បច្ចេកទេស ៦ ដែលជួយឱ្យអ្នកបង្កើនផលិតភាពការងារ

ការគ្មានផលិតភាពក្នុងការបំពេញការងារ អាចធ្វើឱ្យអ្នកមានអារម្មណ៍ខកចិត្តចំពោះខ្លួន​ឯង ឬគិតថាខ្លួនឯងជាបុគ្គលមិនបានការ ព្រមទាំងអាចប៉ះពាល់សុខភាពផ្លូវចិត្តផងដែរ។ ដូច្នេះ អ្នកគួរយកចិត្តទុកដាក់ចំពោះបញ្ហានេះ ដោយអនុវត្តទៅតាមជំហានចំនួន ៦ ដើម្បីទទួលបានផលិតភាពរបស់អ្នកមកវិញ។

. ឆ្លុះបញ្ចាំងពីគោលដៅខ្លួនឯង ៖ អ្នកគួរចំណាយពេលខ្លះ ដើម្បីសួរ និងឆ្លុះបញ្ចាំងពីខ្លួនឯងថា តើ​អ្នកមានគោលដៅបែបណា និងចង់សម្រេចអ្វីនៅក្នុងជីវិត។ ការខ្វះភាពច្បាស់លាស់អំពីគោលដៅជីវិត អាចជះឥទ្ធិពលអវិជ្ជមានចំពោះកម្លាំងជំរុញផ្លូវចិត្ត និងផលិតភាពការងារ។ ដូច្នេះ អ្នកអាចពិចារណាអំពីអ្វី ដែលមានសារៈសំខាន់បំផុតក្នុងជីវិតអ្នក។ បន្ទាប់មកត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ និងសមាមាត្រទៅនឹងសក្តានុពលដែលអ្នកមាន។ ក្រោយពីកំណត់គោលដៅរួចរាល់ អ្នកត្រូវដាក់ចេញផែនការសកម្មភាព ដើម្បីអនុវត្តឆ្ពោះទៅរកគោលដៅដែលបានកំណត់។ ផែនការសកម្មភាពនោះទៀតសោតត្រូវមានផែនការរយៈពេលវែង និងរយៈពេលខ្លី ដែលកំណត់ថា តើអ្នកត្រូវសម្រេចអ្វីខ្លះ និងចង់បានអ្វីខ្លះក្នុងពេលវេលាជាក់លាក់ណាមួយ។

. បំបែកគោលដៅទៅជាកិច្ចការតូចៗ ៖ កិច្ចការធំ និងលំបាក អាចធ្វើឱ្យអ្នកមានអារម្មណ៍ភ័យខ្លាចក្នុងការសម្រេច ហើយជាលទ្ធផលអ្នកអាចនឹងពន្យាពេល។ ដូច្នេះ អ្នកគួរបំបែកគោលដៅនោះទៅជាកិច្ចការតូចៗ និងអាចគ្រប់គ្រងបាន ហើយបំពេញវាម្ដងមួយជំហានៗ។ ការផ្ដោតអារម្មណ៍លើកិច្ចការតូចៗ អាចធ្វើឱ្យសន្ទុះ និងល្បឿនការងាររបស់អ្នករីកចម្រើនជាលំដាប់។

. កំណត់កិច្ចការអាទិភាព ៖ ការកំណត់ការងារអាទិភាព គឺជាកិច្ចការចាំបាច់សម្រាប់អ្នកធ្វើការ ព្រោះវាអាចកាត់បន្ថយអារម្មណ៍ធុញថប់ ខណៈពេលមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ អ្នកអាចផ្ដល់អាទិភាពការងារតាមរយៈវិធីសាស្ត្រ Superstructure Method ដែលតម្រូវឱ្យបែងចែកប្រភេទកិច្ចការជា ៣រួមមាន ត្រូវតែធ្វើ (Must Have) ,  គួរតែធ្វើ (Should Have) និងល្អប្រសិនបើធ្វើ Good to Have​ ។

  • កិច្ចការ Must Have សំដៅលើកិច្ចការសំខាន់ខ្លាំងបំផុត ដែលត្រូវបំពេញឱ្យខានតែបាន
  • កិច្ចការ Should Have គឺជាកិច្ចការសំខាន់ ប៉ុន្តែមិនសំខាន់ខ្លាំង
  • កិច្ចការ Good to Have សំដៅលើកិច្ចការសំខាន់ តែមិនធ្វើក៏បាន ប៉ុន្តែប្រសិនបើធ្វើនឹងទទួលបានផលច្រើន។

. អនុវត្តបច្ចេកទេស Pomodoro ការអនុវត្តបច្ចេកទេសនេះ តម្រូវឱ្យអ្នកផ្ដោតអារម្មណ៍ធ្វើការដោយយកចិត្តទុកដាក់ក្នុងរយៈពេល ២៥នាទីពេញ ហើយប្រើពេល ៥នាទី ដើម្បីសម្រាក។ បច្ចេកទេសនេះ ជួយឱ្យអ្នកបំពេញផ្តោតអារ​ម្មណ៍បានល្អ និងមានពេលវេលាទៀងទាត់ដើម្បីសម្រាក។ ការបន្តអនុវត្តបច្ចេកទេសនេះជាប់លាប់ អាចបង្កើនផលិតភាពការងារ និងជួយឱ្យអ្នកជៀសផុតបញ្ហាអស់ថាមពលក្នុងខ្លួន (Burn Out)។ យ៉ាងណាមិញ ចូរកត់ចំណាំថា អ្នកអាចសម្រាកយូរជាង ៥នាទី បន្ទាប់ពីអនុវត្តបានដងជាប់ៗគ្នា។

. ជៀសវាងការបែកអារម្មណ៍ ៖ បុព្វហេតុដ៏ធំមួយដែលនាំឱ្យផលិតភាពការងារធ្លាក់ចុះ គឺបែកអារម្មណ៍​ ហើយការបែកអារម្មណ៍កើតចេញពីកត្តា ២គឺ កត្តាខ្លួន​ឯង និងកត្តាមជ្ឈដ្ឋានខាងក្រៅ។

  • កត្តាខ្លួនឯង គឺជាការបែកអារម្មណ៍ដោយសារការគិតអវិជ្ជមាន ដែលបណ្ដាលមកពីបញ្ហាផ្សេងៗដែលអ្នកបានជួបប្រទះ។ អារម្មណ៍អវិជ្ជមានទាំងនេះ ធ្វើដែលអ្នកលែងចង់ធ្វើកិច្ចការសំខាន់ដែលអ្នកត្រូវធ្វើ ហើយងាកទៅធ្វើកិច្ចការផ្សេងដែលធ្វើឱ្យអ្នកធូរស្បើយអារម្មណ៍។
  • កត្តាមជ្ឈដ្ឋានខាងក្រៅ គឺជាការបែកអារម្មណ៍ដោយសារឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ ដែលក្នុងនោះមានដូចជា ទូរស័ព្ទ បណ្ដាញសង្គម ឬសំឡេងរំខានផ្សេងៗជាដើម។

ដូច្នេះ អ្នកត្រូវហ្វឹកហាត់ផ្ដោតអារម្មណ៍ឱ្យបានល្អ ដើម្បីធានាឱ្យបាននូវការបង្កើនផលិតភាពការងារ។

. រក្សាតុល្យភាពថាមពល ៖ កម្រិតថាមពលក្នុងមួយថ្ងៃរបស់យើងគឺប្រែប្រួលជានិច្ច សកម្មភាពខ្លះអាចបង្កើនថាមពល ខណៈសកម្មភាពខ្លះទៀត អាចធ្វើឱ្យថាមពលអ្នកកើនឡើង។ ដូច្នេះ ដើម្បីរក្សាកម្រិតថាមពលឱ្យមានតុល្យភាព អ្នកអាចរៀបចំកាលវិភាគសកម្មភាព និងការបំពេញកិច្ចការ ដោយផ្អែកលើថាមពលជាក់ស្ដែងរបស់អ្នក។ អ្នកគួរចំណាយពេលខ្លះ ដើម្បីសម្រាក និងបញ្ចូលថាមពលឱ្យខ្លួនឯងតាមរយៈការហាត់ប្រាណ ការអាន ឬចំណាយពេលនៅខាងក្រៅជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...