ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​បញ្ចប់​ភារកិច្ច​ដោយ​មាន​ភាព​ទៀងទាត់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការ​រក្សាភាព​ទៀងទាត់ ក្នុង​ការ​បំពេញ ឬ​បញ្ចប់​កិច្ចការ គឺជា​គន្លឹះ​ធ្វើ​ឱ្យ​យើង​រីកចម្រើន លទ្ធផល​ឆ្លើយតប​នឹង​តម្រូវការ មាន​វិន័យ និង​បន្សល់​បាន​នូវ​អារម្មណ៍​ស្រឡះ​ទាំង​បច្ចុប្បន្នភាព និង​ពេល​បន្ទាប់។ តាមរយៈ​គេហទំព័រ The kevin Eikenberry បាន​ឱ្យដឹង​ថា ការ​មាន​អាកប្បកិរិយា​រក្សា​បាន​នូវ​ភាព​ទៀងទាត់​ប្រចាំថ្ងៃ​ក្នុង​ការ​បញ្ចប់​ភារកិច្ច អាច​រក្សា​សន្ទុះ នៃ​លទ្ធផល ដោះស្រាយ​ភាព​លំបាក​នៃ​កិច្ចការ​បានខ្លះៗ បង្រួម​បញ្ហា​ឱ្យតូច ដែល​ជារួម​គឺអាច​ដោះស្រាយ​ភាព​ស្មុគស្មាញ​បាន​ច្រើន​ជាង​ពេល​ដែល​គ្មាន​ភាព​ជាប់​លាប់ នៃ​ការ​បញ្ចេញ​លទ្ធផល។ ខាង​ក្រោម​នេះ គឺ​ជា​ឥទ្ធិពល​វិជ្ជមាន ៤ចំណុច តាម​រយៈការ​បញ្ចប់​ភារកិច្ច​ដោយ​ភាព​ទៀងទាត់។

១. ភាពជាប់លាប់​ជា​វិធី​សម្រួច​គោលដៅ ៖ នៅពេល​ដែលមាន​ទម្លាប់​បញ្ចប់កិច្ចការ​អ្វីមួយ​បាន​ជាប់លាប់ វា​ក៏ផ្តល់​នូវ​ភាព​ងាយស្រួល ក្នុងការ​ចាប់​យក​កិច្ចការ​បន្ទាប់​ទៀត និង​ការ​សម្រួច​ខ្លួន​ឱ្យខិតជិត​ទៅ​កាន់​គោលដៅ។ ហើយ​ភាព​ជាប់លាប់ ក៏បាន​រួម​ចំណែក​កាត់​បន្ថយ​ភាព​តានតឹង និង​បង្រួម​បញ្ហា​បន្តិច​ម្តងៗ។

២. ពង្រឹង​ជំនាញ ៖ ការ​បញ្ចប់​កិច្ចការ​បាន​ទៀងទាត់​ដដែលៗ ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ ជា​ចំណែក​មួយ​ជួយ​ឱ្យគ្រប់ជំនាញ​ទាំង​អស់​មាន​ភាពរឹងមាំ និង​លទ្ធផល​ស្រប​នឹង​ការ​រំពឹង​ទុក​របស់​ខ្លួនឯង។ ការ​ចម្រាញ់​លទ្ធផល​បាន​រៀងរាល់ថ្ងៃ ជា​សកម្មភាព​ដែល​ដុសខាត់​ជំនាញ ឬ​បម្លែង​ពីទ្រឹស្ដី​ទៅកាន់​ការ​អនុវត្ត​ជាក់ស្ដែង។ ភាព​ទៀងទាត់ ក៏​ជា​គន្លឹះ​អភិវឌ្ឍន៍​លទ្ធផល និង​ជំរុញ​ភាព​លឿន​រហ័ស។

៣. រក្សា​ទំនុកចិត្ត​ចំពោះ​ខ្លួនឯង ៖ ទំនុក​ចិត្ត គឺជា​គ្រាប់​ពូជ​នៃ​លទ្ធផលល្អ ហើយ​ការ​ជឿជាក់​ថា នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន គឺជា​កត្តា​ជំរុញ​ឱ្យខ្លួន​ឯង​កាន់តែ​សម្បូរ​នូវ​ទំនុកចិត្ត សេចក្ដី​ប្រឹងប្រែង​ក្នុង​ការ​បន្ត​ដំណើរ​ចំពោះ​ការងារ​ដែល​កំពុង​មាននាពេល​បច្ចុបប្បន្ន។ ដូច្នេះ ការ​បង្កើន​ទំនុក​ចិត្ត​ចំពោះខ្លួន​ឯង គឺ​ជាឬសគល់ ជះឥទ្ធិពល​ទៅកាន់​លទ្ធផល​ដែល​រំពឹងទុក​កន្លងមក។

៤. កសាង​ទំនុកចិត្ត​ជាមួយ​មនុស្ស​ជុំវិញខ្លួន ៖ ការ​ផ្តល់​លទ្ធផល​បាន​ទៀងទាត់​តាម​ពេលវេលា និង​តម្រូវការ បានបង្រៀន​ឱ្យអ្នកដទៃ​ហ៊ានដាក់ការ​រំពឹងទុក​ចំពោះអ្នក ហើយ​ការរំពឹងទុក​របស់អ្នក​ដទៃ​មក​កាន់​អ្នក​កាន់​តែ​ច្រើន នោះ​ទំហំ​នៃ​ការ​កសាង​ទំនុកចិត្ត​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន កាន់​តែ​មាន​ភាព​រីកចម្រើន​មក​ជាមួយ​គ្នា​ដែរ។ បន្ថែម​ពីនោះ ការ​អនុវត្ត​សកម្មភាព​បន្ថែម​ដែល​នាំខ្លួន​ឯង​ឱ្យ​រក្សា​បាន​នូវ​ការ​ផ្តល់​លទ្ធផល​បាន​ទៀងទាត់ ជាដំបូង​គឺត្រូវ​ផ្តើម​ពីការ​ប្តេជ្ញាចិត្ត​ពីខ្លួនឯង បំផុស​សំណួរ​ចំពោះ​ខ្លួនឯង​ថា ហេតុអ្វី​បាន​ជាសម្រេច​ធ្វើកិច្ចការ​ណាមួយ? និងការផ្តល់​គុណតម្លៃ​រាល់កិច្ចការ​ទាំងអស់ ការបង្កើន​ទម្លាប់​រក្សា​វិន័យ​ចំពោះ​ខ្លួនឯង និង​ការ​ហ៊ាន​ទទួល​យក រាល់​លទ្ធផល មិនថា​ល្អ ឬមិនល្អ។ បន្ទាប់ពី​ភាព​ទៀងទាត់ គួរមាន​ភាពរីករាយ​រាល់សកម្មភាព​ដែល​សម្រេច​ចិត្តជ្រើសយក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *