អ្នកជំនាញ ៖ ផ្ដាច់ខ្លួនពីបច្ចេកវិទ្យាឌីជីថល១ថ្ងៃ ក្នុង១សប្ដាហ៍ ជួយឱ្យផ្លូវចិត្តល្អប្រសើរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការប្រើប្រាស់ស្មាតហ្វូន និងបណ្ដាញសង្គម បានផ្សារភ្ជាប់ទៅនឹងការថយចុះនៃលទ្ធផលសិក្សា និងការកើនឡើងបញ្ហាផ្លូវចិត្ត, នេះបើតាមលោក Janathan Haidt អ្នកនិពន្ធសៀវភៅ «The Anxious Generation – ជំនាន់នៃភាពថប់បារម្ភ»។

បើតាមលោក Haidt មនុស្សពេញវ័យ គួរផ្ដាច់ខ្លួនពីបច្ចេកវិទ្យាមួយថ្ងៃ ក្នុងមួយសប្ដាហ៍ ដើម្បីបន្សាបជាតិពុលឌីជីថល ចំណែកកុមារ ត្រូវទៅសាលាដោយមិនមានទូរស័ព្ទ (phone-free schools)។

លោក Janathan Haidt អ្នកនិពន្ធសៀវភៅ «The Anxious Generation – ជំនាន់នៃភាពថប់បារម្ភ»។

លោកបានលើកឡើងថា ស្ទើរតែគ្រប់សេចក្ដីពិតទាំងអស់ ដែលយើងមានរៀនពីមនុស្សជំនាន់មុន អំពីរបៀបរស់នៅ ដែលធ្វើឱ្យជីវិតប្រសើរឡើង និងក្លាយជាមនុស្សប្រសើរជាងមុន គឺ មិនត្រូវវិនិច្ឆ័យអ្វីលឿនពេក មិនត្រូវឆាប់ខឹង ហើយឆាប់លើកលែងទោស ប្រសិនបើអ្នកខឹង ឬស្អប់នរណាម្នាក់ ប៉ុន្តែជីវិតនៅលើវេទិកាអនឡាញ ប្រព័ន្ធបណ្ដាញសង្គម និងតាមទូរស័ព្ទ ដែលយើងកំពុងជួបរាល់ថ្ងៃ គឺមានលក្ខណៈផ្ទុយពីអ្វី ដែលយើងបានរៀនពីគតិបណ្ឌិតមនុស្សសម័យបុរាណ។

សៀវភៅ The Anxious Generation របស់លោក បានជំរុញឱ្យសិស្សមិនយកទូរស័ព្ទទៅសាលា ឬទុកទូរស័ព្ទទំនើប នៅក្រៅសាលារៀន ដែលនេះគឺជាគំនិត បាននិងកំពុងអនុវត្តនៅទូទាំងពិភពលោក ចាប់តាំងពីសៀវភៅរបស់លោក បានបោះពុម្ពកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ បើតាមលោក Haidt បានលើកឡើងថា បច្ចុប្បន្ន មិនត្រឹមតែក្មេងជំទង់ប៉ុណ្ណោះទេ ដែលកំពុងតែជួបបញ្ហា ដោយសារញៀនបច្ចេកវិទ្យា។ មនុស្សពេញវ័យ ក៏កំពុងតែជួបបញ្ហា ដោយសារការញៀននឹងបណ្ដាញសង្គម និងបច្ចេកវិទ្យាដែរ។

លោក Haidt បានណែនាំថា ដើម្បីដោះស្រាយបញ្ហានៃការរីករាលដាលបញ្ហាផ្លូវចិត្ត ដែលបណ្ដាលមកពីប្រើប្រាស់បច្ចេកវិទ្យាឌីជីថលច្រើនលើសកម្រិត។ មនុស្សត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃ ហើយរឿងទី១ គឺត្រូវបិទការជូនដំណឹង និងព័ត៌មានដែលមិនចាំបាច់ បន្ទាប់មកទៀត ផ្ដោតអារម្មណ៍ទៅលើរឿងដែលសំខាន់ក្នុងជីវិតឡើងវិញ។ លោក បន្តថា ដើម្បីសម្រេចបាននូវចំណុចនេះ គឺបង្កើត «ថ្ងៃឈប់សម្រាកឌីជីថល – Digital Sabbath», មួយថ្ងៃក្នុងមួយសប្ដាហ៍ មិននៅជាមួយបច្ចេកវិទ្យា ឬកាត់បន្ថយការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

អ្នកជំនាញរូបនេះ បានបញ្ជាក់ថា ទម្លាប់នេះ ពិតជាអាចសម្រេចបាន ប្រសិនបើអ្នកមានដៃគូ ដើម្បីអនុវត្តជាមួយ ឬក៏មានមិត្តភក្តិ ២ ឬ៣នាក់ ដែលចង់កែប្រែទម្លាប់ជាមួយគ្នា។ ការព្យាយាមកាត់បន្ថយការចំណាយពេលជាមួយបច្ចេកវិទ្យា ឌីជីថល នឹងធ្វើឱ្យអ្នក មានពេលវេលា កាន់តែច្រើនសន្ទនាជាមួយ អ្នកដទៃ ហើយអាចញ៉ាំអាហារតាមសម្រួល ដោយមិនប្រញាប់ទៅមើល ឬចង់ដឹងដំណឹងអ្វីមួយនោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦