ភ្នំពេញ – ឱកាសល្អសម្រាប់យុវជនដែលចង់ទទួលបានការងារ និងប្រាក់ចំណូលសមរម្យពីមុខជំនាញបច្ចេកទេសដែលមានតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ ប្រកាសផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសឥតបង់ថ្លៃចំនួន ១៥៥កន្លែង សម្រាប់ឆ្នាំសិក្សា២០២១-២០២២។

អាហារូបករណ៍នេះផ្តល់អាទិភាពចំពោះ ស្ត្រី ជនពិការ ជនក្រីក្រ ក្មេងកំព្រា ជនជាតិដើមភាគតិច និងអ្នកបោះបង់ការសិក្សា ។
ក្នុងនោះសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ សិក្សារយៈពេលមួយឆ្នាំ លើមុខជំនាញ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ មានចំនួន ១៥នាក់ ។ ចំពោះលក្ខខណ្ឌចូលរៀន ជាបេក្ខជនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ២ ។
សម្រាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ សិក្សារយៈពេលមួយឆ្នាំ លើមុខជំនាញ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ចំនួន ១៥នាក់ ។ លក្ខខណ្ឌចូលរៀន បេក្ខជនត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ ។

ដោយឡែកសម្រាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សិក្សារយៈពេលមួយឆ្នាំ លើមុខជំនាញ រួមមាន ទី១.សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន ២០នាក់ ទី២. ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ចំនួន ២៥នាក់ ទី៣.ការថែទាំ និងជួសជុលទោចក្រយានយន្ត ចំនួន ២០នាក់ ទី៤.ការងារកំបោរ ចំនួន ២០នាក់ ទី៥. ផ្សារអគ្គិសនី ចំនួន ២០នាក់ និងទី៦. សេវាកម្មកុំព្យូទ័រ ។ សម្រាប់លក្ខខណ្ឌចូលរៀន ជាបេក្ខជនប្រឡងជាប់ ឬធ្លាក់ថ្នាក់ទី៩ ឬមានវិញ្ញាបនត្រស្ពានចម្លង ។
កាលបរិច្ឆេទចែកពាក្យ និងទទួលពាក្យនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅអាសយដ្ឋាន ផ្លូវលេខ៦A ភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (ក្រោយសាលា ខេត្តព្រះវិហារ) ។ ហើយកាលបរិច្ឆេទចូលរៀន ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ ០១១ ២៥៣ ៥៥៨ / ០៩៦ ៥៧៧ ៥៤៦៧ / ០៩៧ ៨៤៣ ០៧៧៧ / ០១២ ៩៨១ ៣៧៥ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2026
តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2025
ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2024
កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2023
កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅប្រទេសចិនចំនួន ៦៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតចំនួន ៦៥នាក់ ដើម្បីទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ជាឱកាសសម្រាប់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលចង់បន្តការសិក្សាថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































