ការសិក្សាពេញមួយជីវិតជាដំណើរការរៀនសូត្រទាំងនៅក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ

ភ្នំពេញ – ការសិក្សាពេញមួយជីវិតបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ការអប់រំ សំដៅធានាសិទ្ធិ សេរីភាព និងសុភមង្គល បុគ្គល គ្រួសារ និងសង្គម ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារក្នុងបរិបទថ្មីៗ ឬអាចនិយាយបានថា ការសិក្សាពេញមួយជីវិតជាដំណើរការរៀនសូត្រទាំងនៅក្នុងប្រព័ន្ធ ក្រៅ​ប្រព័ន្ធ និងមិនផ្លូវការ តាំងពីការចាប់កំណើតរហូតដល់វ័យជរា ដើ​ម្បី​អភិវឌ្ឍវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ឱ្យក្លាយជាពលរដ្ឋល្អនិងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមនៅក្នុងសង្គម។

បើតាមគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នៃសកលភាវូបនីយកម្មសតវត្សរ៍ទី២១ និងការប្រកួតប្រជែងទាំងក្នុងតំបន់ និងសកលលោកផ្នែកសង្គម សេដ្ឋកិច្ច នយោបាយ បរិស្ថាន វប្បធម៌ ឧស្សាហកម្ម និងបច្ចេកវិទ្យា បុគ្គល គ្រប់រូបត្រូវទទួលបានការបណ្តុះបណ្តាលវប្បធម៌សិក្សាពេញមួ​យ​ជីវិត។

ទន្ទឹមគ្នានេះ ការអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនិងជាឆ្អឹងខ្នងនៃការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ ការអប់រំតាមគ្រប់រូបភាពទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ជាមធ្យោបាយ សក្តិសិទ្ធិក្នុងការធានាឱ្យការសិក្សាមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ត និងការលើកកម្ពស់ ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

បច្ចុប្បន្ននេះ កម្ពុជាកំពុងបោះជំហានទៅរកដំណាក់កាលថ្មីមួយ ទៀតនៃការអភិវឌ្ឍ គឺការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នៅក្នុងន័យនេះ គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត បានអភិវឌ្ឍឡើងដើម្បីឆ្លើយតបទៅនឹងបរិបទថ្មី សំដៅអភិវឌ្ឍ ធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ។

នៅក្នុងសតវត្សទី២១ ការសិក្សាពេញមួយជីវិតបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ការអប់រំ ហើយក៏ជាឧបករណ៍ដែលមានប្រយោជន៍សម្រាប់ទទួលបានសិទ្ធិសេរីភាព ភាពសយ រីករាយ និងឆ្លើយតបទៅនឹងបម្រែបម្រួលនៃតម្រូវការទីផ្សារការងារ ពិសេសភាពចាំបាច់នៃសិក្សារបស់ពលរដ្ឋគ្រប់រូបនៅគ្រប់កាលៈទេសៈផងដែរ។ ការសិក្សាពេញមួយជីវិតបានក្លាយជាសមាសភាគសំខាន់ក្នុងគោលដៅទី៤ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​ភាព (SDG) ឆ្នាំ២០៣០ លើទិសដៅ ការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

សូមជម្រាបថា ចាប់តាំងពីចុងឆ្នាំ២០១៥ តាមរយៈកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ការអប់រំ ឆ្នាំ២០៣០ ដែលរៀបចំដោយអង្គការយូណេស្កូ ប្រទេសនីមួយៗបានរៀបចំពិនិត្យឡើងវិញ និងធ្វើមូលដ្ឋាននីយកម្មលើគោលនយោបាយនិងផែនការយុទ្ធសាស្ត្ររបស់ខ្លួន ឆ្ពោះទៅរកការអប់រំមានគុណភាព បរិយាបន្ន សមធម៌ និងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ស្ថិតក្នុងបរិបទនេះ ប្រទេសមួយចំនួនក្នុងតំបន់បាននិងកំពុងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការសិក្សាពេញមួយជីវិតនៅកម្រិតផ្សេងៗគ្នា។

ផ្អែកតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៦៥ បានចែងថា រដ្ឋត្រូវការពារនិង លើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កម្រិត និងត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗ ដើម្បីឱ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប ។ ចំណែក​មាត្រា៦៦ បានចែងបន្ត​ថា រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និងឯកភាពប្រទេសស ដែលធានាឱ្យបាននូវគោលការណ៍សភាពខាងសិក្សាធិការ និងគោលការណ៍សមភាពក្នុងការអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រា​ន់​ស្មើគ្នាក្នុងការសាងជីវិត ៕ 



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...