រៀនពីរបៀបរស់នៅវិជ្ជមាន ជួយឱ្យយុវជនបង្កើនសុភមង្គល​ និងសុខភាពផ្លូវចិត្តល្អ

សុខភាពផ្លូវចិត្តរបស់យុវជនមានសារៈសំខាន់ក្នុងការជំរុញការសិក្សា និងការរស់នៅប្រចាំថ្ងៃ ឬរបៀបទំនាក់ទំនងក្នុងសាលា។ ការរកឃើញថ្មីៗនេះ បានបង្ហាញថា ការបង្រៀនចិត្តវិទ្យាវិជ្ជមាន ឬរបៀបរស់នៅវិជ្ជមានទៅកាន់សិស្សានុសិស្សដែលជាយុវជនដើរតួនាទីសំខាន់ក្នុងការជំរុញឱ្យពួកគេមានសុខភាពផ្លូវចិត្តល្អ និងបង្កើនសុភមង្គលជាងមុន។ ចិត្តវិទ្យាវិជ្ជមានបង្ហាញប្រាប់លម្អិតអំពី ដំណើរនៃចិត្តពេលដែលប្រែប្រួល ឬក៏រៀបរាប់អំពីសុភមង្គលរបស់មនុស្ស ថាតើធ្វើយ៉ាងណាទើបក្លាយជាមនុស្សរីករាយ អត់ធ្មត និងមេត្តាជាដើម។

យោងតាម គេហទំព័រ activebeat បានបង្ហាញតាមរយៈការស្រាវជ្រាវថា សិស្សដែលទទួលបានការបង្រៀនឱ្យមើលពិភពខាងក្រៅ ឬរបៀបរស់នៅក្នុងផ្លូវវិជ្ជមានគឺនឹងនាំឱ្យទាំងលទ្ធផលសិក្សា ក៏ដូចជាការគ្រប់គ្រងអារម្មណ៍ហាក់ទទួលបានភាពនឹងនជាងសិស្សដែលមិនបានបង្រៀនអំពីចិត្តវិទ្យាវិជ្ជមាន។ ការសម្រេចបាននូវភាពរីករាយ អារម្មណ៍ល្អ និងទង្វើល្អៗ សុទ្ធសឹងតែមានបញ្ចូលនៅក្នុងការសិក្សាអំពីចិត្តវិទ្យាវិជ្ជមាន ដែលវាជំរុញឱ្យសិស្សមានអារម្មណ៍ល្អ គិតវិជ្ជមាន ការយកចិត្តទុកដាក់អំពីជីវិត ពង្រឹងទំនាក់ទំនងវិជ្ជមាន  និងមានការគិតឆ្ពោះទៅមុខអំពីគោលបំណងឬក្ដីស្រមៃ ព្រមទាំងសម្រេចបាននូវគោលដៅមួយដែលមានន័យសម្រាប់ជីវិតពួកគេ។

បច្ចុប្បន្ននេះ មានសាលាជាច្រើន​នៅជុំវិញពិភពលោក បានដំណើរការបង្រៀនអំពីចិត្តវិទ្យាវិជ្ជមាន ក្នុងនោះមានដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី ដាណឺម៉ាក អ៊ីស្រាអែល នូវែលហ្សេឡង់ ចិន និងអា​ព្រិច​ខាងត្បូង។ ហើយការអន្តរាគមន៍ឱ្យមានការបង្រៀនអំពីការអប់រំចិត្ត និងចិត្តវិទ្យាវិជ្ជមាន នៅក្នុងប្រព័ន្ធអប់រំគឺមានបានផ្តោតលើមាតិកាដូចជា ការបង្ហាញចំណាប់អារម្មណ៍និងសេចក្ដីដឹងគុណ បង្រៀនអំពីទង្វើល្អ ភាពស្មោះត្រង់ ផ្នត់គំនិតសុទិដ្ឋិនិយម ការស្គាល់និងប្រើប្រាស់ភាពខ្លាំង រួមទាំងទាំងការបង្រៀនអំពីការបង្កើតក្ដីសង្ឃឹមផងដែរ។ ជាគោលបំណងគឺមិនមែនគ្រាន់តែបង្ហាញ ឬបង្រៀនសិស្សឱ្យដឹងអំពីមេរៀនចិត្តវិទ្យាវិជ្ជមានដែលបញ្ចូលនៅក្នុងមុខវិជ្ជាសាលានោះទេ ប៉ុន្តែបង្រៀនក្នុងគោលដៅឱ្យពួកគេយកជំនាញទាំងនោះដើម្បីទៅអនុវត្តន៍ ហើយការសិក្សាស្រាវជ្រាវក៏បានបញ្ជាក់ថា វាពិតជាបានជួយឱ្យសិស្សមានការរីកចម្រើនទាំងការសិក្សា និងការរស់នៅ។

ជាធម្មតា នៅក្នុងដំណាក់កាលរៀនដំបូងៗ សិស្សរៀនអំពីទ្រឹស្តី ឬគោលគំនិតដែលមាននៅក្នុងចិត្តវិទ្យាវិជ្ជមាន បន្ទាប់មកយកទៅប្រើប្រាស់នៅក្នុងជីវិតជាក់ស្ដែង ដែលវាជួយឱ្យពួកគេកាន់ដែលយល់ដឹងអំពីការយកចិត្តទុកដាក់ទៅកាន់មនុស្សជុំវិញខ្លួន។ ជាឧទាហរណ៍ អ្វីទៅជាចំណាប់អារម្មណ៍នៃការរឭកដឹងគុណ តើវាមានន័យបែបណាទៅកាន់ពួកគេ? ការបំផុសសំណួរបែបនេះ​ឱ្យពួកគេពិភាក្សាគ្នា បន្ទាប់មកឱ្យពួកគេសរសេរចុះទៅក្នុងក្រដាស អំពីអ្វីដែលគេចង់និយាយអរគុណ ឬអ្វីដែលពួកគេពេញចិត្ត ដោយសរសេរសកម្មភាពទាំងនោះមុនពេលចូលគេង។ កំឡុងពេលរសរសេរបែបនេះ មនុស្សធំក៏អាចផ្តល់ជាគន្លឹះនិងការណែនាំបានដែរ។ មួយសប្តាហ៍ក្រោយមក អនុញ្ញាតិឱ្យពួកគេមានឱកាស ពិភាក្សាជាមួយមិត្តរួមថ្នាក់អំពីលទ្ធផលដែលពួកគេទទួលបាន ហើយការធ្វើបែបនេះវាបានជះឥទ្ធិពលវិជ្ជមានបែបណាទៅកាន់ជីវិតរបស់ពួកគេ។

មានសាលាចំនួន៥៧ បានបង្ហាញថា ក្រោយការបញ្ចូលមុខវិជ្ជា ចិត្តវិទ្យាវិជ្ជមាន ក្នុងកម្មវិធីសិក្សា ជាលទ្ធផលនោះគឺ ជួយឱ្យសិស្សកាត់បន្ថយភាពស្រ្តេស បញ្ចៀសជំងឺបាក់ទឹកចិត្ត កាត់បន្ថយភាពតានតឹង អាកប្បកិរិយាមិនសមរម្យត្រូវបានកាត់បន្ថយ ការមើលខ្លួនឯងនៅក្នុងរូបភាពវិជ្ជមាន មានការពេញចិត្តចំពោះដំណើរជីវិត និងបង្កើនភាពខ្លាំងផ្នែកទំនាក់ទំនងសង្គម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦