កម្មវិធីកុមាររៀនកុមារចេះ លើកកម្ពស់គុណភាពអប់រំមូលដ្ឋានសម្រាប់កុមារកម្ពុជា

កម្មវិធីកុមាររៀនកុមារចេះ លើកកម្ពស់គុណភាពអប់រំមូលដ្ឋានសម្រាប់កុមារកម្ពុជា ភ្នំពេញ៖ ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរ ក្រ​សួងបានដាក់ឱ្យអនុវត្តកម្មវិធីសិក្សាមួយសម្រាប់កុមារ គឺកុមាររៀនកុមារចេះ ក្នុងគោលបំណងបន្តលើកកម្ពស់គុណភាពអប់រំកុមារកម្រិតបឋមសិក្សា ដែលជាមូល​ដ្ឋា​ន​គ្រឹះមួយទ្រទ្រង់ការរៀនអក្សរនិងលេខរបស់កុមារ ព្រមទាំង​ការបង្រៀននៅកម្រិតសិក្សាថ្នាក់បន្តបន្ទាប់។

ហង់ជួន ណារ៉ុន ឯកឧត្តមបណ្ឌិតសភាចារ្យ កម្មវិធី «កុមាររៀនកុមារចេះ»ត្រូវបានបង្កើតឡើងតាមរយៈបទពិសោធនិងផ្អែកលើភ័ស្តុតាងនៃការសិក្សាស្រាវជ្រាវនៅកម្រិតថ្នាក់បឋមសិក្សា មានប្រ​សា​សន៍ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីអប់រំសម្រាប់កុមារនេះថា៖ “យើងទាំងអស់គ្នាត្រូវធានាឱ្យបានថា នៅគ្រប់សាលារៀនក្នុងប្រទេសកម្ពុជា កុមាររៀនកុមារចេះ”។

កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាសម្រាប់កម្រិតថ្នាក់ដំបូងនៅ​ប​ឋមសិក្សា នៃកម្មវិធីកុមាររៀនកុមារចេះ រួមមាន សៀវភៅណែនាំសម្រាប់គ្រូ ឯកសារបង្រៀ​​ននិងរៀនសម្រាប់ប្រើប្រាស់ក្នុងមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី1 និងទី​2។ ឯកសារទាំងនេះ នឹងបំពេញបន្ថែមទៅលើសៀវភៅសិក្សាគោលដែលមាន​ស្រាប់​ ប្រើប្រាស់ដោយលោកគ្រូអ្នកគ្រូជាង២ពាន់នាក់ និងបានផ្តល់អត្ថប្រយោជន៍ដល់សិស្សជាង15 ម៉ឺននាក់។
កុមាររៀនកុមារចេះ បង្កើត​ដោយក្រសួងអប់រំ យុវជន និងកីឡា និង​មានការ​ចូលរួម​ពីអង្គការក្រៅរដ្ឋាភិបាលចំនួន​ ១៥ ស្ថាប័ន។

ក្រសួងអប់រំបានឱ្យដឹងថា គ្រូបង្រៀនថ្នាក់ទី1 និងទី2
ទាំងអស់ទទួលបានការបណ្ដុះបណ្ដាល និងការណែនាំអំពី
វិធីសាស្ត្រថ្មីៗបន្ថែម ក្នុងការបង្រៀនពីគ្រូបង្វឹក និងអ្នកផ្តល់
ប្រឹក្សាគរុកោសល្យអំពីវិធីសាស្ត្របង្រៀនថ្មីនេះ។

កម្មវិធីកុមាររៀនកុមារចេះ តម្រូវឱ្យសិស្សថ្នាក់ទី1 រៀនបំណិនអំណា​នមូលដ្ឋាន ដូចជា ការអានអក្សរ ការផ្សំប្រកបដើម្បីអានពាក្យ អានល្បះ និងអត្ថបទងាយៗ និងការសរសេរ។ ចំពោះការរៀនគណិតវិទ្យា កុមារត្រូវរៀនលេខ រូបរាងធរណីមាត្រ និងមូលដ្ឋាននៃការគណនាជាដើម។
គណិតវិទ្យា អំណា​នមូលដ្ឋាន កម្មវិធីសិក្សា ថ្នាក់ទី១នៃកម្មវិធីកុមាររៀនកុមារចេះ

គិតត្រឹមក្នុង​ឆ្នាំ​សិក្សា​ ២០១៩ - ២០២០ កម្មវិធីកុមាររៀនកុមារចេះ ត្រូវបានអនុវត្តក្នុងសាលាបឋមសិក្សាមួយចំនួន ស្ថិតក្នុងខេត្តកំពង់ធំ សៀមរាប ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពត និងឧត្តរមានជ័យ ព្រមទាំងសាលារៀនចំនួន130 ផ្សេងទៀតនៅតាមបណ្តាខេត្តដទៃ កំពុងអនុវត្តដោយអង្គការដៃគូនានា។ រចនាដោយ ខែកុម្ភៈ ឆ្នាំ២០២០ កម្មវិធី កុមាររៀនកុមារចេះ ប្រកាសជាសាធារណៈ សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ2020កន្លង ទៅក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុវត្តកម្មវិធី កុមាររៀនកុមារចេះ ជាសាធារណៈនៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ កម្មប្រកាសនេះ មានវត្តមានចូលរួមពីតំណាងអង្គភាពក្រោមឱវាទ អង្គការដៃគូអភិវឌ្ឍន៍ និងតំណាងស្ថាប័នពាក់ព័ន្ធ ប្រមាណជាង 200នាក់។ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ណយចិត្រ្តា បានបញ្ចប់ការសិក្សាថ្នាកបរិញ្ញាបត្រផ្នែកព័ត៍មានវិទ្យាមកពីសាកលវិទ្យាល័យ​ន័រតុន ។ បច្ចុប្បន្ន លោកជាអ្នករចនាក្រាហ្វិកចនៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services) ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ណយ ​ចិត្រ្តា Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ ក្រុមការងារផ្សេងទៀត លោក ណយចិត្រ្តា បានបញ្ចប់ការសិក្សាថ្នាកបរិញ្ញាបត្រផ្នែកព័ត៍មានវិទ្យាមកពីសាកលវិទ្យាល័យ​ន័រតុន ។ បច្ចុប្បន្ន លោកជាអ្នករចនាក្រាហ្វិកចនៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services) ក្រុមការងារផ្នែករចនាគេហទំព័រ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ រចនាដោយ លោក ណយ​ ចិត្រ្តា ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ណយចិត្រ្តា បានបញ្ចប់ការសិក្សាថ្នាកបរិញ្ញាបត្រផ្នែកព័ត៍មានវិទ្យាមកពីសាកលវិទ្យាល័យ​ន័រតុន ។ បច្ចុប្បន្ន លោកជាអ្នករចនាក្រាហ្វិកចនៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services) ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ណយ ចិត្រ្តា ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ណយចិត្រ្តា បានបញ្ចប់ការសិក្សាថ្នាកបរិញ្ញាបត្រផ្នែកព័ត៍មានវិទ្យាមកពីសាកលវិទ្យាល័យ​ន័រតុន ។ បច្ចុប្បន្ន លោកជាអ្នករចនាក្រាហ្វិកចនៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services) ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ណយ ចិត្រ្តា លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំ ៖ ការអប់រំបែបកាយរឹទ្ធិកម្ម ត្រូវបានដាក់បញ្ចូល​ក្នុងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងវិន័យ សីលធម៌ ឥរិយាបទរបស់សិស្ស

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យ​ដឹងថា ការអប់រំបែប​កាយរឹទ្ធិកម្ម ត្រូវ​បានក្រសួង ដាក់បញ្ចូល​ទៅ​ក្នុង​សកម្មភាពក្រៅម៉ោងសិក្សា នៅតាម​សាលា​រៀនគំរូ ដើម្បីពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

លោក ឡន សីលបុត្រ អ្នកជំនាញជំនាន់ថ្មី នៅពីក្រោយកិច្ច​ពិធីមង្គលបែបខ្មែរពីដូនតា ក្នុងសង្គមខ្មែរសម័យទំនើប

មហាជនជាច្រើនពិតជា​បាន​ឃើញ និងចាប់អារម្មណ៍យ៉ាងខ្លាំងលើរូបភាព ក៏​ដូចជា​វីដេអូ នៃពិធីមង្គលការដ៏ស្រស់ស្អាតរបស់កូនប្រុស លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលរំលេចនូវរសនិយមខ្មែរយ៉ាងស្រគត់ស្រគុំ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងការងារ ៖ ចំនួនអ្នកមានការងារធ្វើ​ក្នុង​ប្រទេស​កើនដល់ ១០,៧លាននាក់ នៅឆ្នាំ២០២៥

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ក្នុង​​ឆ្នាំ២០២៥កន្លងទៅនេះ ចំនួនអ្នក​មាន​ការងារធ្វើ​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ដល់​ប្រមាណ ១០,៧លាននាក់ ឬកើន​ប្រមាណ ៨០ម៉ឺននាក់ ធៀបនឹងឆ្នាំ២០២៤
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សារៈសំខាន់នៃពលរដ្ឋឌីជីថល ៖ សសរស្តម្ភក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា

ការធានាបាននូវសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និងបរិយាបន្ន ជាពិសេស នៅក្នុងបរិបទបច្ចុប្បន្នដែលបច្ចេកវិទ្យាជះឥទ្ធិពលស្ទើរតែគ្រប់សកម្មភាព ប្រចាំថ្ងៃ ត្រូវការចាំបាច់ឱ្យប្រជាពលរដ្ឋមានចំណេះដឹង និងជំនាញឌីជីថល…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ស.ស.យ.ក និងក្រសួងវប្បធម៌ រៀបចំកម្មវិធីប្រកួតវីដេអូអប់រំខ្លី “យុវជនដើម្បីសង្គម”

ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីសីលធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងលើកទឹកចិត្តឱ្យយុវជនបង្ហាញនូវគំនិតច្នៃប្រឌិត និងទំនួលខុសត្រូវក្នុងការរស់នៅជាមួយគ្នាក្នុងសង្គម, នាយកដ្ឋានជំរុញចលនាវប្បធម៌…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មន្រ្តីអប់រំ ៖ មុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាកម្រិតមូលដ្ឋាន ជាអាទិភាពស្នូលនៃផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ២០២៤-២០៣០

លោកជំទាវសាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ទគូលីកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាកម្រិតមូលដ្ឋាន ត្រូវ​បាន​ចាត់ទុកជាអាទិភាពស្នូល នៃផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ២០២៤-២០៣០
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំគាំទ្រគម្រោងកម្មវិធីថ្នាលឌីជីថល Edumalin ជាភាសាខ្មែរ សម្រាប់បង្រៀនគណិតវិទ្យាសិស្សថ្នាក់ទី៩

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រចំពោះ​គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ខនក្លូអ៊នស៍ (Confluences) ក្នុងការអនុវត្តសាកល្បងគម្រោងកម្មវិធីថ្នាលឌីជីថល Edumalin ជាភាសាខ្មែរ សម្រាប់បង្រៀន…
ចំណេះជីវិត, ព្រឹត្តិការណ៍

ផ្លែចេក និងផ្លែប៉ោម តើមួយណាល្អចំពោះសុខភាព?

ផ្លែចេក គឺជាផ្លែឈើ​ដែលប្រជាជនខ្មែរនិយមទទួលទាន ហើយ​មានដាំស្ទើរតែគ្រប់ផ្ទះនៅតាមទីជនបទ, ដោយ​ឡែក​ផ្លែប៉ោម មិន​អាច​ដាំដុះ​នៅ​ក្នុងប្រទេស​កម្ពុជាបានទេ ដោយផ្លែឈើនេះត្រូវបាននាំចូលពីក្រៅប្រទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញកុមារតូចស្នើ​ឱ្យ​មាន​ការ​រួមគ្នាបង្កើនសក្តានុពលខួរក្បាលកុមារ និងបណ្តុះវប្បធម៌ចិញ្ចឹមអប់រំកូនបែបវិជ្ជមាន

អ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំកុមារតូច បានអំពាវនាវឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតមាតាបិតា ក្នុងការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន ដើម្បីទាញយកសក្តានុពលខួរក្បាលរបស់កុមារឱ្យអស់លទ្ធភាព ស្របតាមតម្រូវការបំណិន…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon