ដំណោះស្រាយ​ចំពោះ​កត្តា​ដែល​ធ្វើឱ្យ​ផលិតភាព​សិក្សាថយចុះ

មាន​កត្តាមួយ​ចំនួន​ដែល​រុញច្រាន​សិស្ស​ឱ្យថយ​ចុះ​ផលិតភាព​ក្នុងការ​សិក្សា មាន​ដូចជា ការ​គ្រប់គ្រង​ពេលវេលា​មិនបាន​ត្រឹមត្រូវ ទម្លាប់​មិនល្អ​នាំ​ឱ្យខ្ជិល ឬក៏ការ​ខ្វះខាត​នៃធនធាន​ផ្នែក​ណាមួយ​អំឡុង​ពេលសិក្សា ក៏​ដូចជា​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ជាដើម។ តាមរយៈ Week​ Plan បាន​បង្ហាញ​យុទ្ធសាស្រ្ត​មួយចំនួន​ក្នុង​ការ​បង្កើន​ផលិតភាព​សិស្ស ក៏ដូច​ជាការ​ជ្រោមជ្រែង​ពីមជ្ឈដ្ឋាន​ខាងក្រៅ។ យ៉ាង​ណា​មិញ ការ​ជួយ​ពីសាលា​តែម្យ៉ាង ក៏មិន​អាច​មាន​ប្រសិទ្ធភាព​ទាំងស្រុង​ដែរ ពីព្រោះ​បញ្ហាខ្លះ​បណ្តាល​មក​ពី​សិស្ស បរិយាកាស និង​ភាព​ខ្វះខាត​ក្នុង​គ្រួសារ។

តែយ៉ាងណាក៏ដោយ សិស្ស​អាច​ចាប់ផ្តើម​ដោះស្រាយ​ពីខ្លួនឯង​ទៅមុន ដោយ​មាន​ដូចជា ៖

ធ្វើសកម្មភាពរហ័សរហួន ៖ ភាពខ្ជិលនៅក្នុង​ដំណើរ​សិក្សា កើត​មាន​ជាញឹកញាប់​អាច​ជានាំ​លទ្ធផល​ពុំល្អ​នោះទេ គឺបាន​នាំមក​នូវ​ភាព​តានតឹង ភាព​ខកចិត្ត ដែល​រំខាន​ដល់​ការសិក្សា បាត់បង់​ការ​ជំរុញចិត្ត និង​អាច​ប៉ះពាល់​ដល់​ឱកាស​ការងារ​នាពេល​អនាគត​ទៀតផង។ ដើម្បី​ដោះស្រាយ​ជាមួយ​ចំណោទ​បញ្ហា​នេះ​ គឺត្រូវ​ស្វែង​រកជំនួយពី​គ្រូ អ្នកប្រឹក្សា​ប្រចាំ​សាលា និង​អាណាព្យាបាល​, នេះជាអ្វីដែល​សិស្ស​អាច​អនុវត្តន៍​បាន។ តែអ្វីដែល​កាន់តែមាន​ប្រសិទ្ធភាព​ទៀត​នោះ គឺ​ការ​បង្កើត​ផែនការ​ដែល​មានភាព​ជាក់លាក់​អាច​គ្រប់គ្រង​បាន និង​ការ​ដាក់​វិន័យ​ចំពោះ​ខ្លួនឯង។

មានតារាងពេលវេលា ៖ មិនមាន​តារាង​កំណត់​ពេល​ជា​កត្តា​នាំឱ្យ​ការសិក្សា​កាន់តែ​ច្របូក​ច្របល់ តែនៅ​ពេល​ដែល​សិស្ស​មាន​ផែនការ​សិក្សា​ច្បាស់លាស់ វានឹង​ផ្តល់​ភាពងាយ​ស្រួល​រួមទាំង​អាច​បែកចែក​ពេល​បាន​ត្រឹមត្រូវ​លើ​មុខវិជ្ជា​នីមួយៗ។ ការអនុវត្ត​បែបនេះ​ក៏ជាកត្តា​កាត់បន្ថយ​ភាព​លើសលប់ និង​អាការ​អស់កម្លាំង​មិនធម្មតា។

ធ្វើ​កាលវិភាគ​ដែល​មានប្រសិទ្ធភាព ៖ ការ​បង្កើត​តារាង ឬ​ការ​បែងចែក​ពេល​ធម្មតាៗ នៅ​មិនទាន់​ឆ្លើយតប​នៅ​ឡើយ​ទេ ការ​វាស់វែង​ស្វែង​រក​ផលិតភាព ជា​កត្តា​ដែល​បន្ត​ធ្វើ​បន្ថែម ហើយ​កាលវិភាគ​ដែលល្អ​ទៀត​សោត គឺការ​ផ្តល់​ឱកាស​ឱ្យខ្លួន​ឯង​មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ផ្តោត​អារម្មណ៍​លើ​មុខវិជ្ជា​នីមួយៗ ហើយ​ស្រប​និង​លទ្ធភាព​ដែល​ខ្លួន​អាច​រៀន​បាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *