វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ៖ ស្រ្តេសមិន​មែនជាជំងឺទេ វាអាច​ជួយ​​យើង​សម្រេច​គោលដៅ តែបើញឹកញាប់ពេក វា​នឹង​បង្ក​គ្រោះថ្នាក់

បើតាម​ការ​លើក​ឡើង​របស់​លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា អ្នក​ឯកទេស​ខាងជំងឺផ្លូវចិត្ត​បាននិយាយថា ស្រ្តេស​ដែល​​គ្រប់គ្នា​ដឹងថា គឺជា​ភាពតានតឹង តប់ប្រម៉ល់ តាមពិតទៅ​វា​មិន​មែនជា​ជំងឺនោះទេ ។ តាមលោកវេជ្ជបណ្ឌិត ស្រ្តេស គឺជា​ប្រតិកម្ម​របស់សរីរាង្គយើង ទល់នឹង​សម្ពាធ បញ្ហា ឬគ្រោះថ្នាក់ខាងក្រៅ ហើយ​ក្នុង​ករណីស្រ្តេស​មានកម្រិតតិចតួច គឺវា​ជួយ​យើង​ឱ្យ​សម្រេចគោលដៅ ឱ្យផុតពីគ្រោះថ្នាក់ តែ​បើ​វា​ញឹកញាប់ មានកម្រិតធ្ងន់ធ្ងរ និង​មាន​រយៈពេល​យូរ នោះវា​ទៅជា​គ្រោះថ្នាក់សម្រាប់យើងវិញ។

លោកវេជ្ជបណ្ឌិតបានបកស្រាយថា នៅពេល​ដែល​យើង​មានជម្លោះ ឬយើង​មានសម្ពាធការងារច្រើន​ ឬសិស្ស​ជិត​ដល់ថ្ងៃប្រឡង ឬក៏​បញ្ហា​ប្រឈម​នឹង​គ្រោះថ្នាក់ផ្សេង​ៗ​ទៀត, ពេលនោះ ក្នុង​ខ្លួន​យើងនឹង​មានប្រតិកម្ម​ទាក់ទង​ទៅ​នឹង​រាង្គកាយ ផ្លូវចិត្ត និងសរីរសាស្រ្ត ដែលជាប្រតិកម្ម​លក្ខណៈធម្មជាតិ ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា

“អ្នក​ណាក៏ដោយ ក៏​មានប្រតិកម្មអញ្ចឹងទាំងអស់គ្នា អញ្ចឹងការមានប្រតិកម្មទាំងអស់ហ្នឹង វាមិន​មែនជា​ជំងឺនោះទេ វាគ្រាន់តែជា​សញ្ញា ដែលខ្លួន​យើងដាស់យើង​ឱ្យ​ភ្ញាក់រលឹក ឱ្យ​យើងដឹងថា យើង​អាច​នឹង​មានគ្រោះថ្នាក់ យើងអាចនឹងមានបញ្ហា​ “

ប៉ុន្តែ​ប្រសិនបើយើងជួប​នូវ​បញ្ហា​នេះ​ដដែលៗយូរៗទៅ មានជាប់ជាប្រចាំ ដូច្នេះ​ ស្រ្តេស ដែលវា​នឹងជួយ​យើង វាជួយរំលឹកយើង ជួយ​យើងត្រៀមទប់ទល់នឹងសភាពការណ៍ ជួយ​ឱ្យ​យើងសម្រេច​ការងារបានជោគជ័យ វានឹងលែង​ជួយទៀត​ហើយ វានឹងក្លាយទៅជា​បំផ្លិចបំផ្លាញយើង ពោល​គឺពេលនោះ ស្រ្តេស វានឹង​ក្លាយ​ទៅជា អូតូស្រ្តេស។

បើតាម​ប្រសាសន៍​របស់លោកវេជ្ជបណ្ឌិត អូតូស្រ្តេស គឺមានឈ្មោះថា ជំងឺ Autoimmune Disorders ដែលជា​ជំងឺមួយធ្វើ​ឱ្យ​ប្រព័ន្ធការពារខ្លួនយើង បែរជា​បំផ្លាញ​ខ្លួន​យើងវិញ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា

” នៅក្នុងខ្លួន​យើង​មានប្រព័ន្ធការពារ​ខ្លួន​យើង… យើង​ចាក់វ៉ាក់សាំងដើម្បីបង្កើតប្រព័ន្ធការពារខ្លួន ដើម្បីការពារខ្លួន​យើង ប៉ុន្តែក្នុងករណីខ្លះប្រព័ន្ធការពារខ្លួន វាអត់ការពារខ្លួន វាទៅជាបំផ្លាញ​ខ្លួន​យើងវិញ ដែលគេហៅថា ជំងឺ Autoimmune “

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ប្រសិនបើបងប្អូន​ជួបបញ្ហា​ស្រ្តេសញឹកញាប់ ខ្លាំង យូរដោះស្រាយ​មិន​ចេញ បងប្អូន​អាច​មាន​បញ្ហា​ដែលទាក់ទងទៅនឹង​អូតូស្រ្តេស ហើយពេលនោះ បងប្អូនអាចមានជំងឺថប់បារម្ភ ឬជំងឺធ្លាក់ទឹកចិត្ត ឬក៏ជំងឺផ្លូវចិត្តផ្សេងៗ​ទៀត ។

ដូច្នេះ ប្រសិនបើបងប្អូនដឹងថាខ្លួន​ឯង​មាន ​អូតូស្រ្តេស សូមស្វែងរកការពិគ្រោះជាមួយ​វេជ្ជបណ្ឌិតឯកទេស​ជំងឺផ្លូវ ឬក៏​ជាមួយ​អ្នកជំនាញខាងផ្នែកចិត្តសាស្រ្ត ដើម្បីរកវិធីក្នុងការដោះស្រាយ​បញ្ហា​ទាក់ទិនទៅនឹង​ស្រ្តេស និងអូតូស្រ្តេសនេះ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....