ក្មេងប្រុស​ជនជាតិ​កូរ៉េ អាយុត្រឹម១២ឆ្នាំ ដាក់ពាក្យទៅរៀនសាកលវិទ្យាល័យ Oxford

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្មេងប្រុសអាយុ ១២ឆ្នាំ ជនជាតិកូរ៉េខាងត្បូង ដែលមាន IQ 204 ម្នាក់ បានដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យ Oxford ប៉ុន្មានខែបន្ទាប់ពីគាត់ឈប់រៀនថ្នាក់វិទ្យាល័យ ដោយសារទទួលការប៊ូលីពីមិត្តរួមថ្នាក់ និងខកចិត្តជាមួយនឹងរបៀបអប់រំ ដែល​គ្មានភាពបត់បែន និងមានលក្ខណៈដូចម៉ាស៊ីន។

Baek Kang-hyeon ត្រូវបានគេស្គាល់ថា ជាក្មេងជំទង់ ដែលបានធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឆ្នាំ ២០១៦ ដែលនៅពេលនោះ គាត់បង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ នៅអាយុត្រឹមតែ ៤១ខែប៉ុណ្ណោះ ប៉ុន្តែបានបង្ហាញសមត្ថភាពគណិតវិទ្យា និងតន្ត្រីយ៉ាងអស្ចារ្យ។ ក្រោយមកគាត់ទទួលបានពិន្ទុ ១៦៣ នៅលើមាត្រដ្ឋាននៃភាពវៃឆ្លាត Wechsler ដែលពិន្ទុនេះ ស្មើនឹង IQ 204 ហើយត្រូវបានគេបញ្ចូលទៅក្នុងក្រុមមនុស្ស ដែលមានត្រឹម ០,០០០១ ភាគរយ នៃចំនួនប្រជាជនពិភពលោក, នេះបើយោងតាមកាសែត Korea Times ។

បន្ទាប់ពីបានប្រឡងជាប់ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ Baek ត្រូវបានអនុញ្ញាតឱ្យចូលរៀននៅវិទ្យាល័យវិទ្យាសាស្ត្រសេអ៊ូល។ ប៉ុន្តែនៅខែសីហា ឆ្នាំ២០២៣ គាត់បានសម្រេចចិត្តយ៉ាងក្លាហាន ក្នុងការបោះបង់ការសិក្សា។ នៅលើបណ្ដាញ YouTube ផ្ទាល់ខ្លួន គាត់ពន្យល់ថា ការរៀននៅក្នុងថ្នាក់រៀន ធ្វើឱ្យគាត់មានអារម្មណ៍ថា ដូចជាម៉ាស៊ីន ហើយគាត់ចង់ឈប់មុនពេលសាលារារាំងការច្នៃប្រឌិតរបស់គាត់។

ឪពុករបស់គាត់បានបន្ថែមទៀតថា Baek បានប្រឈមមុខនឹងការផ្ដាច់ខ្លួនពីសង្គម និងមានបញ្ហាជាមួយមនុស្សជុំវិញខ្លួន។ មិត្តរួមថ្នាក់ចាស់ៗបានប្រមាថគាត់ មិនអើពើគាត់ក្នុងគម្រោងជាក្រុម ហើយចាត់ទុកគាត់ដូចជាអ្នកក្រៅ។ ការសម្លុតនេះ បានរីករាលដាលតាមអ៊ីនធឺណិត ដែលនាំឱ្យ Baek បានក្លាយជាគោលដៅ នៃការលេងសើចរបស់អ្នកនៅលើបណ្ដាញសង្គម។

ជំនួសឱ្យការបាក់ទឹកចិត្ត Baek បានបង្វែការផ្ដោតអារម្មណ៍របស់គាត់ទៅគិតរឿងផ្សេងវិញ។ កាលពីថ្ងៃទី ៦ ខែកញ្ញា គាត់បានបង្ហោះវីដេអូមួយ ដែលមានចំណងជើងថា «Applying to Oxford University» ដោយបានបង្ហាញពីផែនការរបស់គាត់ ក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូលរបស់ពិភពលោក, នេះបើយោងតាម Time Higher Education ។

គាត់បាននិយាយនៅក្នុងវីដេអូ លើបណ្ដាញយូធូបផ្ទាល់ខ្លួនរបស់គាត់ថា «ក្នុងរយៈពេលមួយឆ្នាំកន្លះនេះ ខ្ញុំបានកំពុងរៀបចំខ្លួនទៅបន្តការសិក្សានៅចក្រភពអង់គ្លេស ខណៈពេលដែលកំពុងប្រឹងប្រែង ដើម្បីអាចប្រឡងកម្រិត A-Level នៅថ្នាក់អន្តរជាតិ»។

ការខិតខំប្រឹងប្រែងពិតជាទទួលបានផលដូចការរំពឹងទុក Baek ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត (A*) ក្នុងមុខវិជ្ជាចំនួន ៤ មានដូចជា គណិតវិទ្យាកម្រិត A, គណិតវិទ្យាទូទៅ រូបវិទ្យា និងគីមីវិទ្យា ដែលធ្វើឱ្យរូបគេជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមសិស្ស ១ភាគរយ។ ជាមួយពិន្ទុទាំងនេះ គាត់កំពុងដាក់ពាក្យស្នើសុំកន្លែងមួយ ក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាសាស្ត្រកុំព្យូទ័រក្នុងសាកលវិទ្យាល័យ Oxford ។

សិស្សពូកែរូបនេះ ក៏កំពុងត្រៀមខ្លួនសម្រាប់ការប្រឡងចូលរៀនថ្នាក់គណិតវិទ្យាក្នុងសាកលវិទ្យាល័យ MAT ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែតុលា។ ពិន្ទុរបស់គាត់មានចន្លោះពី ៩៨ ទៅ ១០០ ក្នុងចំណោម ១០០ ដែលជាលទ្ធផលជិតល្អឥតខ្ចោះ។ MAT ដែលជាការប្រឡង ២៧ សំណួរ មានរយៈពេល ២ម៉ោងកន្លះ គឺត្រូវបានទាមទារ សម្រាប់បេក្ខជន Oxford ដែលបន្តមុខវិជ្ជា ដែលទាក់ទងនឹងគណិតវិទ្យា។

ប៉ុន្តែឧបសគ្គនៅត្រង់ថា អាយុរបស់គាត់មិនទាន់គ្រប់គ្រាន់។ នៅក្នុងបទប្បញ្ញត្តិរបស់ UCAS (the Universities and Colleges Admissions Service) បេក្ខជនត្រូវតែមានអាយុយ៉ាងតិច ១៣ឆ្នាំ ដើម្បីដាក់ពាក្យជាផ្លូវការ ខណៈដែល Baek ទើបតែមានអាយុ ១២ឆ្នាំ។

Baek និយាយថា ខ្ញុំបានទាក់ទងទៅការិយាល័យចូលរៀនរបស់សាកលវិទ្យាល័យ UCAS និង Oxford ដោយផ្ទាល់ ដើម្បីសាកសួរអំពីសិទ្ធិទទួលបានការចូលរៀនរបស់ខ្ញុំ… ពួកគេបាននិយាយថា ខ្ញុំនឹងទទួលបានការឆ្លើយតបនៅចុងខែនេះ។

ទោះបីជាគាត់ទទួលបានសិទ្ធិចូលរៀនក៏ដោយ ក៏ច្បាប់ទិដ្ឋាការសិស្សរបស់ចក្រភពអង់គ្លេស នៅតែរារាំងគាត់មិនឱ្យចូលមុនអាយុ ១៦ឆ្នាំ។ Baek បានបង្ហាញក្ដីសង្ឃឹមថា សាកលវិទ្យាល័យនឹងអាចផ្ដល់ឱ្យគាត់នូវកន្លែងដែលមានលក្ខខណ្ឌ ដើម្បីឱ្យគាត់អាចចូលរៀនបាន មុនពេលឈានដល់អាយុកម្រិតអប្បបរមា។

សម្លឹងទៅថ្ងៃអនាគត Baek ស្រម៉ៃចង់ក្លាយជាអ្នកជំនាញខាងបញ្ញាសិប្បនិម្មិត (AI), គាត់ស្រម៉ៃថា គាត់នឹងបង្កើតឧបករណ៍ឆ្លាតវៃដែលអាចពាក់ ហើយអនុញ្ញាតឱ្យ «សូម្បីតែមនុស្សអាយុ ៨០ឆ្នាំ អាចឡើងភ្នំអេវើរ៉េស» ក៏ដូចជា ការអភិវឌ្ឍហ្គេមនិម្មិត ដែលដំណើរការដោយ AI ។ គេក៏មានគម្រោងបញ្ចេញកម្មវិធីអទូរសព្ទចំនួន ២នៅឆ្នាំនេះ និង២ទៀតនៅឆ្នាំក្រោយ។

រឿងរបស់ Baek បានល្បីនៅលើបណ្ដាញអ៊ីនធឺណិត, ក្នុងរយៈពេលប៉ុន្មាន វីដេអូ Oxford របស់គាត់ បានទទួលអ្នកមើលជាង ២០ម៉ឺនដង និងជិត ១ម៉ឺន Like ខណៈមានមតិគាំទ្ររាប់ពាន់។

អ្នកប្រើប្រាស់ម្នាក់បានសរសេរថា «ខ្ញុំនឹងគាំទ្រអ្នកជានិច្ច កុំភ្លេចថែរក្សាសុខភាពរបស់អ្នក» ម្នាក់ទៀតបានលើកទឹកចិត្តគាត់ឱ្យអត់ធ្មត់ «នៅក្នុងពិភពលោកដ៏ធំមួយនេះ ហើយបន្តការសិក្សា, កុំភ្លេចថា អ្នកមានអាយុត្រឹមតែ ១២ឆ្នាំប៉ុណ្ណោះ! អ្នកនៅមានឱកាសច្រើនទៀតនាពេលអនាគត»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...