៩ គន្លឹះ ដើម្បីកាត់បន្ថយអារម្មណ៍នឿយហត់គ្រប់ពេល

មានកត្តារួមផ្សំជាច្រើន ដែលបង្ករឱ្យអ្នកមានអារម្មណ៍នឿយហត់គ្រប់ពេល ហើយកត្តាទាំងនោះអាចមានដូចជា ការគេងមិនគ្រប់គ្រាន់ ស្ត្រេស របបអាហារមិនល្អ ឬរបៀបរស់នៅជាដើម។ យោងតាម NHS បានបង្ហាញថា ប្រសិនបើអ្នក មានអារម្មណ៍ថា នឿយហត់គ្រប់ពេល និងមិនអាចផ្ដោតអារម្មណ៍ធ្វើការងារបានល្អ អ្នកអាចសាកល្បងអនុវត្តគន្លឹះចំនួន ៩ ខាងក្រោមនេះ ដើម្បីបង្កើនថាមពលរបស់អ្នកឡើងវិញ។

១. ញ៉ាំឱ្យបានញឹកញាប់ ដើម្បីបំបាត់ភាពនឿយហត់ ៖ មធ្យោបាយដ៏ល្អក្នុងការរក្សាថាមពលរបស់អ្នកពេញមួយថ្ងៃ គឺការញ៉ាំអាហារទៀងទាត់ជារៀងរាល់ ៣ ទៅ ៤ម៉ោង ជាជាងញ៉ាំឱ្យឆ្អែតខ្លាំងតែម្ដង។

២. ធ្វើចលនា ៖ ការហាត់ប្រាណជាទៀងទាត់ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា មិនសូវអស់កម្លាំង និងមានថាមពលច្រើនជាងធម្មតា។ សូម្បីតែដើររយៈពេលត្រឹមតែ ១៥នាទី ក៏អាចផ្ដល់ថាមពល និងធ្វើឱ្យរាងកាយអ្នកមានភាពសកម្មជាងមុនផងដែរ។

អ្នកអាចចាប់ផ្ដើមទម្លាប់ហាត់ប្រាណម្ដងបន្តិចៗ និងហ្វឹកហាត់ឱ្យបានទៀងទាត់ច្រើនសប្ដាហ៍ និងច្រើនខែ រហូតដល់អាចមានលទ្ធភាពហាត់ក្នុងរយៈពេលវែងបាន។

៣. សម្រកទម្ងន់ ដើម្បីទទួលបានថាមពល ៖ ប្រសិនបើរាងកាយរបស់អ្នកផ្ទុកទម្ងន់លើស អ្នកនឹងងាយឆាប់អស់កម្លាំង។ ការលើសទម្ងន់ នឹងបន្ថែមភាពតាន​តឹង​លើបេះដូង ដែលអាចធ្វើឱ្យអ្នកឆាប់អស់កម្លាំង។ ប៉ុន្តែ ការសម្រកទម្ងន់ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្វាហាប់ជាងមុន។ ក្រៅពីការញ៉ាំអាហារសុខភាព វិធីល្អបំផុត ដើម្បីរក្សា និងសម្រកទម្ងន់ គឺធ្វើខ្លួនឱ្យសកម្ម និងធ្វើលំហាត់ប្រាណឱ្យបានច្រើន។

៤. គេងស្កប់ស្កល់ ៖ មានមនុស្សជាច្រើន មានបញ្ហាពិបាកគេង គេងមិនលក់ស្រួល និងស្កប់ស្កល់ ដែលជាមូលហេតុមានអារម្មណ៍ថាអស់កម្លាំង និងខ្វះថាមពលគ្រប់ពេល។ ដើម្បីគេងលក់ស្កប់ស្កល់ អ្នកអាចអនុវត្តទម្លាប់មួយចំនួនដូចជា ចូលគេងឱ្យបានទៀងទាត់, ជៀសវៀងការគេងថ្ងៃ, សម្មាធិ ឬសម្រាករាងកាយ មុនចូលគេង។

៥. កាត់បន្ថយភាពតានតឹង ដើម្បីបង្កើនថាមពល ៖ ភាពតានតឹង ត្រូវឱ្យអ្នកប្រើថាមពលច្រើន។ ដូច្នេះ អ្នកអាចអនុវត្តសកម្មភាពមួយចំនួន ដើម្បីកាត់បន្ថយអារម្មណ៍តានតឹងដូចជា ហាត់ប្រាណ, ហាត់យូហ្គា, ស្ដាប់តន្រ្តី ឬអានសៀវភៅ និងចំណាយពេលជាមួយមិត្តភក្តិជាដើម។ សកម្មភាពអ្វីក៏ដោយ ឱ្យតែធ្វើឱ្យអ្នកមានអារម្មណ៍ថា បានសម្រាក នឹងជួយបង្កើនថាមពលរបស់អ្នក។

៦. ប្រឹក្សាជាមួយអ្នកជំនាញ ៖ មានភស្ដុតាងមួយចំនួនបានបង្ហាញថា ការព្យាបាល តាមរយៈការនិយាយ ដូចជាការប្រឹក្សាយោបល់ (Counselling) ឬ CBT (Cognitive behavioral therapy) អាចជួយប្រឆាំងនឹងភាពអស់កម្លាំង ឬការអស់កម្លាំងដោយសារអារម្មណ៍តានតឹង និងការថប់បារម្ភ។

៧. កាត់បន្ថយការទទួលទានកាហ្វេអ៊ីន ៖​ ជាតិកាហ្វេអ៊ីន គឺជាសារធាតុរំញោច ដែលធ្វើឱ្យអ្នកមានអារម្មណ៍ភ្ញាក់។ ប៉ុន្តែវាក៏រំខានចង្វាក់ នៃការគេងរបស់អ្នកផងដែរ ដែលនាំឱ្យមានបញ្ហាដំណេក ហើយបន្ទាប់មកអស់កម្លាំងនៅពេលថ្ងៃ។ ផលិតផល ដែលផ្ទុកសារធាតុកាហ្វេអ៊ីន ត្រូវបានគេរកឃើញនៅក្នុង កាហ្វេ តែ ភេសជ្ជៈកូឡា ភេសជ្ជៈប៉ូវកម្លាំង ថ្នាំបំបាត់ការឈឺចាប់ និងឱសថរុក្ខជាតិមួយចំនួន។

កាហ្វេអ៊ីនមានឥទ្ធិពលលើរាងកាយរបស់អ្នក ក្នុងរយៈពេល ៧ម៉ោង។ ដូច្នេះ អ្នកអាចជៀសវៀងការទទួលទាននៅពេលល្ងាច ប្រសិនបើអ្នកមានបញ្ហាដំណេក។ យ៉ាងណាក៏ដោយ ការព្យាយាមបញ្ឈប់ទទួលទានកាហ្វេអ៊ីនភ្លាមៗ អាចនាំឱ្យមានបញ្ហាគេងមិនលក់ និងឈឺក្បាល។ ហេតុនេះ អ្នកជំនាញណែនាំឱ្យអ្នកកាត់បន្ថយ ម្ដងបន្តិចៗ។

៨. ទទួលទានស្រាក្នុងកម្រិតតិចតួច ៖ ទោះបីជាស្រាពីរ បីកែវនៅពេលល្ងាចជួយឱ្យអ្នកងងុយគេងក៏ដោយ ប៉ុន្តែអ្នកគេងមិនស្កប់ស្កល់នោះទេ ក្រោយពេលទទួលទានស្រារួច។ នៅថ្ងៃបន្ទាប់ អ្នកនឹងមានអារម្មណ៍នឿយហត់ ទោះបីជាអ្នកគេងគ្រប់ ៨ម៉ោងក៏ដោយ។ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងមុនពេលចូលគេង នឹងជួយឱ្យអ្នកគេងស្កប់ស្កល់ និងមានថាមពលបំពេញការងារ។

៩. ទទួលទានទឹកឱ្យបានច្រើន ៖ ពេលខ្លះអ្នកមានអារម្មណ៍ថានឿយហត់ ដោយសារតែអ្នកខ្វះជាតិទឹក។ ការទទួលទានទឹកគ្រប់គ្រាន់ នឹងជួយឱ្យអ្នកមានអារម្មណ៍ល្អ ព្រមទាំងមានថាមពលធ្វើការ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។