អ្នកស្រី កន ម៉ាលី ៖ ខ្ញុំរៀន ភាសាសញ្ញា ដោយក្តីស្រឡាញ់ ដើម្បីសម្រួលបន្ទុកដ៏លំបាករបស់មនុស្សថ្លង់

ភ្នំពេញ៖ ភាសាសញ្ញាសម្រាប់មនុស្សថ្លង់ បានក្លាយជាភាសាសំខាន់និងចាំបាច់នៅក្នុងទំនាក់ទំនងជីវភាពរស់ប្រចាំថ្ងៃ រវាងអ្នកនិយាយបានធម្មតា និងមនុស្សថ្លង់ ឬយល់ពីសហគមន៍មនុស្សថ្លង់។ ប្រសិនបើគ្មានភាសាសញ្ញានេះ គោលបំណងរបស់មនុស្សថ្លង់ ឬការផ្លាស់ប្តូរព័ត៌មានផ្សេងៗទៅក្នុងសកម្មភាពប្រចាំថ្ងៃក៏យើងមិនអាចដឹងបានដែរ។ នេះជាការយល់ឃើញរបស់អ្នកស្រី កន ម៉ាលី អ្នកជំនាញបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់នៅកម្ពុជា។

“ខ្ញុំត្រឹមតែជាស្ពានសម្រាប់សម្របសម្រួលឱ្យសំឡេងមនុស្សថ្លង់តែប៉ុណ្ណោះ តាមរយៈការបកប្រែភាសាសញ្ញា ព្រោះកន្លងទៅគ្រប់គ្នាយល់ថា មនុស្សថ្លង់គួរឱ្យខ្លាច មិនគួររាប់អាន តែការពិតពួកគាត់ព្យាយាមប្រាប់អ្វីមួយមកយើង ដោយធ្វើសញ្ញាផ្សេងៗ ឱ្យយើងយល់…”

នេះជាហេតុផលជំរុញចិត្តអ្នកស្រី កន ម៉ាលី ឱ្យសម្រេចក្តីស្រមៃក្លាយជាអ្នកបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់តាំងពីកុមារ។

ភាសាសញ្ញា
អ្នកស្រី កន ម៉ាលី បង្ហាញពីសកម្មភាពបង្រៀនភាសាសញ្ញា នៅអង្គការម៉ារីណុល។

បច្ចុប្បន្នជាប្រធានគម្រោងភាសាសញ្ញា នៃកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ក្នុងអង្គការម៉ារីណុល អ្នកស្រី កន ម៉ាលី មានទីកន្លែងកំណើតជាអ្នករាជធានីភ្នំពេញ មានបទពិសោធន៍ 14 ឆ្នាំ លើការងារបកប្រែភាសាសញ្ញា។ អ្នកស្រីបានចំណាយពេលពីរឆ្នាំក្នុងការហ្វឹកហាត់រៀនសូត្រភាសាសញ្ញានៅអង្គការម៉ារីណុល មុននឹងក្លាយជាអ្នកបកប្រែភាសាសញ្ញា។ ម៉ាលី បានបន្តថា ភាសាសញ្ញាសម្រាប់មនុស្សថ្លង់ ខុសពីភាសានិយាយធម្មតា ភាសានេះមានក្បួនវេយ្យាករណ៍និយាយត្រឹមត្រូវ ដែលទាមទារពេលវេលាហ្វឹកហាត់ដោយយកចិត្តទុកដាក់បំផុត។

ភាសាសញ្ញា
អ្នកស្រី កន ម៉ាលី បងប្រែអត្ថន័យបទចម្រៀង ជាភាសាសញ្ញាក្នុងពិធីប្រគុំតន្ត្រីមួយ។

អ្នកស្រីម៉ាលី បន្តរៀបរាប់ប្រាប់ AMS Education ទៀតថា មនុស្សថ្លង់ក៏ការសេវាសាធារណៈ សេវាសុខភាព ការទទួលព័ត៌មាន និងការអប់រំដូចអ្នកស្តាប់បានធម្មតាដែរ ហើយកិច្ចការទាំងនេះចាំបាច់ត្រូវការអ្នកសម្របសម្រួលភាសាសញ្ញាកាយវិការជួយពួកគាត់។

និយាយបណ្តើរកាយវិការពន្យល់អមដោយស្នាមញញឹមបណ្តើរ ម៉ាលី បានរំលឹកអតីតកាលនៅពេលចាប់ផ្តើមរៀនភាសាសញ្ញាលើកដំបូងក្នុងជីវិតរបស់ខ្លួនថា៖

“ខ្ញុំរៀនភាសានេះដំបូងៗ គឺលួចរៀនពេលយប់នៅក្នុងមុង ហាត់ពត់ដៃកាយវិការ ដោយសារខ្លាចអ្នកផ្ទះដឹង យើងស្រឡាញ់ហើយចេះតែលួចរៀនទៅ។ ពេលខ្ញុំមកដល់ថ្នាក់រៀនភាសាសញ្ញានៅអង្គការវិញ ខ្ញុំធ្វើកាយវិការមិនដែរខុសទេ ហើយចេះតែរៀនបន្តបន្ទាប់មក និងធ្វើការជាមួយសហគមន៍មនុស្សថ្លង់”

ភាសាសញ្ញា
អ្នកស្រី កន ម៉ាលី បកប្រែភាសាសញ្ញាក្នុងវីដេអូអប់រំរបស់ គ.ជ.ប.។

បំណាច់ចិត្តស្រឡាញ់ភាសាសញ្ញាផង និងមានទេពកោសល្យកាយវិការផ្នែកភាសាសញ្ញាផង ភាសាសញ្ញាកាយវិការបានក្លាយជាអាជីពការងាររបស់ ម៉ាលី នាពេលបច្ចុប្បន្ន។ អ្នកស្រីបានលើកឡើងថា ក្រៅពីបំពេញការងារនៅអង្គការម៉ារីណុល ជាអ្នករៀបចំកម្មវិធីបង្រៀនភាសាសញ្ញា ស្ទើរជារៀងរាល់ថ្ងៃអ្នកស្រីត្រូវបានស្ថានីយទូរទស្សន៍ជាច្រើនក្នុងស្រុកអញ្ជើញទៅបកប្រែភាសាសញ្ញាកម្មវិធីព័ត៌មាន និងបកប្រែភាសាសញ្ញាសម្រាប់វីដេអូអប់រំ និងបកប្រែសម្រាប់វេទិកាសាធារណៈជាដើម។

ក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺផ្លូវដង្ហើយ Covid-19 សម្រាប់កម្ពុជាសារអប់រំសុខភាពជាច្រើនត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមកញ្ចក់ទូរទស្សន៍ និងនៅតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។ នៅពេលសួរថា តើអ្នកស្រី មានអារម្មណ៍ដូចម្តេច ពេលឃើញរូបភាពកាយវិការបកប្រែភាសាសញ្ញារបស់ខ្លួន ចូលរួមកិច្ចការសង្គមបែបនេះ? ម៉ាលី ឆ្លើយយ៉ាងខ្លីថា៖

“ខ្ញុំរំភើបនិងពេញចិត្តការងារនេះ ខ្ញុំអាចជួយមនុស្សថ្លង់យល់ដឹងព័ត៌មាន Covid-19 បាន ! ពេលគាត់បានឃើញព័ត៌មានតាមសញ្ញាដែលខ្ញុំផ្តល់ឱ្យ នោះពួកគាត់នឹងចូលរួមទប់ស្កាត់ ឬបញ្ជៀសជំងឺនេះបាន”

ភាសាសញ្ញា
ក្រុមការងារបកប្រែភាសាសញ្ញារបស់អ្នកស្រី កន ម៉ាលី

តាមការបញ្ជាក់របស់អ្នកជំនាញភាសាសញ្ញាកាយវិការកម្ពុជា បានឱ្យដឹងថា ភាសាសញ្ញាកាយវិការកម្ពុជា ខុសពីភាសាសញ្ញាកាយវិការរបស់ប្រទេសផ្សេងៗទៀត អាស្រ័យលើស្ថានភាពរស់នៅជាក់ស្តែង។ ភាសាសញ្ញាកាយវិការកម្ពុជា មិនអាចប្រើប្រាស់ទូលំទូលាយបានជាលក្ខណៈអន្តរជាតិបានទេ ខណៈបច្ចុប្បន្នពិភពលោក

ជាការកត់សម្គាល់ បច្ចុប្បន្នជំនាញភាសាសញ្ញា ពុំសូវមានអ្នកចាប់អារម្មណ៍រៀនច្រើនទេ។ ក៏ប៉ុន្តែមួយរយៈចុងក្រោយ អ្នកមានចំណេះដឹងប្រើប្រាស់ភាសាសញ្ញាកម្ពុជា បានប្រើប្រាស់ជំនាញនេះ ជួយដល់សហគមន៍យ៉ាងច្រើន ជាពិសេសក្នុងដំណាក់កាលអប់រំសុខភាពអំពីជំងឺផ្លូវដង្ហើម Covid-19៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំគ្រោងអនុវត្តការបង្រៀន និងរៀនតាមអនឡាញ នៅកម្រិតមធ្យមសិក្សា ចំពេលវិបត្តិតម្លៃប្រេងឥន្ទនៈកើនឡើង

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ សម្រាប់សិស្សនៅកម្រិតមធ្យមសិក្សាទូទាំងប្រទេស លើកលែងតែថ្នាក់ទី៩ និងថ្នាក់ទី១២ ក្នុងបរិបទតម្លៃប្រេងឥន្ទនៈកើនឡើងខ្លាំងនៅលើពិភពលោក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បណ្ណាល័យចល័តនៅច្រាំងទន្លេ ខេត្តកំពង់ចាម ត្រូវផ្អាកដោយសារខ្វះសៀវភៅ និងការធ្លាក់ចុះចំនួនអ្នកអាន

អត្រាអ្នកអានសៀវភៅធ្លាក់ចុះ កង្វះកត្តាធនធានថវិកា ដោយសារឥទ្ធិពល នៃការឡើងថ្លៃប្រេងឥន្ធនៈ រួមទាំងកត្តាកង្វះសៀវភៅ ធ្វើឱ្យក្រុមយុវជន «តស់អាន» ផ្អាកការតាំងសៀវភៅសម្រាប់ឱ្យសាធារណជនអាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កុមារអូទីស្សឹមនៅកម្ពុជានៅតែប្រឈមការរើសអើង ខណៈអ្នកជំនាញអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់

ស្ថានភាពកុមារអូទីស្សឹមនៅកម្ពុជានៅតែប្រឈមនឹងការរើសអើងពីសង្គម ហើយត្រូវការការយកចិត្តទុកដាក់បន្ថែម ទោះបីជារដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបានខិតខំប្រឹងប្រែងគាំទ្រក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ សារិន…
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិក ៦យ៉ាង ដើម្បីឱ្យរាងកាយសកម្ម ដោយមិនចាំបាច់ទៅកន្លែងហាត់ប្រាណ

ការមានសុខភាពល្អ មិនមែនទាល់តែចំណាយពេលរាប់ម៉ោងនៅកន្លែងហាត់ប្រាណនោះទេ។ តាមពិតទៅ ការធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកមានចលនា គឺជារឿងដែលប្រសើរជាងការហាត់ប្រាណតែមួយភ្លែតៗទៅទៀត។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកស្រី Angelina Jolie គ្រោងសាងសង់បណ្ណាល័យឌីជីថលនៅវិទ្យាល័យសំឡូត

តារាហូលីវូតល្បីឈ្មោះ លោកស្រី Angelina Jolie នឹងគាំទ្រការសាងសង់បណ្ណាល័យឌីជីថល បន្ថែមលើបណ្ណាល័យដែលមានស្រាប់ នៅវិទ្យាល័យសំឡូត ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់វប្បធម៌អាន និងការសិក្សារបស់សិស្សឱ្យ…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន បាទី ខេត្តតាកែវ ឈ្នះជ័យលាភីលេខ១ ក្នុងកម្មវិធី “សាលារៀនទឹកភ្លៀង” ជុំទី២ ឆ្នាំ២០២៦

ក្រុមសិស្សានុសិស្សមកពី វិទ្យាល័យប៊ុន រ៉ានី បាទី ខេត្តតាកែវ ដណ្ដើមបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងកម្មវិធី «សាលារៀនទឹកភ្លៀង» (Rainwater School) ជុំទី២
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កុមារជិត៥ពាន់នាក់ទទួលផលប្រយោជន៍ពីម្រោងកម្មវិធីសិក្សាពេញមួយជីវិតក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែងជាខេត្តមួយនៅភាគឦសានក្នុងប្រទេសកម្ពុជា។ ការលើកកម្ពស់គុណភាពអប់រំក្នុងខេត្តមួយនេះត្រូវបានក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយអង្គការដៃគូរអភិវឌ្ឍន៍នានាប្រឹងប្រែងអភិវឌ្ឍន៍មិនឱ្យចាញ់ទីក្រុងនោះទេ។
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្ត្រទាំង ៥ ដើម្បីយកឈ្នះលើភាពភ័យខ្លាចក្នុងពេលប្រឡង

ការមានអារម្មណ៍ភ័យព្រួយនៅថ្ងៃប្រឡង គឺជាបញ្ហាទូទៅដែលសិស្សចន្លោះពី ២៥% ទៅ ៤០% តែងតែជួបប្រទះ។ អារម្មណ៍នេះអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា ឯកោ ថប់បារម្ភ និងធ្វើឱ្យខួរក្បាលគិតអ្វីមិនចេញ។ ទោះជាយ៉ាងណាក៏ដោយ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon