រដ្ឋមន្រ្តីសាធារណការ ៖ ខ្ញុំចង់ឃើញយុវជនខ្មែរក្លាយជាអ្នកបន្តវេនកសាងហេដ្ឋារចនាសម្ព័ន្ធមានគុណភាព

ភ្នំពេញ – ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា យើងចង់ឃើញសិស្សានុ​សិស្ស​ទាំង​អស់​ថ្ងៃ​ក្រោ​យ​​​ក្លាយ​​ជា​អ្នកបន្តវេនកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាព ។ ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះ​សំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន ២៦នាក់ នៅវិទ្យាល័យនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល កាល​ពីថ្ងៃ​អាទិត្យ​ម្សិល​មិញ​។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និង​មាតា​បិតា​សិស្សដែ​ល​បាន​រួមគ្នា​សម្រេច​ជោគជ័​យ​ដ៏​ត្រចះត្រចង់នេះ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សនុសិស្ស មានសេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមជាមួយកា​រ​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​​ទៀត ដែលនាំឱ្យទទួលបានលទ្ធផលវិជ្ជមាន។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់បន្ថែមថា សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២១ ត្រូវជ្រើស​រើស​មុខ​ជំនាញ​នៅ​តាម​សាកលវិទ្យាល័យដែលខ្លួនចង់រៀន តាមចំណង់ចំណូលចិត្ត ជាពិសេសពិនិត្យមើលទីផ្សារការងារឱ្យបានសមស្រប។ ឯកឧត្តមបន្តថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាគ្រឹះស្ថានសិក្សាតែមួយគត់នៅកម្ពុជា ផ្តល់ការបណ្ដុះបណ្ដាលជំនាញសាងសង់ផ្លូវ ស្ពាន ដឹកជញ្ជូន និងភស្តុភារកម្ម និ​ង​ជំនា​ញជា​ច្រើនទៀតឱ្យកូនខ្មែរជំនាន់ក្រោយចេះកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយខ្លួនឯងប្រកបដោយគុណភាព ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន

“យើងចង់ឃើញក្មួយៗសិស្សានុសិស្សទាំងអស់ថ្ងៃក្រោយក្លាយជាអ្នកបន្តវេនក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាព ស្រប​តាម​ពាក្យ​ស្លោក​រប​ស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា ខ្មែរធ្វើបាន។ ម្យ៉ាងវិញទៀតជី​ដូន​ជីតា​រប​ស់​យើង​អាច​កសាង​ប្រាង្គ​ប្រាសាទមា​ន​អាយុ​កាល​រាប់​រយឆ្នាំ​ល្បី​ល្បាញទូទាំងពិភពលោក ដូច្នេះកូនខ្មែរត្រូវតែធ្វើបាន”

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់បន្តថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន មានគម្រោងសាងសង់អាគារកម្ពស់ប្រាំបួនជាន់ ដែល​អា​ច​ទទួលនិស្សិតឱ្យចូលសិក្សានៅវិទ្យាស្ថាននេះ បានចំនួនពីបីទៅបួនពាន់នាក់ និងប្រែក្លាយ​អាគារ​វិទ្យា​ស្ថាន​បច្ចុប្បន្ន​ដែល​មាន​កម្ពស់​បួន​ជាន់​ទៅ​ជា​កន្លែង​ស្នា​ក់​នៅស​ម្រាប់​និស្សិតដែលគ្មានផ្ទះសំបែងរស់នៅក្នុងរាជធានីភ្នំពេញ ។

គួរជម្រាបជូនថា សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និទ្ទេស A ចំនួន២៦នាក់ នៅស្រុកកោះធំ បានទទួល​រង្វាន់​លើកទឹ​ក​ចិត្ត​ក្នុង​មួយ​នាក់​ទទួល​បាន​ម៉ូតូ​មួយគ្រឿង និងថវិកា១០ម៉ឺនពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។ លើសពីនេះ វិទ្យាល័យចំនួនបួននៅស្រុកកោះធំ រួមមាន វិទ្យាល័យប៊ុនរ៉ានី ហ៊ុន​សែន​ព្រែកតាដួង វិទ្យាល័យហ៊ុនសែនកំពង់កុង វិទ្យាល័យហ៊ុនសែន កោះធំ និងវិទ្យាល័យហ៊ុនសែនសំពៅពូន ដោយមួយវិទ្យាល័យទទួលបានថវិកា ១លាន៥សែនរៀល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបទាំងអស់ចំនួន ៤៦៨នាក់ ក្នុងមួយនាក់ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...