មនុស្សជំនាន់ហ្ស៊ី (Gen Z) ៖ ជំនាន់នៃការស្វែងរកលក្ខណៈពិសេសខ្លួនឯង

មនុស្សជំនាន់ហ្ស៊ី (Gen Z) ត្រូវបានគេដឹងថា ជាបុគ្គល ដែលកើតនៅចន្លោះ ពាក់កណ្ដាលទសវត្សទី៩០ រហូតមកដល់ដើមឆ្នាំ២០១០។ មនុស្សជំនាន់នេះ គឺចរិតលក្ខណៈខុសប្លែកគ្នាពីអ្នកជំនាន់មុន ជាពិសេសទាក់ទងនឹងបំណងប្រាថ្នា ការបង្កើតទំនាក់ទំនង និងក្រមសីលធម៌ការងារ។ ប៉ុន្តែតើមានទិដ្ឋភាពសំខាន់ៗអ្វីខ្លះ ដែលនាំឱ្យពួកគេមានលក្ខណៈខុសពីមនុស្សជំនាន់មុន? ខណៈពួកគេគឺជាអនាគត និងជាសសរទ្រូងនៃសង្គមជាតិ។

មនុស្សជំនាន់ដំបូង នៃសម័យអ៊ីនធឺណិត

Gen Z គឺជាជំនាន់ដំបូង ដែលកើតមកជាមួយនឹងការចាប់ផ្ដើមប្រើប្រាស់អ៊ីនធឺណិត ។ ខុសគ្នាពីមនុស្សជំនាន់មុនៗ ពួកគេបានធំឡើងក្នុងសម័យឌីជីថល ដែលមានការយល់ដឹងអំពីបច្ចេកវិទ្យា និងរៀនឆាប់យល់។ ឥទ្ធិពលបច្ចេកវិទ្យា ក៏បានធ្វើ​ឱ្យពួកគេឆាប់ទទួលអារម្មណ៍រំភើប និងអាចទទួលបានព័ត៌មានឆាប់រហ័សផងដែរ។ បើទោះជាពួកគេមានចំណេះដឹងផ្នែកបច្ចេកវិទ្យាខ្ពស់ក៏ដោយ ប៉ុន្តែពួកគេក៏ប្រឈមនឹងភាពតានតឹងខ្ពស់ដែរ បើធៀបនឹងមនុស្សជំនាន់មុន។

ការវិវត្តនៃទំនាក់ទំនង

ការផ្លាស់ប្ដូរដ៏សំខាន់មួយ ដែលត្រូវបានគេសង្កេតឃើញនៅក្នុងសម័យមនុស្សជំនាន់ហ្ស៊ី (Gen Z) គឺការវិវត្តរបៀបទំនាក់ទំនង។ កាលពីមុន មិត្តភាពត្រូវបានបង្កើតឡើង ក្នុងសាលារៀន មហាវិទ្យាល័យ ឬនៅក្នុងភូមិស្រុក ប៉ុន្តែការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយ មនុស្សសម័យថ្មី អាចបង្កើតទំនាក់ទំនង និងស្វែងរក បុគ្គលដែលមានចរិតលក្ខណៈ និងការគិតស្រដៀងគ្នា នៅលើវេទិកាបណ្ដាញសង្គមវិញម្ដង។ និន្នាការនេះ មិនត្រឹមតែមាននៅក្នុងការបង្កើតមិត្តភាពនោះទេ ប៉ុន្តែក៏មាននៅក្នុងការបង្កើតទំនាក់ទំនងស្នេហាដែរ។ ខណៈទំនាក់ទំនងនៅក្នុងសម័យនេះ ហាក់មិនសូវយល់ពីគ្នាទៅវិញទៅមកបានស៊ីជម្រៅខ្លាំងនោះទេ។

ពិបាកបង្កើតទំនាក់ទំនងស្នេហាច្បាស់លាស់

ទស្សនៈរបស់ Gen Z លើទំនាក់ទំនងស្នេហាក៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ ខណៈដែលភាពឯកា គឺជាអារម្មណ៍ទូទៅមួយរបស់មនុស្សជំនាន់នេះ ការកើនឡើងនៃវប្បធម៌ភ្ជាប់ទំនាក់ទំនង នៅតែជារឿងដែលពេញនិយម។ រឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយនោះ គឺ មនុស្សជំនាន់ហ្ស៊ី (Gen Z) ជាច្រើន មិនជឿលើស្នេហ៍ពិតនោះទេ។ ការស្ទង់មតិបានបង្ហាញថា ស្ទើរតែពាក់កណ្ដាលនៃអ្នកឆ្លើយសំណួរ បានសារភាពថា ពួកគេបានចែចង់ជាមួយអ្នកដទៃ ខណៈពេលកំពុងមានទំនាក់ទំនង។ ការធ្លាក់ចុះ នៃភាពស្មោះត្រង់ក្នុងទំនាក់ទំនងស្នេហា និងការកើនឡើងភាពឯកានេះ បានបង្ហាញពី ការផ្លាស់ប្ដូរដ៏សំខាន់ នៅក្នុងឧត្តមគតិស្នេហា បើធៀបទៅនឹងមនុស្សជំនាន់មុនៗ។

អាជីពមិនមានស្ថេរភាព

Gen Z បានធំឡើងក្នុងសម័យកាល នៃការរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ជាពិសេសគឺ បញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្មឧស្សាហកម្ម។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងជម្លោះសកលបានធ្វើឱ្យអាជីពរបស់មនុស្សសម័យនេះ មិនមានលំនឹងនោះទេ។ ជាហេតុ បណ្ដាលឱ្យពួកគេ ងាយប្រឈមនឹងការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ដោយសារការព្រួយបារម្ភអំពីអនាគតការងាររបស់ខ្លួន។ លើសពីនេះ ពួកគេមានទំនោឱ្យតម្លៃលើការជ្រើសរើសអាជីព ឬការងារ ដោយផ្អែកលើទេពកោសល្យ និងចំណង់ចំណូលចិត្ត ជាជាងផ្ដោតលើការងារដែលមានស្ថេរភាព។ ការងារដែលមានលក្ខណៈប្រពៃណី ជាពិសេស ការធ្វើជាបុគ្គលិករដ្ឋ មិនមែនជាចំណូលចិត្តរបស់មនុស្សជំនាន់នេះនោះទេ ហើយវាត្រូវបានជំនួសដោយ ការចាប់ផ្ដើមអាជីវកម្មថ្មី (Start-up) និងរកស៊ីដោយខ្លួនឯង។

ប្រឈមនឹងបញ្ហាសុខភាព និងសុខុមាលភាពច្រើន

របៀបធ្វើការដែលតម្រូវឱ្យអង្គុយច្រើនម៉ោង គឺជារបៀបធ្វើការ រកស៊ី របស់មនុស្សជំនាន់ហ្ស៊ី (Gen Z) ។ ទម្លាប់នេះ មានឥទ្ធិពលយ៉ាងខ្លាំងលើសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តពួកគេ។ ផ្នែកមួយដែលសំខាន់បំផុតរបស់មនុស្សជំនាន់នេះ គឺការចំណាយពេលជាមួយបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការញ៉ាំអាហារហ្វាសហ្វូត (Fast Food) ។ កង្វះលំហាត់ប្រាណ ការគេងមិនគ្រប់គ្រាន់ និងការញ៉ាំមិនល្អ សម្រាប់សុខភាព បាននាំឱ្យមានបញ្ហាជាច្រើន។ លើសពីនេះ អត្រាធាត់កំពុងកើនឡើង ដែលធ្វើឱ្យមានបញ្ហារាងកាយធ្ងន់ធ្ងរ ទាំងផ្លូវកាយ និងផ្លូវចិត្ត។

គម្លាតរវាងទីក្រុង និងជនបទ

វាជាការសំខាន់ក្នុងការកត់សម្គាល់ថាបទពិសោធន៍របស់ Gen Z មានភាពខុសគ្នារវាងអ្នករស់នៅទីក្រុង និងតំបន់ជនបទ។ ខណៈពេលដែលរបៀបរស់នៅ និងភាពស្មុគស្មាញ ដែលបានពិភាក្សាខាងលើអាចពាក់ព័ន្ធនឹងអ្នករស់នៅទីក្រុងច្រើនជាងអ្នករស់នៅជនបទ។ ចំណែក សហគមន៍ ដែលរស់នៅទីជនបទ មានទំនោរក្សាវប្បធម៌រស់នៅ និងរក្សាទំនាក់ទំនងល្អ ជាមួយអ្នកជិតខាង ព្រោះមិនមានបណ្ដាញបច្ចេកវិទ្យាសម្បូរបែបដូចនៅទីក្រុងនោះទេ។

ការរក្សាតុល្យភាពជីវិត ជារឿងសំខាន់

រឿងសំខាន់ដែលមនុស្សជំនាន់ហ្ស៊ី (Gen Z) ត្រូវពិភាក្សារកដំណោះស្រាយ និងយកចិត្តទុកដាក់ គឺការបង្កើតតុល្យភាពជីវិត មិនថាស្ថិតក្នុងលក្ខខណ្ឌមិត្តភាព អាជីព ឬសុខភាពនោះទេ។ ទទួលយកឱកាសដ៏សម្បូរបែប ដែលបច្ចេកវិទ្យាបានផ្ដល់ឱ្យ ប៉ុន្តែក៏ត្រូវគិតគូអំពីការរស់នៅក្នុងជីវិតជាក់ស្ដែងផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។