គម្រោងរ៉ូបូតថ្នាំពេទ្យឆ្លាតវៃ ​បង្កើតដោយយុវជន​កម្ពុជា ឈ្នះមេដាយមាសនៅចក្រភពអង់គ្លេស

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

គម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ (Smart Pharmacy Robot Collector) ក្នុងការ​ជួយដល់ផ្នែកសុខាភិបាល ដែលបង្កើត​ឡើងដោយ​យុវជន​កម្ពុជា បានឈ្នះមេដាយមាសនៅចក្រភពអង់គ្លេស ក្នុងកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មី ដែលមានយុវជន​មក​ពី​៣២ប្រទេសចូលរួម។

យុវជន ហាច ផានុង និស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យន័រតុន និងជាសមាជិកក្រុមគម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ ឱ្យដឹងថា ការបង្កើតគម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ ទៅប្រកួតក្នុងកម្មវិធីនេះ គឺក្រុមរបស់ខ្លួនចង់ឱ្យ​មានស្នាដៃថ្មីរបស់និស្សិតខ្មែរ យកទៅបង្ហាញនៅលើឆាកអន្តរជាតិ។ លើសពីនេះ ក៏​ចង់រកគំនិតថ្មីៗ​ ដើម្បីផ្លាស់ប្ដូរគំនិតច្នៃប្រឌិត និងស្នាដៃបង្កើតថ្មីជាមួយក្រុមមកពីបណ្ដាប្រទេសផ្សេងៗ។

យុវជន ហាច ផាណុង ជានិស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យន័រតុន និងជាសមាជិកក្រុមគម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ

និស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យន័រតុន រូបនេះ បន្ថែមថា ការផ្ដួចផ្ដើមបង្កើតគម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ គឺក្នុងគោលបំណងជួយផ្នែកសុខាភិបាល ជាពិសេសជួយឱសថការីស្វែងរកថ្នាំ និងកំណត់ចំនួនស្តុកថ្នាំ។ យុវជន ផាណុង បន្តថា នៅកន្លែងលក់ថ្នាំ ឱសថការីច្រើនតែជួបបញ្ហាបាត់ស្តុកថ្នាំ និងចំណាយពេលរកថ្នាំយូរ ហេតុនេះ​ទើបរូបគេក៏មានគំនិតបង្កើតរ៉ូបូតមួយដែលអាចបញ្ជាឱ្យទៅរកថ្នាំ ដោយគ្រាន់តែសរសេរបញ្ជាក់ឈ្មោះថ្នាំ នោះរ៉ូបូតនឹងទៅយកថ្នាំនៅកន្លែងដែលបានរក្សាទុក។

យុវជន ហាច ផានុង បន្ថែមថា ការសិក្សាបង្កើតរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃនេះ គឺសិក្សាទៅលើផ្នែកមេកានិកអំពីទិសដៅរបស់រ៉ូបូតចាប់យកថ្នាំ និងមានប្រព័ន្ធ POS System សម្រាប់កំណត់ស្ដុកថ្នាំ និងបញ្ជាក់ប្រាប់ចំនួនថ្នាំដែលនៅសល់ ។ ចំពោះការប្រើប្រាស់វិញ គឺឱសថការី គ្រាន់តែចុចបញ្ជានៅលើកុំព្យូទ័រអំពីឈ្មោះថ្នាំ និងចំនួនថ្នាំដែលត្រូវការ នោះរ៉ូបូតនឹងដំណើរការទៅយកថ្នាំដោយស្វ័យប្រវត្តិ។ បន្ទាប់មក មានប្រព័ន្ធប្រាប់ពីចំនួនស្តុក (System Update Stock) នៅពេលឱសថការីបានដកយកថ្នាំ។

សមាជិកក្រុមជ័យលាភី រូបនេះ បញ្ជាក់ថា គម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ ជារ៉ូបូតដែលអាចដំឡើងបានទៅតាមធ្នើរ និងទីតាំងស្តុកថ្នាំ ហើយចំនួនថ្នាំដែលរ៉ូបូតយកបាន គឺគិតជាប្រអប់ ឬកំប៉ុង។ បើតាមយុវជន ហាច ផាណុង ក្នុងការបង្កើតគម្រោងនេះ ក្រុមរបស់ខ្លួនបានចំណាយពេលប្រហែល ៧ទៅ៨ខែ ក្នុងការសិក្សាស្រាវជ្រាវ។

គម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ (Smart Pharmacy Robot Collector)

«នៅពេលក្រុមរបស់ខ្លួនទទួលបានជ័យលាភីមេដាយមាសលើគម្រោងរ៉ូបូតយកថ្នាំពេទ្យឆ្លាតវៃ ខ្ញុំនិងសមាជិកក្រុមពិតជារំភើបដោយមិននឹកស្មានថា អាចទទួលបានលទ្ធផលនេះ ព្រោះមានស្នាដៃមកពីប្រទេសជាច្រើនបានចូលរួមប្រកួតក្នុងកម្មវិធីនេះ»

ពាក់ព័ន្ធទៅនឹង​បញ្ហា​ប្រឈម ក្នុងការ​ប្រកួតគម្រោងនេះវិញ និស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច រូបនេះ លើកឡើងថា បញ្ហាប្រឈមនៅក្នុងការប្រកួតគម្រោងនោះ គឺទាក់ទងនងការធ្វើបទបង្ហាញ មានការសួរសំណួរពីគណៈកម្មការ ប៉ុន្តែក្រុមរបស់ខ្លួនបានខិតខំព្យាយាមឆ្លើយឱ្យបានល្អអស់ពីសមត្ថភាព។ ក្នុងនោះដែរ បើតាម ផានុង ការចូលរួមប្រកួតក្នុងកម្មវិធីនេះ ជួយឱ្យគេរៀនសូត្រពីការធ្វើការងារក្រុម និងការជួយដោះស្រាយបញ្ហាគ្នាទៅវិញទៅមក។ ក្នុងនោះ គោលបំណងរួមរបស់ក្រុម គឺធ្វើយ៉ាងណានាំយកស្នាដៃក្រុមទៅប្រកួត ដើម្បីមុខមាត់សាកលវិទ្យាល័យ និងប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

យុវជន ហាច ផានុង ក៏បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយដែរថា វិស័យបច្ចេកវិទ្យាពិតជាមានសារៈសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ ដូច្នេះកាលណាយើងមានគំនិតច្នៃប្រឌិត និងបង្កើតថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាបានច្រើន នោះនឹងជំរុញឱ្យយុវជនជំនាន់ក្រោយចាប់យកបច្ចេកវិទ្យាកាន់តែច្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *