សកម្មភាព​កម្សាន្តហើយជំរុញដល់ការបង្កើតមិត្តភាពបន្ថែម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការ​បង្កើត​មិត្ត ឬក៏​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ដែល​មាន​គុណភាព ត្រូវតាម​ចំណង់​ចំណូល​ចិត្តផ្ទាល់ខ្លួន គួរតែ​អនុញ្ញាត​ឱ្យខ្លួនឯង បាន​អនុវត្តន៍​សកម្មភាព​កម្សាន្តៗ ឬទៅ​កន្លែង​ដែល​ស្រប​នឹង​ចំណូល​ចិត្ត​ផ្ទាល់ខ្លួន​ដែរ ទើប​អាច​ពង្រីក​ចង្កោម​មិត្តភាព​ដែល​ខ្លួន​ត្រូវការ។

តាមរយៈ​គេហទំព័រ chip chick បានបង្ហាញ​ពី​សកម្មភាព​មួយ​ចំនួន ដែល​នឹង​ជួយ​អ្នក​ក្នុង​ការ​បង្កើត​មិត្តភាពបន្ថែម ៖

១. ការ​ស្ម័គ្រចិត្ត ៖ សកម្មភាព​ស្ម័គ្រចិត្ត មានច្រើន​ប្រភេទ មិនថា​កិច្ចការ​សហគមន៍ ការ​ប្រមូល​សំរាម ការ​ជួយ​ក្មេងៗ ថែរក្សាសត្វ ឬសកម្មភាព​ទាំងឡាយ​ណាដែល​ផ្តល់​ផលវិជ្ជមាន​ទៅកាន់​សហគមន៍​ដែលខ្លួន​កំពុង​តែ​រស់នៅ។ ប្រភេទ​មនុស្ស ឬក៏​បរិយាកាស​នៅ​កន្លែង​ការងារ​ស្ម័គ្រចិត្ត ជំរុញ​ឱ្យរកឃើញ​នូវ​អត្ថន័យ នៃការ​សេពគប់គ្នា ក៏ដូចជា​ទទួលបាន​មនុស្ស​ដែលមាន​ទឹកចិត្ត​សន្តោស​ប្រណី​ចំពោះគ្នា​ទៅវិញ​ទៅមក។ បន្ថែម​ពីនោះ ការកសាង​មិត្តភាព​តាមរយៈ​ការចូលរួម​ជួយសហគមន៍ ជំរុញ​ឱ្យកិច្ច​សន្ទនា​កាន់តែ​មានភាព​ប្រទាក់ក្រឡាគ្នា មាន​សាច់រឿង​ច្រើន​ក្នុងការ​ជជែកគ្នា ក៏ដូច​ជាមាន​ពេល​វេលា​រួមគ្នា​ដើម្បីធ្វើការ​ដែល​នាំមក​នូវ​ភាពរីកចម្រើន។

២. ការ​លេងកីឡា ៖ កីឡា​មិនត្រឹមតែ​នាំមក​នូវ​សុខភាពល្អ និងការ​រក្សា​រាងកាយ​ឱ្យរឹងមាំ​ប៉ុណ្ណោះទេ ប៉ុន្តែកីឡា​ក៏​ផ្តល់​គុណសម្បត្តិ​យ៉ាងអនេក ទៅ​កាន់ការ​សេពគប់​មិត្ត​ដូចគ្នា ជាពិសេស​នៅពេល​ជ្រើសរើស​បាន​ប្រភេទ​កីឡាដែល​ខ្លួន​ចូលចិត្ត នោះ​រឹងរឹតតែ​ផ្តល់​ឱកាស​ឱ្យក្រុម​នីមួយៗ ចាប់​ផ្តើម​ជជែក​អំពី​ការលេង ជជែក​អំពី​បទពិសោធន៍ រួមទាំង​ការបំផុស​គំនិតឱ្យ​ចំណាយ​ពេលជាមួយ​គ្នាប្រកប​ដោយ​ប្រសិទ្ធភាព​ទៀតផង។

៣. សកម្មភាព​សិល្បៈ ឬ​ការ​រៀនអំពីសិល្បៈ ៖ កាល​ដែលទៅ​កន្លែងមាន​បង្រៀន ឬជជែក​អំពីសិល្បៈ ហាក់ដូច​ជាមាន​ភាពតឹងតែង ឬត្រូវការ​តែ​មនុស្ស​ដែលមាន​ទេពកោសល្យ​ស្រាប់ ប៉ុន្តែ​សិល្បៈ​ជាកន្លែង​សម្រាប់គ្រប់គ្នា​រៀនសូត្រ និង​ការ​បង្កើនបាន​នូវបរិយាកាស​ផាសុកភាព​មួយសម្រាប់​ឱ្យគ្រប់គ្នា​ធ្វើ​ទំនាក់ទំនង។ សិល្បៈបាន​ផ្តល់នូវ​បទពិសោធន៍​ខុសៗគ្នា​ទៅតាម​ការសង្កេត និង​ការ​សាកល្បង​របស់​មនុស្សម្នាក់ៗ ព្រោះ​នៅក្នុង​ថ្នាក់សិល្បៈ​មានចម្រុះ​ដូចជា ការ​គូរគំនូរ ការ​ឆ្លាក់រូប និង​ការ​សូន​រូប​ជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *