៧ចំណុចដើម្បីពង្រឹងសុខភាពខួរក្បាលឱ្យល្អសម្រាប់ឆ្នាំថ្មី

ការសម្រួចគោលដៅ ការអភិវឌ្ឍសុខភាពខួរក្បាល និងសុខភាពផ្លូវចិត្ត ជាចំណុចសំខាន់នៃការរស់នៅ ។ ដូច្នេះការមានទម្លាប់ល្អ និងយកចិត្តទុកដាក់អំពីសុខភាពផ្លូវចិត្ត ជាកត្តាសំខាន់ក្នុងការកំណត់ជាផែនការពីពេលឥឡូវនេះទៅ ដើម្បីរក្សាក៏ដូចជាការពារសុខភាពប្រព័ន្ធខួរក្បាលក្នុងរយៈពេលវែង។ យោងតាមគេហទំព័រ realsimple បានបង្ហាញពីរបៀប ៧ចំណុច ៖​

១. កម្រិតគោលដៅឱ្យខ្ពស់បំបែកឱ្យតូច ៖ ការកំណត់ ក៏ដូចជាសរសេរអំពីគោលដៅ គឺជាសកម្មភាពមួយដែលផ្តល់គុណតម្លៃ ទៅកាន់ការកំណត់គោលដៅនាពេលអនាគត ដែលវាជួយជំរុញ និងគាំទ្រទៅកាន់សុខុមាលភាពនៃការប្រត្តិបត្តិការងារប្រចាំថ្ងៃ។ បន្ថែមពីនោះ វាក៏សំខាន់សម្រាប់ប្រព័ន្ធដំណើរការខួរក្បាលទាំងមូលផងដែរ ជំរុញឱ្យរកបាននូវហេតុផល និងការធ្វើសេចក្ដីសម្រេចចិត្តត្រឹមត្រូវ និងការប្រមូលព័ត៌មានបន្ថែម ។ ជាងនេះទៅទៀត វាក៏ជួយឱ្យលោកអ្នក អនុវត្តសកម្មភាពប្រចាំថ្ងៃ ដែលឆ្លើយតបទៅនឹងដំណោះស្រាយនៃបញ្ហាក្នុងរយៈពេលវែង រួមទាំងសម្រេចបានរាល់ជំហានតូចៗដែលបានកំណត់។ នៅក្នុងចំណុចនេះមានកត្តាសំខាន់ពីរ គឺ ធ្វើកិច្ចការដែលឆ្លើយទៅនឹងគោលដៅឱ្យបានរៀងរាល់ថ្ងៃ និងដឹងអំពីការប្រើប្រាស់ពេលដែលខ្លួនឯងមានផលិតភាពជាងគេ, មានន័យថា កត់សម្គាល់ដោយខ្លួនឯងថា ពេលណាដែលខួរក្បាលមានដំណើរការបានល្អជាងគេក្នុងរយៈពេលពេញមួយថ្ងៃ។

២. បង្កើនទំនុកចិត្តតាមរយៈការនិយាយអំពីចំណុចល្អរបស់ខ្លួនឯង ( Positive self-talk) ៖ វាគឺជាពេលវេលាមួយដែលលោកអ្នក គួរតែយកចិត្តទុកដាក់អំពីខ្លួនឯងឱ្យបានខ្ពស់ ព្រោះអាចជួយកាត់បន្ថយភាពតានតឹង និងស្វែងយល់បន្ថែមអំពីសមត្ថភាពផ្ទាល់ខ្លួន។ អនុវត្តន៍តាមរយៈសកម្មភាពដូចជា បង្កើនទំនុកចិត្តចំពោះខ្លួនឯងដោយចម្រាញ់យកនូវចំណុចខ្លាំង និងបញ្ជ្រាប ការយល់ដឹងបន្ថែម មិនថាជំនាញដែលកំពុងធ្វើ ឬការរៀនជំនាញបន្ថែមថ្មីៗ ដែលជំនាញទាំងឡាយណាអាចធ្វើជាកម្មភាពបានតែម្តង។ កត្តាទាំងអស់នេះហើយ វាជំរុញឱ្យលោកអ្នកមានការផ្លាស់ប្តូររបៀបគិត និងជួយដល់ការដោះស្រាយបញ្ហា បន្សាំនឹងការផ្លាស់ប្តូរ រួមទាំងវិវឌ្ឍន៍គំនិតថ្មីៗ ។ ហើយអ្វីដែលគួរឱ្យចងចាំត្រង់ផ្នែកនេះ គឺ បញ្ឈប់ការនិយាយអវិជ្ជមានទៅកាន់ខ្លួនឯងបើមិនចាំបាច់ និងព្យាយាមអនុវត្តន៍តែសកម្មភាពទាំងឡាយណាដែលនាំឱ្យខួរក្បាលមានសុខភាពល្អ មានភាពស្រស់បស់ដូចជា សមាធិ ដកដង្ហើមវែង និងនិយាយល្អៗឬគិតទៅដល់ចំណុចខ្លាំងដែលខ្លួនមាន។​

៣. បង្កើតសកម្មភាពដែលជំរុញឱ្យចង្វាក់បេះដូងមានចលនា ៖ ក្នុងសកម្មភាពទម្លាប់ប្រចាំថ្ងៃ ត្រូវបញ្ចូលទង្វើរណាមួយដែលជំរុញឱ្យចង្វាក់បេះដូងដើរល្អ ដូចជាហាត់ប្រាណតាមតារយៈវិធីរៀងៗខ្លួន ដែលសកម្មភាពបែបនេះ ក៏វាទាក់ទងទៅនឹងការធ្វើលំហាត់ផ្នែកស្មារតីដែរ ។ ហើយការកំណត់អាទិភាពរាល់សកម្មភាពប្រចាំថ្ងៃឱ្យមានចលនា វាក៏ជួយសរសៃឈាមខួរក្បាលមានសភាពល្អប្រសើរ ដែលសកម្មភាពទាំងនោះបង្កើតឡើង តាមរយៈទម្លាប់ដូចជា អនុញ្ញាតិឱ្យរាងកាយមានចលនា ហើយនិងសកម្មភាពធ្វើឱ្យចង្វាក់បេះដូងលោត ការរៀនសូត្រ ការដោះស្រាយបញ្ហា និងការធ្វើឱ្យមានតុល្យភាពខាងផ្នែកផ្លូវអារម្មណ៍ ឬដើរ១០នាទីក្នុងមួយថ្ងៃ និងសូម្បីតែការប្រឡែងលេងជាមួយក្មេងក៏ជាចំណែកមួយដែរ។ ហើយអ្វីដែលសំខាន់គឺធ្វើឱ្យបានទៀតទាត់ រហូតក្លាយទៅជាទម្លាប់ប្រចាំថ្ងៃ ពីព្រាះការផ្លាស់ប្តូរ បន្តិចបន្តួចវាអាចជះឥទ្ធិពលទៅដល់លទ្ធផលធំធេងបាន។

៤. ជំរុញការចងចាំ ដោយបង្វឹកខ្លួនឯងគិតឱ្យបានស៊ីជម្រៅ ៖ ការចងចាំតែងតែមានការថមថយស្របទៅតាមវ័យ ប៉ុន្តែបើមានការយកចិត្តទុកដាក់ និងថែរទាំបានល្អ នោះក៏ជំរុញបានឱ្យការចងចាំល្អ ដូច្នេះត្រូវទម្លាប់ឱ្យខ្លួនឯងមានការគិតស៊ីជម្រៅជារឿយៗ និងប្រមូលទុកព័ត៌មានដែលទទួលបានពីមជ្ឈដ្ឋានខាងក្រៅ។ ក្រោយពេលលោកអ្នកស្រូបយកទិន្នន័យពីខាងក្រៅ មិនថា ផតខាស អត្ថបទ ឬក៏កិច្ចសន្ទនាណាមួយនោះទេ គឺត្រូវឆ្លុះបញ្ចាំងរាល់ខ្លឹមសារទាំងនោះ និងរកឱ្យឃើញនូវអត្ថន័យសំខាន់ៗឱ្យបាន ដែលនេះក៏ជាចំណុចមួយជួយដល់ការចងចាំបានដែរ។ អ្វីដែលត្រូវធ្វើបន្ថែមគឺអនុវត្តន៍ចេញជាសកម្មភាពជាក់ស្ដែងក្រោយការអាន ឬការស្ដាប់ទៅកាន់អ្វីមួយ ។ មួយវិញទៀត សង្ខេបរាល់អ្វីដែលបានអាន ឬក៏ព័ត៌មានសំខាន់ៗ ឬក៏គ្រាន់តែកំណត់ចំណាំរាល់ចំណុចសម្គាល់សំខាន់ដែលស្របនឹងតម្រូវការ។

៥. សរសេរអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ៖ ការកំណត់សម្គាល់អំពីអ្វីដែលលោកអ្នកមានការដឹងគុណឱ្យបានឮៗចេញមកក្រៅ ឬការសេរទុកក្នុងផ្នែកណាមួយ ដែលងាយស្រួលសម្រាប់អ្នក វាគឺជាចំណុចមួយនៃការសម្ដែងចំណាប់អារម្មណ៍ ហើយចំណុចមួយទៀតគឺ ឆ្លៀតពេលបន្តិចបន្តួចក្នុងការស្វែងយល់អំពី ថាតើអ្នកមានអារម្មណ៍ល្អបែបណាចំពោះការចំណាយពេលពេញមួយថ្ងៃ។

៦. រក្សាតែអាហារល្អៗក្នុងផ្ទះ ៖ ពេលខ្លះសុខភាពគឺជាអ្វី ដែលយើងបានបរិភោគ។ ដូច្នេះការស្តុកទុករាល់អាហារដែលមានសារធាតុបំប៉នទៅកាន់រាងកាយ គឺជាចំណែកសំខាន់ក្នុងការរស់នៅ ហើយមិនគួររំលងក្នុងផ្នែកនៃការរៀបចំដំណើរនៃផែនការប្រចាំឆ្នាំថ្មីនោះទេ ព្រោះវាមិនត្រឹមជួយដល់រាងកាយប៉ុណ្ណោះទេប៉ុន្តែក៏ឆ្លើយតបទៅនឹងសុខភាពផ្លូវចិត្តដែរ ដោយអាហារទាំងនោះ មានដូចជា គ្រាប់ធញ្ញជាតិ ត្រី និងបន្លែផ្លែឈើជាដើម។

៧. រក្សាទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមបង្កើតថ្មី ​៖ ការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ណាម្នាក់ និងការចំណាយពេលរក្សា និងបង្កើតទំនាក់ទំនងនៅក្នុងសហគមន៍ ឬក៏ការមានទំនាក់ទំនង ពិតប្រាកដមួយគឺជាចំណែកសំខាន់ជំរុញឱ្យមានសុខុមាលភាព និងសុខុភាពខួរក្បាល។ បន្ថែមពីនោះ ការវិនិយាគពេលវេលាក្នុងទំនាក់ទំនង វាជួយឱ្យកាត់បន្ថយស្រ្តេស បង្កើនអាយុឱ្យវែង បន្ថយភាពតាងតឹង និងជួយអភិវឌ្ឍន៍គុណភាព នៃការគេងឱ្យបានល្អ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន