង មានភាពកក់ក្តៅ និងមានទំនុកចិត្តក្នុងការចូលរួមសកម្មភាពនានានៅក្នុងសង្គម ។ បច្ចុប្បន្នមានសាលាពិសេសសម្រាប់ជួយកុមារដែលមានពិការភាពបែបនេះដូចជា អង្គការគ្រួសារថ្មី អង្គការម៉ារីណុល និងអង្គការ All Ears Cambodia ជាដើម ។
កុមារខ្សោសតិបញ្ញា៖ គឺកើតមានតាមកម្រិត កុមារមួយចំនួនមានបញ្ហាខ្សោយសតិបញ្ញាប្រភេទស្រាល ។ ពួកគាត់អាចទៅរៀនបានយ៉ាងហោចណាស់បានចប់បឋមសិក្សា ហើយពួកគេក៏អាចមើលថែខ្លួនឯងបានដូចជា ការស្លៀកពាក់ ងូតទឹក គេង និងហូបចុកជាដើម ។ មានកុមារមួយចំនួនទៀត មានបញ្ហាខ្សោយសតិបញ្ញាប្រភេទធ្ងន់ធ្ងរ ។ ពួកគេមិនអាចមើលថែទាំខ្លួនឯងបាន មិនចេះនិយាយ ហើយត្រូវការអ្នកជួយមើលថែទាំជាពិសេសដូចជា ការបន្ទោរបង់ ការបញ្ចុកអាហារ ការស្លៀកពាក់ និងការរស់នៅប្រចាំថ្ងៃជាដើម ។ កុមារទាំងនេះក៏ត្រូវការការពារជាពិសេសថែមទៀតពីការមិនអើពើ ឬការរំលោភបំពានផ្សេងៗ ។ ហើយដើម្បីស្វែងរកសេវាការថែទាំកុមារប្រភេទនេះ ពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន ឬទៅទទួលសេវានៅមជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត ដែលមានទីតាំងនៅក្នុងមន្ទីពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ។

ខ្សោយកាយសម្បទា ឬរាងកាយ៖ កុមារមួយចំនួនទៀតមានសតិបញ្ញាធម្មតា ឬស្ទើតែធម្មតា តែពួកគេមានបញ្ហាក្នុងការធ្វើចលនា ឬផ្លាស់ទី ។ ពួកគេដើរបានដោយមានការជួយ ឬឧបករណ៍ជំនួយដូចជា ឈើច្រត់ ឬរទេះរុញ ។ល។ ឪពុកម្តាយឬអាណាព្យាបាល ឬអ្នកថែទាំអាចស្វែងរកសេវាការថែទាំកុមារប្រភេទនេះ ពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន ឬទៅទទួលសេវាពីមជ្ឈមណ្ឌលស្ដារនីតិសម្បទាបន្ទាយព្រាប ឬនៅគៀនឃ្លាំងក្នុងរាជធានីភ្នំពេញ និងមជ្ឈមណ្ឌលស្ដារនីតិសម្បទារនៅតាមខេត្ត ។
ពិការភ្នែក ឬខ្សោយគំហើញ៖ កុមារទាំងនេះអាចមានសតិបញ្ញាធម្មតាដូចកុមារដ៏ទៃទៀតដែរ ។ កុមារខ្លះអាចមើលឃើញដោយលំបាក ហើយកុមារមួយចំនួនទៀតមិនអាចមើលឃើញទាំងស្រុងទេ ។ ឪពុកម្តាយអាណាព្យាបាល ឬអ្នកថែទាំអាចកត់សម្គាល់លើ កូន ឬកុមារដែលមានបញ្ហាភ្នែកតាំងពីតូចតាមរយៈសកម្មភាពទារកដូចជា មិនសូវមានចលនា មិនងើបក មិនឈោងចាប់របស់របរលេង មិនលូនឬវារ ទារកលេងកម្សាន្តតិចតួច នៅតែម្នាក់ឯងច្រើន ឬមិនសូវបានចូលរួមសកម្មភាពសង្គមពេលគេមានវ័យធំឡើង ។ ដូចនេះឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំអាចជួយកូន ឬកុមារតាំងពីពួកគេនៅជាទារក ដោយការលេង និយាយ និងចូលរួមសកម្មភាពប្រចាំថ្ងៃ ឬនៅក្នុងសង្គម ពួកគេក៏ត្រូវការថែទាំ និងការគាំទ្រពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន និងមជ្ឈមណ្ឌលស្តារនីតិសម្បទានានា៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2025
ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2025
សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2025
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សានៅក្នុងវិស័យវិទ្យាសាស្រ្ត និងវិស្វកម្ម ក្នុងការបានទៅហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...





































































