ជាទូទៅការចិញ្ចឹមបីបាច់និងមើលថែកូនជារឿងសំខាន់របស់ឪពុកម្ដាយគ្រប់រូប ដែលជាអ្នកបង្ហាត់បង្រៀនដំបូងគេបង្អស់។ នៅពេលកូនចាប់ផ្ដើមរៀននិយាយ និងចង់បានវត្ថុលេងផ្សេងៗ ជាចំណុចចាប់ផ្ដើមដែលឪពុកម្ដាយត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុត ព្រមទាំងគិតដល់ផលវិជ្ជមានទៅលើពួកគេ។ លោក ឆាំ ប៊ុនថេត ជាសាស្ត្រាចារ្យ និងជាឪពុកម្នាក់ដែលមមារញឹកក្នុងការងារ លោកតែងបង្ហាត់បង្រៀមនិងជ្រើសរើសសម្ភារៈឱ្យកូនលេងដោយប្រុងប្រយ័ត្ន ចៀសវាងការជ្រើសរើសសម្ភារៈលេងទាំងឡាយណាដែលប៉ះពាល់ដល់តម្លៃសុជីវធម៌ និងការសិក្សា។

“សម្ភារៈលេងសម្រាប់កុមារជះឥទ្ធិពលដល់ដំណើរជីវិតរបស់កុមារ ពីព្រោះថាពួកគេនិងចងចាំពីរបៀបនៃការប្រើប្រាស់ និងរបៀបលេងរបស់នោះ ដូច្នេះហើយគួរតែជ្រើសរើសវត្ថុណាដែលផ្ដល់ចំណេះដឹង និងមិនបង្កជាគំរូហិង្សាដល់កុមារទៅថ្ងៃក្រោយ”
លោក ឆាំ ប៊ុនថេត
លោកឪពុករូបនេះបានបន្តទៀតថា លោកមិនទិញសម្ភារៈដែលបង្កឱ្យមានគ្រោះថ្នាក់ដល់កូននោះទេ មិនថាជ័រឬដែក។ ប៉ុន្តែលោកជ្រើសយកសៀវភៅ សៀវភៅគូសរូប សៀវភៅមានរូបភាពផ្លែឈើ និងសៀវភៅហាត់សរសេរអក្សរសម្រាប់កូនក្នុងន័យផ្ដល់ចំណេះដឹងដល់កូន។ លោកបានបញ្ជាក់ថា លោកមិនជ្រើសទិញសម្ភារៈលេងដែលគ្មានផលប្រយោជន៍ដល់កូន ដូចជា កាំភ្លើងជ័រ ឡានជ័រ តុក្កតាជ័រជាដាច់ខាត។
ឪពុករូបនេះបានពន្យល់បន្តថា កុមារលេងប្រៀបដូចជារៀន អ្វីដែលសំខាន់ជាងគេឪពុកម្ដាយគួរផ្ដល់សម្ភារៈដល់កូនលេងហើយអាចផ្ដល់ចំណេះដឹង។ ទន្ទឹមគ្នានេះបរិស្ថានជុំវិញខ្លួនកូនក៏ជារឿងសំខាន់ជុំរុញឱ្យកុមារស្គាល់របស់លេងកាន់តែច្រើន ឪពុកម្តាយគួរតែរៀបចំបរិស្ថានជុំវិញខ្លួនគាត់ឱ្យបានល្អ ផ្គួបផ្សំនឹងការបង្ហាញបន្ថែមពីសុជីវធម៌ ការគោរព និងតម្លៃនៃការសិក្សាដល់កូនឱ្យទន់ភ្លន់៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/07/2024
ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 13/09/2024
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2026
មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2025
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសប្រឡងជ្រើសរើសមន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញការងារនៅរដ្ឋសភាជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធី MOFCOM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2024
សម្រាប់ឆ្នាំ២០២៤នេះ កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល១-២ឆ្នាំ និងថ្នាក់បណ្ឌិត សិក្សារយៈពេល៣ឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2025
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប







































































