រៀបចំផែនការ​អនាគតដោយ​ប្រើផ្ទាំងរូបភាព ជួយជំរុញសកម្មភាពដើម្បីសម្រេចគោលដៅ

ជំនួសឱ្យការដៅផែនការសម្រាប់អនាគតទៅក្នុងក្រដាសតាមរយៈសរសេរ គេអាចច្នៃវាឱ្យទៅជារូបភាព តាមរយៈការប្រមូលផ្តុំគ្នានូវរូបភាពតូចធំ ឬវត្ថុគួរជាទីចងចាំណាមួយដោយរៀបរាប់ ឬក៏ឆ្លុះបញ្ចាំងអំពីគោលដៅ សេចក្ដីប្រាថ្នា និងសកម្មភាព ដែលវាជួយលើកទឹកចិត្ត រំឮក ក៏​ដូចជា​ជំរុញ​ក្នុងការសម្រេចនូវផែនការ​សកម្មភាពទាំងនោះ។

តើផែនការក្រោយពីច្នៃទៅក្នុងផ្ទាំងរូបភាពមានតួនាទីអ្វីខ្លះ? កែច្នៃគោលដៅផែនការអនាគត ក៏ដូចជាសកម្មភាពក្នុងរយៈពេលវែង និងខ្លីទៅក្នុងផ្ទាំងរូបភាព បានដើរតួនាទីជាច្រើនដូចជា ជំរុញឱ្យចាប់អារម្មណ៍ទៅការផ្ទៀងផ្ទាត់សកម្មភាព ឬក៏ឆ្លុះបញ្ចាំងដំណើរវិវឌ្ឍន៍ប្រចាំថ្ងៃ និងបង្កើនចំណង់ក្នុងការអភិវឌ្ឍសមត្ថភាព រួមទាំងលើកទឹកចិត្តឱ្យពិនិត្យគោលដៅជាប្រចាំ ពីព្រោះថាផ្ទាំងរូបភាពត្រូវតែមានភាពទាក់ទាញគួរឱ្យចង់មើល និងចង់គយគន់មិនចេះជិនណាយ ។ យោងតាមគេហទំព័រ Verywellmind បានបង្ហាញអត្ថប្រយោជន៍ប្រាំមួយចំណុច ដែលទទួលបានពីការបង្កើត ឬកែច្នៃផែនការនៅក្នុងផ្ទាំងទស្សនីយភាព ៖

១. ជំរុញឱ្យមានការឆ្លុះបញ្ចាំងទៅកាន់ខ្លួនឯង ៖ ការបង្កើតគោលដៅ និងកែច្នៃដាក់ក្នុងផ្ទាំងទស្សនីយភាព វាបាននាំឱ្យការគិតរបស់យើងមានការចងចាំល្អ និងមានទឹកចិត្តសម្រេចអ្វីដែលយើងចង់បាននៅពេលខាងមុខ ។ ហើយវាមិនត្រឹមតែជួយផ្ទៀងផ្ទាត់គោលដៅតែប៉ុណ្ណោះទេ ប៉ុន្តែវាជួយឱ្យអ្នកកាន់តែមានក្ដីស្រមៃក៏ដូចជាភាពច្នៃប្រតិដ្ឋបន្ថែមនៅក្នុងការសម្រេចលទ្ធផលទាំងនោះ ។ តាមរយៈការមើលទៅគោលដៅផ្ទាល់ខ្លួនដែលបានច្នៃទៅក្នុងផ្ទាំងរូបភាពដែលបានតាំងទុកក្នុងផ្ទះ ឬកន្លែងណាមួយដែលងាយស្រួលឃើញ វាជួយលើកទឹកចិត្តឱ្យលោកអ្នកមានគំនិតឆ្លុះបញ្ចាំងខ្លួនឯងជារឿយៗ តាមរយៈសំណួរមួយចំនួនដូចជា តើយើងលូតលាស់បានកម្រិតណាដែរ ហើយមានសកម្មភាពអ្វីខ្លះទៀតដែលត្រូវបន្តអនុវត្តន៍ទៅខាងមុខទៀត ដើម្បីពាំនាំនូវភាពរីកចម្រើននិងឆ្លើយតបទៅកាន់គោលដៅ។ ទន្ទឹមគ្នានោះ ក៏អាចបំពេញចន្លោះបន្ថែមរាល់សកម្មភាពដែលត្រូវធ្វើ និងភាពចាំបាច់មួយចំនួនទៀតទៅក្នុងផែនការផ្ទាំងរូបភាព។ សូមចាំថា ការបំផុសសំណួរទៅកាន់ខ្លួនឯងជារឿយៗ វាបានឆ្លុះបញ្ចាំអំពីតម្រូវការ និងភាពរីកចម្រើនផ្ទាល់ខ្លួន។

២. ស្គាល់ខ្លួនឯងកាន់តែច្បាស់ ៖ គោលដៅដែលបង្ហាញក្នុងផ្ទាំងរូបភាព វាមានឥទ្ធិពលក្នុងការបង្កើតឱ្យមានការស្គាល់អំពីខ្លួន​ឯងបានច្រើនជាងមុន ពីព្រោះការមើលឃើញរូបភាពទាំងនេះជាញឹកញាប់ វាជួយឱ្យអ្នកគិតអំពីដំណើរជីវិត គោលដៅ និងគុណតម្លៃទៅលើវិធីថ្មីៗ។ តាមរយៈការបង្កើតផ្ទាំងរូបភាពផ្ទាល់ខ្លួន អ្នកបានកំណត់យករូបភាព និងពាក្យពេចន៍សំខាន់ៗ ដែលធ្វើឱ្យអ្នកកាន់តែមានកម្លាំងចិត្ត ។ ហើយនៅពេលដែលអ្នកឆ្លុះបញ្ចាំងទៅលើជម្រើសទាំងនោះ អ្នកនឹងកាន់តែមានភាពងាយស្រួលក្នុងការកំណត់សម្គាល់ពីភាពសំខាន់នៃខ្លួន​ឯង ហើយនឹងស្គាល់កាន់តែច្បាស់ថាខ្លួនឯងជានរណា? គោលដៅរបស់ផ្ទាំងរូបភាពផ្ទាល់ខ្លួនបង្ហាញឱ្យលោកអ្នកបានដឹងអំពីសកម្មភាពអំណត់អត់ធ្មត់ ដែលខ្លួនឯងបានដាក់ចេញ រួមទាំងមើលឃើញអំពីភាពជោគជ័យក្នុងថ្ងៃអនាគត។ បន្ថែមពីនោះ វានឹងកាន់តែជួយឱ្យជៀសចាកពីការគិតអវិជ្ជមាន ឬការនិយាយមិនល្អទៅកាន់ខ្លួនឯង ជំនួសមកវិញវានឹងនាំឱ្យលោកអ្នកកាន់តែបណ្តុះបាននូវផ្នត់គំនិតសុទិដ្ឋិនិយម។

៣. ផ្ទៀងផ្ទាត់គោលដៅ ៖ ផ្ទាំងរូបភាពជួយឱ្យអ្នកបង្កើតបាននូវក្ដីសង្ឃឹម​ និងក្ដីស្រមៃសំខាន់ៗទាំងឡាយ ព្រោះវាងាយស្រួលក្នុងការរំឮក ហើយតាមរយៈការមើលឃើញជារឿយៗបែបនេះ វាបានជួយឱ្យផ្តោតលើសមិទ្ធផល ហើយក៏វាជួយឱ្យអ្នកផ្ទៀងផ្ទាត់សកម្មភាពបច្ចុប្បន្នជាមួយគោលដៅធំៗនៅក្នុងដំណើរជីវិត រួមទាំងចេះចាត់អាទិភាព និងវិនិយោគពេលវេលា ចំពោះសកម្មភាពដែលសំខាន់ៗប៉ុណ្ណោះ។

៤. បំផុសទឹកចិត្ត និងជំរុញចិត្ត ៖ មានហេតុផលមួយដែលបង្ហាញថា បន្ទះផ្ទាំងរូបភាពដែលកំណត់គោលដៅផ្ទាល់ខ្លួន ជាចំណែកមួយដែលមានតួនាទីសំខាន់ក្នុងការបំផុសសកម្មភាព ពីព្រោះវាបានផ្តល់នូវកម្លាំងចិត្ត និងការរក្សាទឹកចិត្តឱ្យបន្តសកម្មភាពដោយមិនបោះបង់ ជាពិសេសបន្តអនុវត្តន៍នូវអ្វីដែលគេបានកំណត់កន្លងមក។ បន្ថែមពីនោះវាក៏ពង្រឹងបាននូវចក្ខុវិស័យល្អៗ ដែលផុសឡើងមិនថា ជាសកម្មភាពជាក់ស្តែង ឬក៏តាមរយៈពាក្យពេចន៍នោះទេ ជាមួយគ្នានោះ វាបង្កើតបានជាភាពកក់ក្តៅចំពោះវិថីនៃដំណើរជីវិតរបស់ខ្លួន។ មិនតែប៉ុណ្ណោះ វាក៏ធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងមើលឃើញពីគុណតម្លៃនៃជីវិត។

នៅពេលដែលអ្នកក្រឡេកទៅមើល ផ្ទាំងរូបភាពរបស់អ្នកម្តងៗ ភាពរស់រវើកនៃរូបភាព ការតុបតែងរចនាទាំងនោះវាជួយទាក់ចិត្តដិតអារម្មណ៍ និងមើលឃើញអំពីអត្ថន័យនៃជីវិត ជាពិសេសនោះគឺជួយឱ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងកំពុងតែមានគោលដៅដ៏មានតម្លៃមួយ និងកិច្ចខិតខំមួយឆ្ពោះទៅមុខ។

៥. កាត់បន្ថយស្រ្តេស ៖ ដើម្បីឆ្ពោះទៅកាន់គោលដៅ វាទាមទារឱ្យលោកអ្នករៀនសូត្រនូវសកម្មភាពថ្មីៗ មានបទពិសោធន៍ថ្មីៗ ហើយហ៊ានប្រឈមនឹងបញ្ហាដោយការចាកចេញពីទីកន្លែងដែលមានតែភាពសុខស្រួល ប៉ុន្តែមិនមានអ្វីដើម្បីរៀនសូត្របន្ថែម។ វាអាចនឹងមានភាពតានតឹង ស្រ្តេស ឬកើតក្ដីថប់បារម្ភម្តងម្កាលដែរ ដែលទាំងនេះហើយជាចំណុចដែលមនុស្សមួយចំនួនពុំហ៊ានក្នុងការចាប់ផ្តើមនូវដំណើរថ្មីៗ ឬអ្វីដែលពួកគេបានប៉ុនប៉ងនោះទេ។ យ៉ាងណាមិញ ផ្ទាំងរូបភាពដែលកំណត់គោលដៅផ្ទាល់ខ្លួន ឬការងារ វាជួយឱ្យអ្នកអាចកាត់បន្ថយភាពលំបាកដែលបានរៀបរាប់ខាងលើមួយកម្រិតដែរ មិនថាស្រ្តេស តាងតឹង និងទម្លាប់មិនស្រួលទាំងអម្បាលម៉ាន។ ជារួមទៅសកម្មភាពនេះជួយឱ្យអ្នកមានសមត្ថភាពសម្របខ្លួននិងបង្កើនបាននូវភាពរីករាយកំឡុងពេលអនុវត្តន៍កិច្ចការ រួមទាំងធ្វើឱ្យអ្នកបន្សាំខ្លួន ធ្វើឱ្យមានទម្លាប់ក្នុងការផ្លាស់ប្តូររាល់ទម្លាប់ថ្មីៗឱ្យទៅជាសភាពធម្មតា។

៦. មានទស្សនៈវិស័យវែងឆ្ងាយ ៖ ដោយសារតែ នៅក្នុងបន្ទះផ្ទាំងទស្សនីយភាពនៃគោលដៅ មិនថាការងារ ឬរឿងផ្ទាល់ខ្លួននោះទេ គឺបានរៀបរាប់យ៉ាងល្អិតហើយសំខាន់ ព្រោះវាបានច្រោះរាល់សមិទ្ធផលដែលមានអត្ថន័យ។ អ្នកអាចនឹងមានភាពងាយស្រួលក្នុងការទទួលបានទស្សនៈវិស័យបន្ថែម ទៅក្នុងដំណើរជីវិតនិងគោលដៅ។ ពេលខ្លះ ការមើលឃើញនូវរូបភាពទាំងអស់នោះដោយផ្ទាល់ភ្នែក វាជួយឱ្យអ្នកស្គាល់តម្លៃនៃការខិតខំប្រឹងប្រែង និងមានផែនការល្អ មានភាពផ្ទៀងផ្ទាត់ជាក់លាក់មួយប្រសើរជាងមុន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី