អ្នកស្រី គីម ស៊ីដដាវីស ៖ អនុវត្ត ៦ចំណុចបើមិនចង់ក្លាយជាមនុស្សគិតច្រើន

ការ​គិត​ច្រើន អាចជារឿងធម្មតាបើមានក្នុងរយៈពេលខ្លី តែពេលខ្លះបណ្តាលមកពីជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត។ ការគិតហួសហេតុនេះ ចែក​ជា​ពីរប្រភេទ គឺការគិតអំពីអតីតកាល និងការខ្វល់ខ្វាយអំពីអនាគត។

អ្នកស្រី គីម ស៊ីដដាវីស គ្រូកម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកបង្កើតវីដេអូអប់រំ បានបង្ហាញគន្លឹះ ៦​ចំណុចក្នុងការ​អនុវត្ត ប្រសិនបើមិនចង់ក្លាយជាមនុស្សគិតច្រើន៖

១- កាត់បន្ថយភាពច្របូកច្របល់ដែលកើតមានក្នុងជីវិត ៖ គិតច្រើនដោយសារតែអ្នកយករឿងគ្រប់យ៉ាងមកឱបក្រសោប ដូច្នេះកុំបណ្តោយខ្លួនឱ្យជាប់ក្នុងរឿងដែលមិនចាំបាច់។ បើអ្នកយកមកឱបក្រសោបទាំងអស់វានឹងធ្វើឱ្យអ្នកច្របូកច្របល់ ហើយភាពច្របូកច្របល់នោះមិនត្រឹមតែធ្វើឱ្យអ្នកគិតច្រើនទេ តែវាកាត់បន្ថយថាមពលរបស់អ្នកដោយមិនដឹងខ្លួនទៀតផង។

២- ភាពល្អឥតខ្ចោះមិនមានទេ ៖ គិតច្រើនដោយសារតែអ្នកចង់បានលទ្ធផលល្អពេក ដូច្នេះបញ្ឈប់​ការ​កំណត់​គោលដៅ​​ណា​មួយ​ដែលល្អ​ឥត​​ខ្ចោះ​ពេក ព្រោះ​វា​ជា​អន្ទាក់​ដែល​បង្កើត​​នូវ​ការ​​ថប់​បារម្ភ ការខកចិត្ត និងការគិតច្រើន អញ្ចឹងយកល្អ អ្នកគ្រាន់តែធ្វើវាឱ្យអស់ពីសមត្ថភាពតាមរបៀបរបស់អ្នកទៅបានហើយ ហើយទទួលស្គាល់កំហុសបើសិនជាវាកើតមាន រួចយកវាទៅធ្វើការកែប្រែសម្រាប់លើកក្រោយគឺគ្រប់គ្រាន់។

៣- រស់នៅក្នុងបច្ចុប្បន្នឱ្យបានពេញលេញ ៖ កុំគិតច្រើនដោយសារតែរឿងដែលកន្លងហួស និងរឿងដែលមិនទាន់កើតឡើងពេក។ កុំ​ខ្វល់ខ្វាយ​ពី​អតីតកាល​ ឬ​អនាគត​ពេក​អី តែ​គួរ​​ផ្ដោត​​លើ​បច្ចុប្បន្នកាលវិញ ព្រោះការផ្ដោតលើបច្ចុប្បន្នកាលជួយអ្នកឱ្យដឹងគុណចំពោះអ្វីដែលអ្នកកំពុងតែមាន ហើយ​មែនទែន​​ទៅ​ការ​គិត​ពី​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​នឹងធ្វើឱ្យអ្នកទទួលបាននូវសុភមង្គល​ពិតៗ។

៤- ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ៖ គិតច្រើនដោយសារតែអ្នកឆ្ងល់ថា ហេតុអ្វីបានជាជីវិតអ្នកមិនដូចគេ តែតាមពិតទៅមនុស្សគ្រប់រូបមានផ្លូវ និងចង្វាក់ផ្ទាល់ខ្លួនក្នុងជីវិតរៀងៗខ្លួន ដូច្នេះកុំប្រៀបធៀបអី ព្រោះការប្រៀបធៀបនឹងធ្វើឱ្យអ្នកបាត់បង់នូវទំនុកចិត្ត។ ចូរដើរតាមផ្លូវដែលជារបស់អ្នក ហើយមានមោទនភាពចំពោះអ្វីដែលជាការខិតខំគឺគ្រប់គ្រាន់។

៥- ការរិះគន់របស់អ្នកដទៃ មិនមែនជាកំហុសរបស់អ្នក ៖ កុំយកសម្ដី​អ្នកដទៃ​មក​វិភាគ​ច្រើន​ហួសហេតុពេក ចូរស្តាប់ការរិះគន់ដើម្បីយកទៅកែលម្អខ្លួនឯង ប៉ុន្តែ​កុំ​ធ្វើឱ្យវាក្លាយទៅជា​សម្ពាធ​រហូតដល់បាក់ទឹកចិត្ត ដូច្នេះរឿងសំខាន់គឺត្រូវទទួលយកខ្លួនឯង ហើយជឿជាក់លើតម្លៃដែលខ្លួនឯងមាន។

៦- គ្រប់យ៉ាងគ្មានអ្វីទៀងទាត់ ៖ គិតច្រើនដោយសារតែគ្រប់យ៉ាងវាមិនដូចមុន តែមែនទែនទៅលើលោកនេះគ្មានអ្វី​ស្ថិតស្ថេរ​ទេ ហើយអ្នកត្រូវដឹងថា គ្មាននរណាម្នាក់ផ្តល់ចម្លើយចំពោះអ្វីគ្រប់យ៉ាងនៅក្នុងជីវិតនោះឡើយ ចូរ​អនុញ្ញាត​ឱ្យខ្លួនឯងទទួលយកភាពមិនច្បាស់លាស់ដែលកើតមាននៅក្នុងជីវិត ហើយប្រើវាជាឱកាសសម្រាប់ការរីកចម្រើន ទោះបីជាអ្នកស្ថិតនៅក្នុងថ្ងៃដ៏ងងឹតបំផុតក៏ដោយ សូមឱ្យអ្នកចាំថា គ្រប់យ៉ាងគ្មានអ្វីទៀងទាត់ទេ ហើយភាពងងឹតនោះនឹងធ្វើឱ្យអ្នកកាន់តែរឹងមាំ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *