៥ ជំហាន ដើម្បីស្វែងរកអ្នកណែនាំ (Mentor) សម្រាប់ជីវិត ឬអាជីពឱ្យបានជោគជ័យ

អ្នកណែនាំ (Mentor) អាចជាប្រភព នៃកំណប់គំនិត ដែលអាចណែនាំ ផ្ដល់មតិកែលម្អ និងគាំទ្រដល់ការអភិវឌ្ឍអាជីព និងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែ ការស្វែងរកអ្នកណែនាំ (Mentor) នៅក្នុងវិស័យការងាររបស់អ្នក មិនមែនជាកិច្ចការងាយស្រួលប៉ុន្មាននោះទេ។ ជាពិសេស នៅពេលដែលអ្នកជាបុគ្គល ដែលមិនសូវមានបណ្ដាញនៅក្នុងសង្គម ឬគំនិតច្បាស់លាស់អំពីអ្វី ដែលអ្នកចង់ពង្រឹង។ យ៉ាងណាក៏ដោយ មានការអនុវត្តចំនួន​ ៥ចំណុច សម្រាប់ការកំណត់អត្តសញ្ញាណអ្នកណែនាំ (Mentor) ដែលមានសក្កានុពលសម្រាប់អ្នក។

១. កំណត់គោលដៅ និងការរំពឹងទុក ៖ មុនពេលចាប់ផ្ដើមស្វែងរកអ្នកណែនាំ (Mentor) អ្នកត្រូវមានចក្ខុវិស័យច្បាស់លាស់អំពីអ្វីដែលអ្នកចង់សម្រេច និងប្រភេទជំនួយដែលអ្នកត្រូវការ។ តើអ្នកចង់ពង្រឹងជំនាញអ្វី ? ដោះស្រាយបញ្ហាអ្វី ? ឬក៏ចង់ជ្រើសរើសអាជីពអ្វី ? តើអ្នកចង់បានអ្នកណែនាំ (Mentor) ដែលមានលក្ខណៈផ្លូវការ ឬក្រៅផ្លូវការ? ហើយអ្នកចង់មានទំនាក់ទំនងជាមួយអ្នកណែនាំ (Mentor) រ​បស់អ្នកញឹកញាប់កម្រិតណា ? ការកំណត់គោលដៅ និងការរំពឹងទុក ដែលមានលក្ខណៈច្បាស់លាស់ និងជាក់ស្ដែង នឹងជួយឱ្យអ្នកងាយស្រួលស្វែងរកអ្នកណែនាំ (Mentor) និងអាចបង្កើតទំនាក់ទំនង ដែលមានលក្ខណៈស៊ីជម្រៅ។

២. កំណត់អ្នកណែនាំដែលមានសក្តានុពល ៖ នៅពេលដែលអ្នកបានកំណត់គោលដៅ និងការរំពឹងទុករបស់អ្នករួចហើយ អ្នកអាចចាប់ផ្តើមស្វែងរកអ្នកណែនាំដែលមានសក្តានុពលត្រូវនឹងអ្វីដែលអ្នកបានកំណត់នៅចំណុចទីមួយ។ អ្នកអាចប្រើប្រភពផ្សេងៗ ដើម្បីស្វែងរកអ្នកណែនាំ ដូចជា វេទិកាអនឡាញ បណ្ដាញអតីតសិស្ស-និស្សិត ប្រពន្ធផ្សព្វផ្សាយសង្គម មិត្តរួមការងារ ឬប្រធានអ្នកជាដើម។ លើសពីនេះ អ្នកត្រូវស្វែងរកបុគ្គលដែលមានបទពិសោធន៍ជំនាញ និងគុណតម្លៃពាក់ព័ន្ធនឹងអ្វីដែលអ្នកចង់អភិវឌ្ឍ ហើយបុគ្គលនោះជាមនុស្សដែលមានឆន្ទៈក្នុងការចែករំលែក និងអាចណែនាំអ្នកដទៃ។ អ្នកក៏អាចពិចារណា អ្នកណែនាំ (Mentor) ច្រើនជាងម្នាក់ដែរ អាស្រ័យលើតម្រូវការ និងចំណាប់អារម្មណ៍របស់អ្នក។

៣. ចាប់ផ្តើមទំនាក់ទំនង ៖ បន្ទាប់ពីអ្នកបានកំណត់អត្តសញ្ញាណអ្នកណែនាំសក្តានុពលមួយចំនួន អ្នកត្រូវចាប់ផ្តើមទំនាក់ទំនង និងបង្ហាញពីចំណាប់អារម្មណ៍របស់អ្នក។ អ្នកអាចផ្ដើមទំនាក់ទំនងតាមរយៈមធ្យោបាយណាមួយ ដែលអ្នកគិតថាសក្ដិសម ដូចជា ផ្ញើអ៊ីម៉ែល ផ្ញើសារ ការអញ្ជើញទៅជួបគ្នា ឬក៏របៀបណែនាំខ្លួនផ្សេងៗទៀត ដែលអ្នកអាចពន្យល់ពីមូលហេតុ ដែលអ្នកចង់ភ្ជាប់ទំនាក់ទំនងជាមួយពួកគេ ។ ប៉ុន្តែអ្នកត្រូវដឹងច្បាស់អំពីអ្វី ដែលអ្នកអាចរៀន និងទាញប្រយោជន៍ពីការណែនាំរបស់ពួកគេ ។ ម្យ៉ាងទៀត សូមកុំរំពឹងថា នឹងមានការឆ្លើយតបភ្លាមៗ ហើយកុំបាក់ទឹកចិត្ត ប្រសិនបើអ្នកមិនទទួលបានការឆ្លើយតប។

៤. បង្កើតទំនាក់ទំនង និងទំនុកចិត្ត ៖ ប្រសិនបើអ្នកទទួលបានការឆ្លើយតបវិជ្ជមាន ត្រូវព្យាយាមបង្កើត និងរក្សាទំនាក់ទំនង ព្រមទាំងផ្ដល់ទំនុកចិត្តលើមតិយោបល់របស់គេ។ នៅពេលមានកិច្ចសន្ទនា អ្នកត្រូវព្យាយាមសួរសំណួរ ដែលអ្នកឆ្ងល់ឱ្យបានច្រើនតាមលទ្ធភាព បង្ហាញការយកចិត្តទុកដាក់ក្នុងការស្ដាប់ (ករណីជួបផ្ទាល់) ចែករំលែងប្រវត្តិ និងបំណងប្រាថ្នារបស់អ្នកឱ្យគាត់បានដឹង។ អ្នកអាចបង្ហាញការអរគុណ ចំពោះការចំណាយពេលវេលា និងដំបូន្មានរបស់គេ ហើយជៀសវៀងការទាមទារខ្លាំងពេក ឬរំខានការងាររបស់អ្នកណែនាំ។

៥. រក្សាទំនាក់ទំនង ៖ នៅពេលដែលអ្នកបានបង្កើតទំនាក់ទំនង ជាមួយអ្នកណែនាំរបស់អ្នកហើយ អ្នកត្រូវមានការប្រាស្រ័យទាក់ទងជាមួយគេជាប្រចាំ។ ដើម្បីទទួលបានមតិយោបល់ថ្មីៗ តាមដានការរីកចម្រើននៃផែនការជីវិតរបស់អ្នក។ អ្នកត្រូវប្រាកដថា អ្នកបានធ្វើបច្ចុប្បន្នភាព ជាមួយអ្នកណែនាំរបស់អ្នកអំពីសមិទ្ធិផល និងបញ្ហាប្រឈមរបស់អ្នករាល់ពេលជួបគ្នា ឬមានកិច្ចសន្ទនា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...