១០វិធីរក្សាការប្តេជ្ញាចិត្តផ្ទាល់ខ្លួនសម្រាប់ឆ្នាំថ្មី

ឆ្លើយតបទៅនឹងលទ្ធផលវិជ្ជមាននៅចុងឆ្នាំ ឬភាពរីករាយក្នុងការចាប់ផ្តើមឆ្នាំថ្មី មិនត្រឹមតែការសរសេរផែនការ ឬការបង្កើតសកម្មភាពមួយមុខតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវការយុទ្ធសាស្រ្តដើម្បីរក្សាភាពវិជ្ជមានឱ្យមានភាពយូរអង្វែង ​និងកម្លាំងចិត្តក្នុងការបន្តសម្រេចបាននូវលទ្ធផល។ ឆ្នាំថ្មី ជាឱកាសមួយដ៏មានន័យ និងមានប្រសិទ្ធភាព ក្នុងការបើកទំព័ររបៀបរស់នៅថ្មីៗ មិនថាទម្លាប់ការសិក្សានិងការងារ ការតាំងចិត្ត និងការពង្រឹងសុខភាពជាដើមទើបសកម្មភាពនៃការប្តេជ្ញាចិត្តឆ្នាំថ្មី ក្លាយជាប្រធានបទមួយដ៏ពេញនិយមក្នុងការចាប់ផ្តើមប្រតិបត្តិនៅឆ្នាំថ្មី ។ តាមរយៈគេហទំព័រ VeryWell Mind បានចែកជូនគន្លឹះ ១០ចំណុចក្នុងការរក្សាទឹកចិត្តឱ្យមានថាមពលបន្តផែនការ និងការប្តេជ្ញាចិត្តឱ្យចប់ចុង ចប់ដើម។

១. រំឮកពីបុព្វហេតុ ៖ បង្កើតសកម្មភាពសម្រាប់ឆ្នាំថ្មី គឺជាការជំរុញខ្លួនឯង ការដាក់វិន័យចំពោះខ្លួនឯងឱ្យធ្វើសកម្មភាពណាដែលទាក់ទងទៅដល់ភាពរីកចម្រើនទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ មួយវិញទៀត ការប្តេជ្ញាសម្រាប់ឆ្នាំថ្មី គឺជាដើមចម ក្នុងការបណ្តុះមនសិការ ការតាំងចិត្ត និងឆន្ទៈទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង ក៏ដូចជាការត្រៀមរៀបចំយុទ្ធសាស្រ្តផ្ទាល់ខ្លួន ដើម្បីពង្រឹងភាពក្លាហានប្រឈមជាមួយបញ្ហា។ គួរជម្រាបជូនថា បុគ្គលដែលធ្វើការប្តេជ្ញាចិត្តបានជាប់លាប់ ជារៀងរាល់ឆ្នាំសុទ្ធតែមានគោលដៅរៀបចំជីវិតឱ្យមានភាពល្អប្រសើរ ឬព្យាយាមនៅឱ្យកៀកនឹងក្ដីស្រមៃ តែទោះបីមិនបានអនុវត្តបានទៀងទាត់ក៏ពិតមែន គឺមិនទាន់បានបញ្ជាក់ពីភាពបរាជ័យនោះទេ អាចមកពីភាពមិនប្រក្រតីនៃការកំណត់គោលដៅ ឬក៏ហេតុផលដទៃទៀត។

២. ស្វែងរកលក្ខណពិសេសរបស់គោលដៅ ៖ រៀងរាល់ឆ្នាំថ្មីខិតមកដល់ម្តងៗ យុវជន និងយុវនារីរាប់លាននាក់ បានប្តេជ្ញាចិត្តកែទម្លាប់រស់នៅដើម្បីសម្រកទម្ងន់ រក្សាការងារឱ្យមានផលិតភាពកាន់តែច្រើនជាងមុន ឬការហាត់ប្រាណដើម្បីទទួលបានរាងស្រឡូននៅឆ្នាំក្រោយជាដើម។ ទោះបីក្ដីរំពឹងមានច្រើនយ៉ាងណា តែអ្វីដែលសម្រេចឱ្យបាននោះគឺ ការជ្រើសរើសតែក្ដីរំពឹងសំខាន់ៗ និងមានទំហំតូចៗ ទើបមិនសូវមានភាពខកចិត្តនៅពេលផ្ទៀងផ្ទាត់លទ្ធផលផ្ទាល់ខ្លួននៅចុងឆ្នាំ។

៣. មានដែនកំណត់ពេលធ្វើការប្តេជ្ញាចិត្ត ៖ ស្របពេលដែលគោលដៅមានច្រើន ប៉ុន្តែអ្នកផ្តល់ប្រឹក្សាលើការរៀបចំសកម្មភាពតែងតែលើកទឹកចិត្តឱ្យជ្រើសតែមួយ ឬក្នុងចំនួនតិចតួចបំផុតតែមានភាពសំខាន់ខ្លាំង។ ការផ្តោតលើគោលដៅមួយក្នុងពេលតែមួយ គឺជាកត្តាផ្តល់ភាពជឿជាក់ចំពោះខ្លួនឯង រួមទាំងមានទឹកចិត្តបន្ដការងារក្នុងរយៈពេលវែង រួមទាំងវិសាលភាពនៃគំនិតក្នុងការផ្លាស់ប្តូរ ឬពុះបំបែកកិច្ចការទៅក្នុងទំហំតូចៗ។

៤. ផែនការត្រូវការកំណត់ពេលបញ្ចប់ ៖ កាលដែលរង់ចាំរហូតដល់នាទីចុងក្រោយទើបជ្រើសរើសគោលដៅ ឬក៏អស់ពេលហើយទើបចាប់ផ្តើមស្លន់ស្លោរកវិធីសាស្រ្ត គឺពុំផ្តល់នូវផលវិជ្ជមានប៉ុន្មាននោះទេ។ ការសម្រេចចិត្ត និងធ្វើសកម្មភាពបានទាន់ពេល ពាក់ព័ន្ធនឹងជំហានសកម្មភាពនីមួយៗ គឺជាការចាប់ផ្តើមមួយដែលមានភាគរយខ្ពស់លើការបង្កើនប្រសិទ្ធភាព។ ព្រោះពេលដែលមិនមានគោលដៅ នោះភាពងាយស្រួលដែលសម្រេចចិត្តបោះបង់ចោល ក៏នឹងកើតមានលឿនដូចគ្នា។ ដូច្នេះជាជំហានដំបូង ចាប់ផ្តើមដោយការសរសេរគោលដៅ ហើយរកឱ្យឃើញអ្វីជាឧបសគ្គ និងវិធីទប់ទល់ទុកជាមុន ដែលសកម្មភាពទាំងនេះ ជាចំណែកមួយនៃការរៀបចំខ្លួន។

៥. មានក្តីស្រមៃធំៗ តែចាប់ផ្តើមពីតូច ៖ ចាប់យកសកម្មភាពចម្រុះពេក ក៏ជាហេតុផលមួយរុញច្រានទៅរកភាពបរាជ័យ ហើយការចាប់ផ្តើមតឹងរឹងពេក ធំៗពេក អាចនឹងមិនឆ្លើយតបក្នុងរយៈពេលវែង ដូចជាហាត់ប្រាណសម្រកទម្ងន់លឿនពេក ដូច្នេះត្រូវចាប់ផ្តើមពីជំហានមួយដែលតូចសមល្មម ជាឧទាហរណ៍បើមានគោលដៅរត់ម៉ារ៉ាតុង គួរតែចាប់ផ្តើមក្នុងមួយសប្តាហ៍សាកល្បងរត់ក្នុងរយៈពេលខ្លីៗ១០ទៅ១៥នាទី ដើម្បីបន្សាំខ្លួន។

៦. ជៀសវាងកំហុសដដែលៗ ៖ វិធីសាស្រ្តមួយទៀតដែលជួយរក្សាការប្តេជ្ញាចិត្តនៅឆ្នាំថ្មី គឺការផ្ទៀងផ្ទាត់កំហុសចាស់ៗ និងផ្លាស់ប្រែរាល់កំហុសដែលធ្លាប់មានកន្លងមក ប្រសិនបើរកឃើញថា សកម្មភាពកាលពីឆ្នាំមុនៗ នាំឱ្យបរាជ័យ នោះមិនគួររារែកក្នុងការកាត់ចោលពេលធ្វើផែនការសម្រាប់ឆ្នាំថ្មីនោះទេ។ មួយវិញទៀតគួរទុកចន្លោះដើម្បីពិចារណា ឬក៏សម្រាកដើម្បីឆ្លុះបញ្ចាំងមុនពេលសម្រេចចិត្តអនុម័តផែនការផ្ទាល់ខ្លួនសម្រាប់ឆ្នាំថ្មី។

៧. ស្វែងរកការគាំទ្រ ៖ ចំណុចមួយនេះគេតែងឃើញមានការផ្តល់យោបល់ និងការពិភាក្សាជាច្រើនលើកច្រើនសាររួចហើយ គឺមកពីប្រសិទ្ធភាពត្រង់ចំណុចនេះតែងហុចផលបន្ទាប់ពីអនុវត្តហើយ ព្រោះកាលដែលមានក្រុមមនុស្សសម្រាប់គាំទ្រក្នុងការជំរុញទឹកចិត្ត ឬក៏ការផ្តល់ជាកម្លាំងចិត្ត បានរួមចំណែកដល់ការពន្លឿនភាពរីកចម្រើនយ៉ាងធំមួយ។ មួយវិញទៀត ការគាំទ្រ ក៏បានរួមចំណែកបង្កើនភាពរីករាយមួយកម្រិតដែរ ប្រសិនបើបានជួបបុគ្គលដែលអាចទុកចិត្តបាន គួរតែចែករំលែកនូវអ្វីដែលខ្លួនចង់ធ្វើ និងស្នើជំនួយពីពួកគាត់ តាមដែលអាចធ្វើបាន មិនថាសមាជិកគ្រួសារ ឬក៏មិត្តស្និទ្ធស្នាលនោះទេ។

៨. រកហេតុផលមកបន្តទឹកចិត្តខ្លួនឯង ៖ ការចាប់ផ្តើមអនុវត្តន៍សកម្មភាពដំបូងៗ ក្នុងការប្តេជ្ញាចិត្តឆ្នាំថ្មី បានធ្វើឱ្យអារម្មណ៍ពុះកញ្រ្ជោល និងមានកម្លាំងចិត្តពោរពេញទៅដោយថាមពល​ នេះគឺដោយសារតែបញ្ហាប្រឈមមិនទាន់មានច្រើន ហើយការជំនះជាមួយឧបសគ្គក៏មិនទាន់ដល់ពេល ដែលធ្វើឱ្យភាពស្រួលចិត្ត និងការតាំងចិត្តមិនទាន់ដល់កម្រិតមួយចង់បោះបង់នៅឡើយ ដូច្នេះដំបូងៗប្រាកដជាគិតថា អ្វីៗដែលបានកំណត់សុទ្ធតែមានភាពងាយស្រួលទាំងអស់។ យ៉ាងណាមិញបន្ទាប់ពីបានសាកល្បងជាមួយសកម្មភាពដែលមិនទម្លាប់ពីមុនៗ យើងឃើញថា ភាពរារែកនៃការកែទម្លាប់ចាស់ៗ ចាប់ផ្តើមមានអារម្មណ៍ថាពិបាកបន្តិចម្តងៗ ដូចជាត្រូវងើបពីព្រលឹម ឬត្រូវហាត់ប្រាណឱ្យបានរៀងរាល់ថ្ងៃជាដើម ដែលនេះជាកត្តានាំឱ្យថាមពលចាប់ផ្តើមថយចុះទៅតាមទំហំបញ្ហាដែលជួបប្រទះ។

អ្វីដែលអាចធ្វើបាន នៅពេលដែលត្រូវប្រឈមមុខនឹងស្ថានភាពស្ទើរតែចង់បោះបង់បែបនេះ គឺការរំឮកខ្លួនឯងឱ្យបានញឹកញញអំពីការចាប់ផ្តើមដំបូង ថាតើហេតុអ្វីបានជាចាប់ផ្តើម? ឬគិតទៅដល់លទ្ធផលដែលចង់បាននៅពេលខាងមុខ។ មួយវិញទៀតអាចអង្គុយសរសេរពីដំណោះស្រាយ ឬក៏បំបែកភាពងាយស្រួលណាមួយក្នុងការឈានទៅរកវិធីសម្រេចគោលដៅ។

៩. រក្សាគោលជំហរជានិច្ច ៖ គិតចាប់ពីរយៈពេលនៃការចាប់ផ្តើមឆ្នាំថ្មី យ៉ាងហោចណាស់ត្រឹមខែមីនានៃដើមឆ្នាំ គឺជាពេលវេលាមួយដែលមនុស្សចាប់ផ្តើមបាត់បង់ការជំរុញទឹកចិត្ត។ ដូច្នេះក្រៅតែពីការធ្វើផែនការសកម្មភាព ការរកហេតុផលដើម្បីរក្សាគោលជំហរក៏ជាចំណែកសំខាន់ពុំអាចខ្វះបានដែរ ទោះបីជាករណីខ្លះមិនបានធ្វើឱ្យទៀងទាត់រាល់សកម្មភាពដែលបានកំណត់ក៏ដោយ។ ក្នុងកម្រិតរយៈពេលបីខែ កុំរារែកក្នុងការផ្លាស់ប្តូរផែនការ ប្រសិនបើរកឃើញថាវាមិនប្រក្រតី ព្រោះភាពបត់បែន ក៏ជាចំណែកមួយនៃភាពជោគជ័យដែរ។

១០. សិក្សាបន្ថែម និងសម្របខ្លួន ៖ ការអនុវត្តឱ្យចេញជាសកម្មភាពក្រោយធ្វើផែនការប្តេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី តែងកើតមានបញ្ហាប្រឈមសម្រាប់មនុស្សទូទៅ សូមកុំទាន់បោះបង់ប្រសិនបើមិនទាន់ឃើញនូវលទ្ធផលភ្លាមៗ ឬក៏ពុំអាចធ្វើដូចទាំងស្រុងទៅនឹងផែនការ ដែលបានកំណត់នៅក្នុងកាលវិភាគ។ គួរទទួលស្គាល់ស្ថានភាពជាក់ស្តែង និងធម្មជាតិនៃមនុស្សថា គ្រប់ភារកិច្ចទាំងអស់តែងមានឧបសគ្គ និងភាពមិនសមបំណងតាមលងជានិច្ច អ្វីដែលត្រូវគិតគូរនោះ គឺ តើត្រូវសម្របខ្លួន និងធ្វើបែបណាដើម្បីកុំឱ្យកំហុសដដែលៗកើតមានសាជាថ្មី។

គួររំឮកជូនថា ការផ្ទៀងផ្ទាត់សមិទ្ធផលឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ទោះទទួលបាននូវលទ្ធផលបែបណាក៏ដោយ លោកអ្នកពុំគួរខកចិត្តនឹងលទ្ធផលដែលទទួលបាននោះទេ ព្រោះរាល់សមិទ្ធផលដែលទទួកបានគឺមេរៀន និងបទពិសោធន៍ដែលជាទ្រព្យមួយពិបាកនឹងកាត់ថ្លៃបាន។ ដូច្នេះជំនួសឱ្យការខកចិត្តនូវភាពមិនសមបំណង គឺផ្តោតលើដំណើរការបន្ទាប់ ដែលគួរធ្វើបន្តសម្រាប់ឆ្នាំទៅមុខទៀត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *