របៀបរៀបចំកន្លែងរៀនឱ្យបានត្រឹមត្រូវដើម្បីជំរុញ​ការ​ផ្តោតអារម្មណ៍ និងភាពច្នៃប្រតិដ្ឋ

ការបង្កើតបរិយាកាសសិក្សា ឬការជ្រើសរើសទីតាំងរៀនសូត្រ ជាកត្តាមួយក្នុងចំណោមកត្តាជាដទៃទៀត ដើម្បីជំរុញការសិក្សា ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៃការសិក្សា និងភាពច្នៃប្រតិដ្ឋ។ តើការរៀបចំកន្លែងសិក្សាបែបណាទើបផ្តល់ប្រសិទ្ធភាពបន្ថែម? ហើយថា តើបរិយាកាសនៅក្នុងបន្ទប់សិក្សាគួរមានអ្វីខ្លះ និងកាត់បន្ថយអ្វីខ្លះ ទើបទទួលបាននូវការបំផុសគំនិត និងការជំរុញទឹកចិត្តឱ្យផ្សារភ្ជាប់ជាមួយនឹងការសិក្សា?

តាមរយៈគេហទំព័រ University of St. Augustine for Health Sciences បានបង្ហាញគន្លឹះមួយចំនួនក្នុងការបង្កើតបរិយាសកាមួយដែលជំរុញទឹកចិត្តសិស្សឱ្យចង់រៀនសូត្រ ឬក៏ការបង្កើនផលិតភាពនៃការសិក្សា ៖

រៀបចំបរិយាកាស ៖ ជាការពិត ប្រសិទ្ធភាពនៃការសិក្សាមានច្រើនប្រភេទ ប៉ុន្តែហេតុអ្វីបានជាការរៀបចំកន្លែងឱ្យបានល្អគួរចាត់ទុកជាចំណុចចាប់ផ្តើមដំបូង? ព្រោះបរិយាកាសជាអ្វីដែលនៅក្បែរខ្លួនជាងគេ ជាពិសេសនោះគឺបរិយាកាសផ្ទាល់ខ្លួននេះតែម្តង។ ការផ្តល់អាទិភាពក្នុងការរៀចំ មិនត្រឹមតែជាការជំរុញចិត្តក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវអារម្មណ៍ល្អ និងជាកន្លែងមួយដែលទទួលបានការសម្រាកយ៉ាងពេញលេញផងដែរ ការសម្រាកនេះទៀតសោត គឺរួមបញ្ចូលទាំងគុណភាពគេង ព្រោះគេងមានភាពប្រទាក់ក្រឡាគ្នា ទៅកាន់គ្រប់ផ្នែកមិនថា ការសិក្សា ការងារ និងការប្រាស្រ័យទាក់ទង។

ការផ្លាស់ទីតាំង ៖ ត្បិតទីតាំងផ្ទាល់ខ្លួន បានរួមចំណែកក៏ពិតមែន ប៉ុន្តែការបង្កើតបាននូវភាពច្នៃប្រតិដ្ឋ និងការបង្កើនប្រសិទ្ធភាព ក៏ត្រូវការភាពខុសប្លែកពីសព្វមួយដងដែរ ដូចនេះការផ្លាស់ប្តូរទីតាំងដែលមានភាពខុសប្លែកគ្នា មិនថាទៅហាងកាហ្វេ ឬទៅបណ្ណាល័យ ឬក៏ទីតាំងសាធារណៈណាមួយដែលជួយជំរុញការផ្តោត និងការផ្ចង់ស្មារតី។

ឧស្សាហ៍ទៅកន្លែងដែលផ្តល់នូវការផ្តោត ​៖ បន្ទាប់ពីកែច្នៃ ឬក៏សាកល្បងកន្លែងខុសៗគ្នាហើយ គួរកត់សម្គាល់ថា កន្លែងណាដែលផ្តល់ប្រសិទ្ធភាពជាងគេ មិនថានៅហាងកាហ្វេ ឬក៏នៅផ្ទះនោះទេ ប្រសិនបើរកឃើញ គួរចំណាយពេលឱ្យបានច្រើននៅទីតាំងដែលផ្តល់ប្រសិទ្ធភាពទាំងនោះឱ្យបានច្រើនជាងគេ។

ស្តាប់ភ្លេង ឬចម្រៀង ៖ តន្រ្តី ឬភ្លេង មិនត្រឹមតែកំដរអារម្មណ៍ឱ្យទទួលបានូវការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឱ្យស្មារតីមានភាពស្មឹងស្មាធិ៍ផងដែរ ប៉ុន្តែគួរស្តាប់ភ្លេងដែលជួយដល់ការរំងាប់ផ្លូវចិត្តឱ្យបានច្រើនជាងចម្រៀងដែលមានលាយឡំចម្រៀង ព្រោះវានាំឱ្យកាត់ចង្វាក់នៃការផ្តោត។

ជៀសវាងការរំខាន ៖ សម្ភារទាំងឡាយ ដែលងាយនាំចិត្តឱ្យប្រើប្រាស់ គួរតែទុកឱ្យឆ្ងាយ ឬក៏បិតចោលតែម្តង ដូចជាការបិទសម្លេងរោទ៍ទូរស័ព្ទ ការប្រើប្រាស់បណ្តាញសង្គម និងការបង្កសម្លេងរំខានមកពីមជ្ឈដ្ឋានដទៃទៀតដូចជា ទូរទស្សន៍ ការជជែកគ្នាឮៗពីអ្នកផ្ទះជាដើម។

ជ្រើសរើសអាហារសម្រន់ដោយភាពឈ្លាសវៃ ៖ ការទុកឱ្យពោះទទេ ហើយបង្កើតបានជាអាការឃ្លាន ក៏អាចនាំឱ្យបង្កការរំខានដល់ការសិក្សាបានដែរ ដូចនេះប្រសិនបើចាំបាច់ ត្រូវត្រៀមអាហារសម្រន់ គួរមានភាពឈ្លាសវៃក្នុងការជ្រើសរើស ដូចជាផ្លែឈើ ទឹកដោះគោស្រស់ ឬអាហារទាំងឡាយណាដែលរួមចំណែកដល់ការបង្កើនភាពស្រស់ស្រាយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។