ឥទ្ធិពលវិជ្ជមានទាំង១០បានពីការទទួលទានអាហារដោយគ្មានការរំខាន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ភាពលឿនរហ័ស នៃបច្ចេកវិទ្យា​ធ្វើឱ្យមនុស្សកាត់តែស្តាយពេលវេលាដែលពួកគេបានចំណាយ សូម្បីតែពេលវេលាទទួលទានអាហារ ក៏ចង់ឱ្យមានភាពលឿនរហ័សដូចគ្នា។ បន្ថែមពីនោះ មនុស្សមួយចំនួនចូលចិត្តធ្វើសកម្មភាពពីរបី ក្នុងអំឡុងពេលទទួលទានអាហារផងដែរ តើសកម្មភាពនេះ ប៉ះពាល់សុខភាពដែរទេ? ហើយការទទួលទានដោយគ្មានការរំខាន ទទួលបាននូវគុណសម្បត្តិអ្វីខ្លះ?

តាមរយៈគេហទំព័រ​ Body Network បានបង្ហាញជូននូវអត្ថប្រយោជន៍១០ចំណុច បន្ទាប់ពីទម្លាប់ទទួលទានអាហារដោយគ្មានការរំខាន៖

១. សម្រកទម្ងន់ ៖ ការដែលមានឱកាសទទួលទានអាហារ ដោយប្រិតប្រៀង មានការយកចិត្តទុកដាក់ និងគ្មានការរំខានពីមជ្ឈដ្ឋានខាងក្រៅ បានផ្តល់ភាពងាយស្រួលដល់ការរំលាយអាហារ ការសម្រកទម្ងន់ពីរាងកាយ។ បរិភោគដោយគ្មានការរំខាន អាចឱ្យលោកអ្នកអាចស្មានដឹង ពីបរិមាណនៃអាហារ ហើយដើម្បីឱ្យការទទួលទានកាន់តែមានប្រសិទ្ធភាព គួរតែទុកពោះទំនេរឱ្យបាន២០ភាគរយ ដែលមានន័យថា មិនទម្លាប់បរិភោគឆ្អែតពេក ដោយញាំយ៉ាងហោចណាស់ ត្រឹមតែ៨០ភាគរយបានហើយ។

២. រីករាយនឹងរស់ជាតិអាហារជាងមុន ៖ នៅពេលធ្វើសកម្មភាពជាច្រើន អំឡុងពេលញាំ ឬការផ្តោតលើឧបករណ៍អេឡិចត្រូនិច នោះឱកាសនៃការប៉ានស្មានពីរសជាតិអាហារហាក់ពុំមានភាពពេញលេញនោះទេ។ ដូច្នេះដើម្បីឱ្យខ្លួនឯងអាចពាល់នូវរសជាតិអាហារ មិនថា សំឡេង ពណ៌ ក្លិន រសជាតិ និងការដាក់ពិន្ទុផ្ទាល់ខ្លួនទៅលើអាហារ អ្វីដែលគួរអនុវត្តន៍គឺសាកល្បងបញ្ឈប់ខ្លួនឯងពីការសម្លឹងមើលអេក្រង់អេឡិចត្រូនិចណាមួយ មិនថាទូរទស្សន៍ ឬទូរស័ព្ទ ។ អ្វីដែលគួរចាប់ផ្តើមយកចិត្តទុកដាក់ គឺផ្តោតលើអាហារអំឡុងពេលញាំ។

៣. ការសម្រេចចិត្តជ្រើសប្រភេទអាហារដែលផ្តល់នូវសារធាតុចិញ្ចឹម ៖ ការញាំដោយគ្មានការរំខាន អាចជួយលោកអ្នក សម្រេចចិត្តជ្រើសរើស ប្រភេទអាហារដែលមានសុខភាពល្អ​​ សម្បូរជីវជាតិ និងសង្កេតដឹង ពីពេលវេលាយ៉ាងជាក់លាក់មួយក្នុងការទទួលទាន។ ចំពោះអាហារដែលផ្តល់នូវសារធាតុចិញ្ចឹមទាំងនោះគឺ ផ្លែឈើ និងបន្លែបន្លុក ក៏ដូចជាសាច់ស៊ុត ត្រី ជារួមគឺមានប្រូតេអ៊ីន និងវិតាមីនចម្រុះប្រភេទស្របតាមតម្រូវការនៃសុខភាពបុគ្គលម្នាក់ៗ។

៤. ការពេញចិត្តនឹងអាហារ ៖ ផ្តោតអារម្មណ៍ឱ្យស្ថិតក្នុងបច្ចុប្បន្នភាពអំឡុងពេលទទួលទានអាហារ បានរួមចំណែកយ៉ាងសំខាន់ទៅកាន់សុខភាពផ្លូវចិត្ត ក៏ដូចជាការពេញចិត្ត ចំពោះអាហារដែលមាននៅក្នុងដៃស្រាប់។ ដើម្បីឱ្យស្មារតីនៅជាមួយនឹងបរិយាកាសទទួលទានអំឡុងពេលដែលញាំអាហារ គួរតែសម្រាកការទំពាចាប់ពី ២នាទី ទៅ៣នាទី ដើម្បីសង្កេតបរិយាកាសជុំវិញខ្លួន ដោយព្យាយាមសម្លឹងអាហារ សញ្ជឹងគិតពីប្រភេទនៃព័ណ៌អាហារ អ្នករៀបចំអាហារ និងរឿងរ៉ាវទាំងអស់ដែលកើតមាននៅជុំវិញខ្លួន។

៥. បន្ថយអាការឃ្លានខ្លាំង ៖ ស្ថានភាពឃ្លានខ្លាំង ជំរុញឱ្យមនុស្សញាំទាំងប្រញាប់ប្រញាល់ ដោយមិនបានចាប់អារម្មណ៍ថា អ្វីដែលពួកគេទទួលទាន បានប៉ះពាល់អ្វីខ្លះទៅកាន់សុខភាពនោះទេ? ដូច្នេះត្រូវរកវិធីសាស្រ្តទប់ចិត្ត កុំឱ្យទទួលទានអាហារច្រើនពេក ឬលឿនពេក ពេលកំពុងឃ្លាន។ ការទប់ចិត្តតាមរយៈសកម្មភាពដូចជា ការញាំទឹកផ្តល់ជាតិសំណើមទៅក្នុងរាងកាយឱ្យបានច្រើន និងពិសាអាហារឱ្យបានទៀងទាត់កុំរក្សាគម្លាតយូរពេក ដែលបណ្តាលឱ្យឃ្លានខ្លាំង។

៦. ការគិតពីបរិមាណ ឬទំហំអាហារ ៖ គ្មានការរំខានអំឡុងពេលទទួលទាន រួមចំណែកជំរុញឱ្យការទទួលទាន កាន់តែមានប្រសិទ្ធភាពទៅលើការកំណត់អំពីទំហំអាហារ និងការជ្រើសយកប្រភេទអាហារដែលផ្តល់ប្រយោជន៍ទៅកាន់រាងកាយ ក៏ដូចជាការគ្រប់គ្រងបរិមាណ នៃការញាំ​។

៧. ទំពាបានច្រើន ៖ មានឱកាសទំពារអាហារបានហ្មត់ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារក្នុងរាងកាយ មានការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអាហារ មានអារម្មណ៍ផាសុកភាព និងការសម្រាកបានមួយខណៈ។ ការទំពាអាហារបានហ្មត់នឹងជំរុញឱ្យលោកអ្នកមានឱកាសស្គាល់នូវរស់ជាតិប្លែកៗ ឧទាហរណ៍គ្រាប់បាយ នៅពេលលោកអ្នក កាន់តែទំពាបានហ្មត់ នោះរស់ជាតិផ្អែមពិសានឹងកាន់តែមានច្រើន។

៨. មានភាពស្និទ្ធស្នាលជាមួយអាហារ ៖ ការទទួលទានអាហារ ដោយផ្តល់ការយកចិត្តទុកដាក់ទាំងស្រុងចំពោះចានអាហារ ធ្វើឱ្យលោកអ្នកកាន់តែចងចាំពីរស់ជាតិ​ និងប្រភេទមុខម្ហូប ដែលជំរុញឱ្យទំនាក់ទំនង រវាងខ្លួនឯង និងអាហារ កាន់តែមានភាពស្អិតរមួតកាន់តែខ្លាំងឡើង។

៩. កាត់បន្ថយអាការហល់ ៖ មិនថាឃ្លាន ឬមិនឃ្លាននោះទេ ធម្មជាតិនៃមនុស្ស បើបានបរិភោគ គឺចង់ញាំឱ្យទាល់តែឆ្អែតពេញពោះ ដែលទម្លាប់បែបនេះ ហាក់ពុំបានផ្តល់នូវផលវិជ្ជមានទៅកាន់សុខភាពនោះទេ ថែមទាំងធ្វើឱ្យរសេះរសោះនៅក្នុងរាងកាយ និងបណ្តាលឱ្យអារម្មណ៍មិនល្អទៀតផង។

១០. សម្រួលប្រព័ន្ធរំលាយអាហារ ៖ បរិភោគដោយគ្មានការរំខាន ជួយឱ្យល្បឿននៃការទទួលទាន មានសភាពយឺតជាងមុនដោយឯកឯង ជាពិសេសនៅពេលដែលមានគ្នាទទួលទានជាក្រុមៗ។ ជារួមទៅ ការទទួលទានអាហារដោយគ្មានការរំខាន ជាពិសេសគ្មានឧបករណ៍អេឡិចត្រូនិច បានរួមចំណែកជះឥទ្ធិពលវិជ្ជមានជាចម្បងទៅកាន់សុខភាពរាងកាយ ហើយមួយផ្នែកខ្លះទៀត ក៏មានភាពវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្តផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *