ចេះជំនាញវិជ្ជាជីវៈមួយ​ច្បាស់លាស់​ ជាគន្លឹះជួយ​យុវជនឱ្យ​ទទួលបាន​ឱកាស​ការងារល្អប្រសើរ

ភ្នំពេញ – លទ្ធភាពទទួលបាន​​ឱកាស​ការងារល្អ ក៏​ដូចជាក្លាយខ្លួនទៅជាសហគ្រិនដ៏ពូកែម្នាក់​ជា​ក្តីបំណងប៉ងប្រាថ្នា​របស់យុវជន​គ្រប់រូបក្រោយពីបញ្ចប់ការសិក្សា ។ តើធ្វើដូចម្តេច​ដើម្បីអាចទទួលបាន​នូវ​ឱកាស​ការងារល្អ ក៏ដូចជា​ក្លាយខ្លួនទៅជា​សហគ្រិនភាព? ឯកឧត្តម​ ថង សាម៉ុន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ​ នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បានផ្តល់​​គន្លឹះ​ចំនួន ៥ ដើម្បីជួយ​ឱ្យ​យុវជន​ទទួលបានឱកាស​ការងារល្អប្រសើរ ក៏ដូចជាក្លាយជាសហគ្រិនភាព ។​

ចំណុច​គន្លឹះទាំង​៥​នេះ ​ឯកឧត្តម​ ថង សាម៉ុន បានបញ្ជាក់ឱ្យដឹងថា ​ទី១​ យុវជនត្រូវមានជំនាញវិជ្ជាជីវៈមួយ​ច្បាស់លាស់។ យុវជន​ចាំបាច់ត្រូវ​តែចេះ​​ជំនាញ​អ្វីមួយ​ឱ្យ​ច្បាស់លាស់ ដូចពាក្យចាស់ពោលថា “ចេះឱ្យ​ប្រាកដ ប្រាក់រត់តាមហៅ”។ ទី២ យុវជនកម្ពុជាត្រូវមានជំនាញទន់ ដោយសារជំនាញ​ទន់​ជាជំនាញ​មួយ​ដ៏​សំខាន់បន្ទាប់ពីចេះ​ជំនាញវិជ្ជាជីវៈ ហើយជំនាញទន់​មាន​សារៈសំខាន់ណាស់​ក្នុងការទំនាក់ទំនង។

ឯកឧត្តម​ ថង សាម៉ុន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​ បានបន្ថែមថា​ ទី៣ យុវជន​គួរចេះភាសាមួយផ្សេងទៀត​ក្រៅពីភាសាជាតិ ដែលអាចធ្វើ​ការ​ទំនាក់ទំនងការងារជាមួយ​គេ។

ឯកឧត្តម​ ថង សាម៉ុន បានបញ្ជាក់​ ៖ “ភាសាអ្វីក៏សំខាន់ដែរ តែគួរចេះភាសាណាមួយដែលអាចប្រើប្រាស់សម្រាប់ការងារ ឬភាសាទំនាក់ទំនងបានល្អ គឺយើងអាចទៅធ្វើការជាមួយ​គេបានហើយ” ចំណុចទី៤​ យុវជនត្រូវថែរក្សាសុខភាពឱ្យបានល្អ ព្រោះ​សុខភាពសំខាន់គ្រប់កិច្ចការទាំងអស់ ។ ចំណែកចំណុចទី៥ យុវជនគួរសាកល្បងចូលរួមហាត់ការ និងការងារសង្គម ។​ ការងារសង្គមធ្វើដើម្បីដឹងពីបរិបទ ដឹងពីមនុស្ស និង​ដឹងពីស្ថានភាពទាំងអស់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...