រឿង​៣យ៉ាង​ដែល​ត្រូវ​ធ្វើ​សម្រាប់អ្នកមិនទាន់មាន​ទម្លាប់​ហាត់ប្រាណ

រឿងទូទៅមួយដែលយើងទាំងអស់គ្នាបានដឹង គឺការធ្វើលំហាត់ប្រាណទៀងទាត់ប្រចាំថ្ងៃអាចជួយ​ដល់សុខភាព ។ ការហាត់ប្រាណវាបានសម្រួលដល់ដំណើរការស្មារតីល្អ កាត់បន្ថយហានិភ័យជំងឺត្រាំត្រែងប្រចាំកាយ និងអាចរក្សាទម្ងន់ឱ្យ​ស្របនឹងសុខភាពនៃរាងកាយ។ វិធីសាស្រ្តនៃការហាត់ប្រាណមានដូចជា ការដើរ  រត់ រាំ អាវ៉ង ឬហាត់យកសាច់ដុំនៃផ្នែកណាមួយនៃអវយវៈ និងមានវិធីជាច្រើនទៀត ទៅតាមតម្រូវនៃមនុស្សម្នាក់ៗ។ តែយ៉ាងណាក៏ដោយ បើ​តាម​គេហទំព័រ Healthline ប្រសិន​បើ​លោកអ្នក​មិន​ទាន់មានទម្លាប់ហាត់ប្រមាណ ឬ​ចង់ហាត់ប្រាណជាលើកដំបូង សូម​ធ្វើ​រឿង​៣ចំណុចនេះសិន ។

១.ទៅពិគ្រោះសុខភាព៖ ការទៅប្រឹក្សាជាមួយពេទ្យដែលមានជំនាញផ្នែកថែទាំសុខភាព វាជាផ្នែកមួយដែលសំខាន់សម្រាប់អ្នកដែលមិនមានទម្លាប់ហាត់ប្រាណបានទៀងទាត់។ ព្រោះការទៅពិនិត្យបានកាន់តែលឿន អាចការពារ នូវបញ្ហាសុខភាពបានកាន់តែច្រើន និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើងកំឡុងពេលធ្វើលំហាត់ប្រាណ។

២.បង្កើតផែនការ ឬសកម្មភាពជាក់លាក់៖ ដើម្បីបញ្ជោះសកម្មភាពលំហាត់ប្រាណឱ្យ​កើតមានជាប្រចាំថ្ងៃ គឺត្រូវបង្កើតផែនការសកម្មភាព ដោយគណនាជាជំហានៗ សមល្មមនឹងអាចធ្វើរួច។ គួរចាប់ផ្តើមធ្វើនូវវិធីដែលងាយៗ បន្ទាប់មកអភិវឌ្ឍឱ្យ​ក្លាយជាកម្រិតមួយដែលស្របមួយជាមួយនឹងស្ថានភាពនៃសុខភាព។ ឧទាហរណ៍ថា ប្រសិនបើសុខភាពតម្រូវឱ្យ​សម្រក៥គីឡូ ដូច្នេះត្រូវតែមានសកម្មភាពរត់ សរសេរចូលក្នុងតារាងផែនការដែរ។ ការចាប់ផ្តើមពីគោលដៅដែល អាចសម្រេចបានអាចរក្សាតុល្យភាព ហើយជាកត្តាចូលរួមបង្កើតឱកាសជោគជ័យច្រើន និងជំរុញទឹកចិត្តឱ្យ​ធ្វើបន្តទៀត។ ប៉ុន្តែត្រូវចាំថា មុននឹងធ្វើលំហាត់ប្រាណមួយ ត្រូវទៅពិគ្រោះជាមួយពេទ្យជំនាញជាមុនសិន។

៣.អនុវត្តន៍ទាល់តែក្លាយជាទម្លាប់៖ ការធ្វើលំហាត់ប្រាណដែលមានប្រសិទ្ធភាព គឺជាការធ្វើជារឿយៗ រហូតក្លាយទៅជាសកម្មភាពប្រចាំថ្ងៃ វាហាក់ដូចជាងាយស្រួលសម្រាប់អ្នកដែលប្រើប្រាស់សកម្មភាពហាត់ប្រាណជាការកម្សាន្ត។ ប៉ុន្តែចំណុចនេះគឺត្រូវការចំណាយរយៈពេលវែង ដោយការផ្តើមធ្វើវាជាប្រចាំរហូតទាល់តែក្លាយទៅជាទម្លាប់។ ឧទាហរណ៍ថា អ្នកមានគម្រោងថានឹងហាត់ប្រាណរៀងរាល់ចេញពីកន្លែងធ្វើការ ឬចាប់ផ្តើមសកម្មភាពនៅពេលព្រឹកព្រលឹម។ វាក៏សំខាន់ណាស់ដែរ ដែលត្រូវជ្រើសពេលដ៏សមស្របមួយ ឱ្យ​ត្រូវនឹងស្ថានភានៃសុខភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...