លោក អ៊ុង ប៉េងអាន ៖ អប់រំសុខភាពផ្លូវចិត្តឱ្យបានប្រសើរ ចាំបាច់សម្រាប់ប្រជាជនកម្ពុជា

មនុស្សម្នាក់ៗតែងប្រាថ្នាសេចក្ដីសុខផ្លូវចិត្តប្រកបដោយភាពត្រឹមត្រូវនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ សេចក្ដីសុខផ្លូវចិត្តអាចកើតឡើងបានអាស្រ័យដោយមនុស្សបានត្រួតពិនិត្យសុខភាពផ្លូវចិត្តរបស់ខ្លួន​ឯងជាប្រចាំ។ ដោយមើលឃើញថា ការគាំទ្រសុខភាពផ្លូវចិត្តមនុស្សជុំវិញខ្លួនឱ្យបានប្រសើរជាប្រការសំខាន់ លោក អ៊ុង ប៉េងអាន បានបង្កើតមាតិលើបណ្ដាញសង្គមនិយាយអំពីបញ្ហាសុខភាពកាយ បញ្ហាផ្លូវចិត្ត វិធីសាស្ត្រផ្ដល់កម្លាំងចិត្ត និងចំណេះដឹងផ្សេងៗ។

ធ្លាប់មានតស៊ូមតិអំពីជំងឺមហារីកសុដន់ និងគាំទ្រសុខភាពផ្លូវចិត្តជាសាធារៈ លោក អ៊ុង ប៉េងអាន បាននិយាយថា ការគាំទ្រលើកទឹកចិត្តជាចំណែកសំខាន់ជួយដល់មនុស្សនៅក្នុងសង្គម។ លោកយល់ថា រស់នៅសង្គមមួយដែលពោរពេញទៅដោយការគិតបែបវិជ្ជមាន មានការជំរុញនិងលើកទឹកចិត្ត នោះវានឹងធ្វើឱ្យមនុស្ស​មានភាពក្លាហានសម្រេចកិច្ចការអ្វីមួយដោយជោគជ័យ។

“ស្ថិតនៅក្នុងស្ថានភាពលំបាក ខួរក្បាលរបស់យើងមិនអាចបង្កើតគំនិតវិជ្ជមានបាននោះទេ ហេតុនេះយើងគួរតែបើកចិត្ត បើកឱកាសឱ្យមាននរណាម្នាក់មកការលើកទឹកចិត្ត និងជំរុញចិត្តរបស់យើង ដើម្បីឱ្យភាពវិជ្ជមានមានការកើតឡើងមកវិញ” លោក អ៊ុង ប៉េងអាន”

យុវជនវ័យ ២៨ឆ្នាំរូបនេះ បានបន្តថា “ខ្ញុំសម្រេចចិត្តធ្វើមាតិកាវីដេអូលើកទឹកចិត្តនៅក្នុងបណ្ដាញសង្គម ហើយខ្ញុំតែងតែលើកទឹកចិត្តទៅដល់មនុស្សគ្រប់គ្នា ដោយបញ្ជូលការសួរសុខទុក្ខអំពីបញ្ហាផ្លូវ​ចិត្តនៅក្នុងការសន្ទនារាល់ថ្ងៃ”។

លោក អ៊ុង ប៉េងអាន យល់ឃើញថា ទម្លាប់រស់នៅដោយមិនលើកយកបញ្ហាសុខភាពផ្លូវចិត្តមកជជែក ធ្វើឱ្យមនុស្សភាគច្រើនលាក់បញ្ហាផ្លូវចិត្ត ហើយបញ្ហាផ្លូវចិត្តកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ នោះឈានទៅរកបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។

 លោក អ៊ុង ប៉េងអាន រៀបរាប់បទពិសោធន៍ផ្ទាល់ខ្លួនថា

“ក្រៅពីខ្ញុំជួយអ្នកដទៃ ខ្ញុំក៏ត្រូវចេះលើកទឹកចិត្តពីខ្លួនឯងដូចគ្នា ត្រូវចេះផ្ដល់កម្លាំងចិត្តខ្លួនឯង ដូចជាពាក្យ “ខ្ញុំធ្វើបានល្អហើយ” ឬ “ខ្ញុំធ្វើបានប្រសើរជាងម្សិលមិញហើយ” ហើយនៅពេលខ្ញុំជួបបញ្ហាឬពិបាកចិត្ត ខ្ញុំតែទៅកាន់គ្រួសារ និងមិត្តភក្តិ ដើម្បីរកដំណោះស្រាយ។ ខណៈខ្ញុំទទួលបានការទឹកចិត្តពីអ្នកដទៃ ខ្ញុំក៏ត្រូវលើកទឹកចិត្តដល់អ្នកដទៃដូចគ្នា”

បច្ចុប្បន្នលោក អ៊ុង ប៉េងអាន កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតសិក្សាផ្នែកទំនាក់ទំនងសុខភាព និងហានិភ័យ (Heath Risk and Communication) នៅសហរដ្ឋអាមេរិក។ លោកមានបំណងស្រាវជ្រាវអំពីសុខភាពរបស់ប្រជាជនខ្មែរ ស្តីពី “អ្នកជំងឺផ្លូវចិត្តដែលត្រូវគ្រួសារឃុំទុកនឹងចងច្រវ៉ាក់” និងមានគម្រោងស្រាវជ្រាវបន្ថែមអំពីជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន។ អតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក អ៊ុង ប៉េងអាន រក្សាជំហថា លោកនៅតែបង្កើតវីដេអូលើកទឹកចិត្តនិងផ្ដល់ចំណេះដឹងផ្សេងៗក្នុងបណ្ដាញសង្គមជាមួយមាតិកាអប់រំថ្មីៗ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

និស្សិត​កម្ពុជា​ជំនាន់​ដំបូង​ ​៣១​រូប​ ​បញ្ចប់​ការ​សិក្សា​ផ្នែក​នគរូបនីយកម្ម ​និង​អភិវឌ្ឍន៍​ក្រុង​ ក្រោម​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​សេអ៊ូល​

​ដេប៉ាតឺ​ម៉ង់​នគរូបនីយកម្ម ​និង​អភិវឌ្ឍន៍​ក្រុង​ប្រកបដោយ​ចីរភាព​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​(​RUPP​) ​ដែល​ជា​កម្មវិធី​សិក្សា​ដំបូង​គេ​នៅ​កម្ពុជា​ផ្តោត​លើ​ការ​រៀបចំ​ផែនការ​ទីក្រុង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បេក្ខជន​ប្រឡង​បាក់ឌុប​នៅ​ខេត្ត​ឧត្តរមានជ័យ​ ​នឹង​ទទួលបាន​កន្លែង​ស្នាក់​នៅ​ ​អាហារ​ និង​ការ​ដឹកជញ្ជូន​ឥត​គិត​ថ្លៃ​ ​ពី​ ស​.ស​.យ​.​ក

ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​មាតាបិតា​ ​ឬ​អាណាព្យាបាល​ ​និង​បេក្ខជន​ដែល​មកពី​តំបន់​-​ស្រុក​ឆ្ងាយ​ហើយ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​ក្នុង​ការ​ធ្វើដំណើរ​ ទីកន្លែង​ស្នាក់​នៅ​ និង​អាហារ​ ​គណៈកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ បើកឱ្យសាធារណជនដាក់បង្ហាញស្នាដៃគំនូររចនា អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ប្រកាស​បើក​ឱ្យ​សាធារណជន ​សិស្ស​ និស្សិត​ ​និង​អ្នកស្រលាញ់​វិស័យ​សិល្បៈ​គំនូរ​រចនា​ទាំងអស់​ ចូលរួម​ដាក់​បង្ហាញ​ស្នាដៃ​ក្នុង​ពិព័រណ៍​វិចិត្រសាល​បើកចំហ ​(​Open​ ​Gallery​) ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​២៩​
ចំណេះជីវិត, ព្រឹត្តិការណ៍

ធ្វើ​ដូចម្តេច​ដើម្បី​ផ្តល់ជា​កម្លាំងចិត្ត​ដ៏​ល្អ​ដល់​កូន​ពេល​ប្រឡង​?​

​ការ​ប្រឡង​ ​មិន​ត្រឹមតែ​ជា​ពេលវេលា​ដ៏​តានតឹង​សម្រាប់​សិស្សានុសិស្ស​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ជា​សមរភូមិ​ផ្លូវចិត្ត​សម្រាប់​មាតាបិតា​គ្រប់​រូប​ផងដែរ​។ ​ការ​រំពឹងទុក​ខ្ពស់​លើ​លទ្ធផល​សិក្សា​អាច​បង្កើត​ជា​សម្ពាធ​ដោយ​មិន​ដឹងខ្លួន​ ​ដែល​ធ្វើឱ្យ​កូន​ៗ​ជួបប្រទះ​នូវ​វិបត្តិ​ផ្លូវចិត្ត​…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលារៀន​ជំនាន់​ថ្មី​ ​៖ ​ការ​ចូលរួម​ថវិកា ​ជា​ការ​ស្ម័គ្រចិត្ត​ ​មិន​មែន​ជា​កាតព្វកិច្ច​

​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​ ​(​New​ ​Generation​ ​School​–​NGS​) ​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​វិទ្យាល័យ​ព្រះយុគន្ធ ​និង​វិទ្យាល័យ​បឹងត្របែក​ បាន​បញ្ជាក់​ថា​ ​ការ​ចូលរួម​ថវិកា​ភាគ​ទាន​ប្រចាំ​ឆ្នាំ​ពី​មាតាបិតា​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​ករណី​ការ​សង្គ្រោះ​បឋម​ ​CPR​ ​នៅ​ខេត្ត​កណ្តាល​ ក្រោយ​រង​ការ​រិះគន់​ថា​ប៉ះពាល់​ដល់​កិត្តិយស ​និង​សេចក្តីថ្លៃថ្នូរ​របស់​ជនរងគ្រោះ​

​មន្ទីរ​សុខាភិបាល​ ​នៃ​រដ្ឋបាល​ខេត្ត​កណ្តាល​ ​នៅ​ថ្ងៃទី​៤​ ​ខែសីហា ​បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ ​ដោយ​បញ្ជាក់​ថា​ ​មន្ត្រី​ជំនាញ​កំពុង​បើក​ការ​ស្រាវជ្រាវ​លើ​ករណី​បុគ្គលិក​សុខាភិបាល​ម្នាក់​ បម្រើ​ការងារ​នៅ​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ធនាគារ​ ​CIMB​ ​និង​អាជ្ញាធរ​ជាតិ​អប្សរា ​បន្ត​ភាព​ជាដៃគូ​សហការ ​ដើម្បី​ពង្រីក​គម្រោង​ឧទ្យាន​អង្គរ​-​ស៊ី​អាយ​អិមប៊ី​

​នៅ​ថ្ងៃទី​១​ ​ខែសីហា ​ឆ្នាំ​២០២៦​ ធនាគារ​ ស៊ី​អាយ​អិមប៊ី ​ភី​អិល​ស៊ី ​(​ធនាគារ​ ​CIMB​) ​និង​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​បន្ត​ភាព​ជាដៃគូ​សហការ​យូរអង្វែង​រួមគ្នា​ ​តាមរយៈ​ការ​ចុះហត្ថលេខា ​លើ​អនុស្សរណៈ​ ​នៃ​ការ​យោគយល់​គ្នា​ ​លើ​កិច្ចព្រមព្រៀង​បន្ត​ថ្មី ​ដើម្បី​ពង្រីក​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កង់​មួយ​គ្រឿង​ «​ស្ពាន​» ​ឆ្ពោះ​ទៅរក​ការ​អប់រំ ​និង​ផ្លាស់ប្តូរ​អនាគត​សិស្ស​ជនបទ​

​សម្រាប់​អ្នក​រស់​នៅ​ទីក្រុង​ ​កង់​មួយ​គ្រឿង​អាច​គ្រាន់តែ​ជា​មធ្យោបាយ​ធ្វើដំណើរ​ប្រចាំ​ថ្ងៃ​ ​ឬ​ជា​មធ្យោបាយ​សាមញ្ញ​មួយ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​សម្រាប់​សិស្ស​ដែល​រស់​នៅ​តំបន់​ជនបទ ​និង​ដាច់ស្រយាល​ ​កង់​មួយ​គ្រឿង​អាច​ក្លាយជា​ ​«​ស្ពាន​» ​ដ៏​សំខាន់​ ​ដែល​នាំ​ពួកគេ​…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon