មនុស្សជាច្រើនបានដឹងច្បាស់ថា ក្រោកពីដំណេកពេលព្រឹកព្រលឹមមុនម៉ោង ៦ព្រឹកនឹងជួយដល់សុខភាព ជួយស្មារតី ព្រមទាំងបំពេញការងារបានទាន់ពេលវេលា ។ ប៉ុន្តែបច្ចុប្បន្នក្រោកពីដំណេកលឿននៅពេលព្រឹកអាចជារឿងលំបាកសម្រាប់អ្នកបំពេញការងារច្រើន ឬអ្នកពុំទាន់មានទម្លាប់ក្រោកពីដំណេកលឿនរហ័ស។ ខាងក្រោមនេះជាគន្លឹះពិចារណាខ្លះៗដែលជួយជំរុញចិត្តឱ្យអ្នកក្រោកពីដំណេកដោយស្វាហាប់ និងត្រៀមខ្លួនជានិច្ចសម្រាប់កិច្ចការប្រចាំថ្ងៃ។

១. ជំរុញទំនាក់ទំនងកាន់តែប្រសើរ ៖ ទម្លាប់ខ្លួនក្រោកពីដំណេកនៅពេលព្រឹកជួយឱ្យអ្នកមានពេលវេលាគ្រប់គ្រាន់ត្រៀមខ្លួនទៅបំពេញការងារ ព្រមទាំងចៀសវាងពីសកម្មភាពប្រញាប់ប្រញាល់ ។ អារម្មណ៍រំភើបនៅពេលព្រឹកអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃបានល្អ និងសម្រេចបំណងប្រាថ្នានានារបស់ខ្លួនប្រកបដោយថាមពលគ្មានដែនកំណត់ ។
២. ធ្វើការងារចំគោលដៅ ៖កាលណាអ្នកងើបពីព្រលឹម គឺអ្នកជាមនុស្សដែលគិតដល់គោលដៅដែលបានកំណត់ទុក និងរៀបចំផែនការច្បាស់លាស់សម្រាប់ជីវិត។ ម្យ៉ាងវិញទៀត ការងើបពីព្រលឹមមកធ្វើការងារចាំបាច់មួយចំនួននឹងជួយឱ្យអារម្មណ៍ស្ងប់ និងទទួលបានប្រសិទ្ធផលខ្ពស់ ។

៣. បង្កើនល្បឿនការងារនិងការគិត ៖ ក្រោកពីដំណេកពេលព្រឹកព្រលឹមអាចធ្វើកិច្ចការបានលឿនរហ័ស មានពេលវេលាហាត់ប្រាណគ្រប់គ្រាន់ ឬគិតបានលឿន។ អ្នកនឹងមានអារម្មណ៍ថាអស់កម្លាំង គ្មានគំនិតនៅក្នុងខ្លួន សូម្បីតែល្បឿនធ្វើការងារក៏ចុះខ្សោយ ប្រសិនបើក្រោកពីដេកមានសំឡេងជាច្រើនចាប់ផ្តើមរំខាន។
ទម្លាប់ក្រោកពីដំណេកនៅព្រឹកព្រលឹមជារឿងល្អសម្រាប់ជីវិត ប៉ុន្តែបើងើបមកកាន់ទូរស័ព្ទមើលបណ្តាញសង្គម និងបណ្តោយទៅតាមអារម្មណ៍រវើរាយ នោះនឹងធ្វើឱ្យអ្នកក្លាយមនុស្សអន់ថយជាមិនខាន។ បើសិនជាអ្នកងើបពីព្រលឹម ដើម្បីហាត់ប្រាណ ញ៉ាំអាហារល្អៗ អានសៀវភៅ ឬរៀបចំផែនការ នោះនឹងធ្វើឱ្យអ្នកអាចគ្រប់គ្រងជិវិតបានល្អពេញមួយថ្ងៃ ហើយវិធីសាស្ត្រលើកទឹកចិត្តខ្លួនឯងក៏អាចកើតមានល្អបំផុតនៅពេលព្រឹកនេះដែរ៕

ជាផលិតករផលិតកម្មវិធី និងជាអ្នកយកព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជា អ្នកសារព័ត៌មាន វេបសាយ, ទូរទស្សន៍ ជាជំនួយការផលិតករភាពយន្ត ផលិតករក្រៅប្រព័ន្ធ និងជាផលិតករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/04/2025
កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2026
នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាសដល់និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍៥០កន្លែងទៅសិក្សានៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2023
កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌា ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































