រក្សាសុវត្ថិភាពកុមារលើបណ្ដាញសង្គម ៖ APA ណែនាំវិធីសាស្ត្រ ៤ ដែលឪពុកម្ដាយគួរដឹង ដើម្បីការពារកូន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

មានវិធីជាច្រើន ដែលអាណាព្យាបាលអាចគ្រប់គ្រងបណ្ដាញសង្គមកូនៗរបស់ខ្លួនបាន រួមមាន ការកំណត់ពេលវេលាប្រើប្រាស់ ការណែនាំ និងត្រួតពិនិត្យមាតិកាដែលកូនត្រូវមើល និងការពិភាក្សាជាមួយកូន អំពីប្រភេទមាតិកា ដែលជាតម្រូវការរបស់គេ។ របាយការណ៍ស្រាវជ្រាវរបស់សមាគមន៍អ្នកចិត្តសាស្ត្រអាម៉េរិក (APA) បានបង្ហាញថា កាគ្រប់គ្រងប្រភេទមាតិកា លើបណ្ដាញសង្គម ដែលកុមារត្រូវមើល និងណែនាំពួកគេអំពីអក្ខរកម្មប្រពន្ធផ្សព្វផ្សាយ មានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍខួរក្បាលរបស់កុមារ និងក្មេងជំទង់។

អ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្ររបស់ APA បានណែនាំវិធីសាស្ត្រចំនួន ៤ ដោយផ្អែកលើការស្រាវជ្រាវ​ សម្រាប់អាណាព្យាបាល និងឪពុកម្ដាយ ដើម្បីការពារកូនៗពីគ្រោះថ្នាក់ដោយសារការប្រើបណ្ដាញសង្គម និងទាញប្រយោជន៍​ជាអាតិប្បរមាពីបច្ចេកវិទ្យានេះ។

១. អាណាព្យាបាលត្រូវទទួលស្គាល់ថា ខួរក្បាលកុមារ ដែលកំពុងអភិវឌ្ឍគឺងាយរងគ្រោះ

ការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិលើបណ្ដាញសង្គម អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់កុមារ រួមទាំងឱកាសអភិវឌ្ឍជំនាញសង្គម និងទំនាក់ទំនងស្មុគស្មាញ។ ប៉ុន្តែការប្រើប្រាស់បណ្ដាញសង្គមច្រើនលើសកម្រិតអាចបង្កគ្រោះថ្នាក់ដល់ការអភិវឌ្ឍខួរក្បាលកុមារ និងក្មេងជំទង់ទៅវិញ។

ការអភិវឌ្ឍខួរក្បាលរបស់ក្មេងជំទង់ជាទូទៅ ចាប់ផ្ដើមមុនពេលពេញវ័យ ក្នុងអាយុប្រហែល ១០ឆ្នាំ រហូតដល់ពួកគេពេញវ័យ។ នេះគឺជាដំណាក់កាលសំខាន់សម្រាប់ការលូតលាស់ និងអភិវឌ្ឍខួរក្បាលក្មេងជំទង់ ព្រោះនៅក្នុងវ័យជំទង់កម្រិតដំបូង តំបន់ខួរក្បាល មានចំណង់ចង់បានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មិត្តភក្ដិ ហើយបណ្ដាញសង្គមអាចធ្វើឱ្យពួកគេប្រើ ដើម្បីទាក់ទាញចំណាប់អារម្មណ៍នេះបាន ប៉ុន្តែពួកគេក៏ងាយរងគ្រោះដោយសារការប្រើបណ្ដាញសង្គមនេះដែរ។ ហេតុនេះ ទាមទារឱ្យមានការណែនាំរបៀបប្រើ ដែលត្រឹមត្រូវពីសំណាក់ចាស់ទុំ និងអាណាព្យាបាល។

អ្វីដែលអាណាព្យាបាលត្រូវធ្វើ ៖ បង្កើតដែនកំណត់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងមិនលើកទឹកចិត្តឱ្យកុមារ និងក្មេងជំទង់ប្រើប្រាស់លើសកម្រិត។ គ្រប់បណ្ដាញសង្គម និងទូរស័ព្ទ សុទ្ធតែមានមុខងារ កំណត់ពេលវេលាប្រើបណ្ដាញសង្គម ដូច្នេះអាណាព្យាបាល អាចកំណត់មុខងារនេះបានសម្រាប់កុមារ និងធានាថា ការនៅជាមួយអេក្រង់របស់កុមារ មិនរំខានដល់ការគេងយ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយយប់របស់គេ ព្រោះការគេងគ្រប់គ្រាន់ មានឥទ្ធិពលខ្លាំងលើការអភិវឌ្ឍខួរក្បាល។

២. តាមដាន និងពិភាក្សាអំពីការប្រើប្រាស់បណ្ដាញសង្គមរបស់កូន

ក្រៅពីការតាមដាន និងគ្រប់គ្រងការប្រើប្រាស់បណ្ដាញសង្គមរបស់កុមារ ដូចជាការកំណត់ពេលវេលា ការត្រួតពិនិត្យ និងគ្រប់គ្រងមាតិកា អាណាព្យាបាល ឬឪពុកម្ដាយ ក៏ត្រូវចំណាយពេលពិភាក្សាជាមួយកូនអំពីបទពិសោធន៍​ ដែលពួកគេប្រើប្រាស់បណ្ដាញសង្គមផងដែរ។

អ្វីដែលអាណាព្យាបាលត្រូវធ្វើ ៖ និយាយជាមួយកូនរបស់អ្នកជារៀងរាល់សប្ដាហ៍អំពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយសង្គមដំណើរការ ដូច្នេះ ពួកគេនឹងមានអារម្មណ៍ថា មានសុវត្ថិភាព ក្នុងការប្រាប់បទពិសោធន៍របស់ពួកគេ មកកាន់អ្នកដូចគ្នាដែរ។ អាណាព្យាបាលអាចសួរពួកគេអំពី អ្វីដែលពួកគេបានឃើញនៅលើបណ្ដាញសង្គម ទស្សនៈរបស់ពួកគេអំពីមាតិកាដែលគេបានឃើញ និងរបៀបដែលពួកគេឆ្លើយតបទៅនឹងមាតិកាទាំងនោះ។

៣. បង្ហាញភាពជាគម្រូក្នុងការប្រើប្រាស់បណ្ដាញសង្គម

ការស្រាវជ្រាវបង្ហាញថា ក្មេងជំទង់រៀនពីអាកប្បកិរិយា និងចរិតលក្ខណៈ ដែលឪពុកម្ដាយរបស់គេ លេងបណ្ដាញសង្គម។ ហេតុនេះហើយ ការបង្ហាញគម្រូល្អៗទៅកាន់កុមារ ពិតជាមានសារៈសំខាន់ណាស់ ហើយសកម្មភាពទាំងនោះអាចជាការជៀសវៀងការមើលទូរស័ព្ទអំឡុងពេលញ៉ាំអាហារពេលល្ងាច ឬពេលវេលាជួបជុំគ្រួសារជាដើម ដោយអាណាព្យាបាល អាចផ្ដោតលើការចំណាយពេលសន្ទនាជាមួយកូនឱ្យបានច្រើន។

អ្វីដែលអាណាព្យាបាលត្រូវធ្វើ ៖ ជជែកពីរបៀប និងមូលហេតុ ដែលអ្នកណែនាំអំពីការប្រើប្រាស់បណ្ដាញសង្គម ដល់កូនៗ និងលើកទឹកចិត្តឱ្យកុមារសិក្សា និងអនុវត្តតាមគម្រូល្អៗ ដែលអ្នកកំពុងធ្វើ។

៤. សង្កេតមើលពីបញ្ហាផ្សេងៗ ដែលអាចកើតឡើង ដោយសារការប្រើបណ្ដាញសង្គម

នៅពេលដែលកុមារមានបញ្ហា ដោយសារការប្រើប្រាស់បណ្ដាញសង្គម បញ្ហាទាំងនោះ អាចស្ដែងឡើង តាមរយៈរូបភាពមួយចំនួន ដូចជា ៖

  • រំខានដល់ទម្លាប់ប្រចាំថ្ងៃ និងការតាំងចិត្តរបស់កុមារ ជុំវិញការទៅសាលារៀន ការបំពេញកិច្ចការ ទំនាក់ទំនងជាមួយមិត្តភក្ដិ និងសកម្មភាពក្រៅកម្មវិធីសិក្សា។
  • ពួកគេ នៅជាមួយបណ្ដាញសង្គម ច្រើនជាងទំនាក់ទំនងជាមួយមនុស្សផ្ទាល់
  • ពួកគេមានបញ្ហាក្នុងការគេង ដោយមិនអាចគេងគ្រប់ ៨ម៉ោងក្នុងមួយយប់
  • ពួកគេ មិនចង់ធ្វើចលនារាងកាយ ឬសកម្មភាពកីឡា
  • ពួកគេនៅតែបន្តប្រើបណ្ដាញសង្គម ទោះបីជាចិត្តរបស់គេចង់ឈប់ក៏ដោយ
  • ពួកគេមានអារម្មណ៍ថា ចង់តែមើលបណ្ដាញសង្គម តែមួយមុខគត់
  • ពួកគេកុហក ឬប្រើវិធីសាស្ត្រផ្សេងៗ ដើម្បីមានឱកាសចំណាយពេលជាមួយអ៊ីនធឺណិត។

អ្វីដែលអាណាព្យាបាលត្រូវធ្វើ ៖ សួរកុមារអំពីចំណុចទាំងនេះ ប្រសិនបើពួកគេកំពុងតែជួបបញ្ហាទាំងនេះ អាណាព្យាបាល ត្រូវនាំពួកគេទៅជួបអ្នកជំនាញ ដើម្បីទទួលការណែនាំ និងជួយអ្នក និងកុមារ អាចរកដំណោះស្រាយ ដ៏សមស្រប ដើម្បីឱ្យពួកគេអាចប្រើបណ្ដាញសង្គមក្នុងរូបភាពវិជ្ជមាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍