ជប៉ុន៖ ទម្លាប់ធ្វើការគោរពវិន័យផ្ទាល់ខ្លួនតឹងរឹងនិងយកចិត្តទុកដាក់ខ្ពស់បំផុតលើការងាររបស់ប្រជាជនជប៉ុន ត្រូវបានគេចាត់ទុកជាប្រពៃណីនៃរបៀបធ្វើការដែលមានផលិតភាពខ្ពស់និងមានទំនួលខុសត្រូវ។ ប៉ុន្តែឥរិយាបថធ្វើការងារបែបនេះ បានបង្កើតជាសម្ពាធផ្លូវចិត្តដល់ប្រជាជនយ៉ាងខ្លាំង។ ដើម្បីដោះស្រាយបញ្ហាកំពុងជួបប្រទះ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលជប៉ុនបានប្រកាសឱ្យម្ចាស់អាជីវកម្មជាច្រើនអនុវត្តរបៀបធ្វើការត្រឹមតែបួនថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។
ការចេញផ្សាយរបស់ Japan Times កាលពីថ្ងៃសុក្រសប្តាហ៍កន្លងបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីមួយគាំទ្រដល់តុល្យភាពការងាររបស់ប្រជាជនជប៉ុន ព្រមទាំងរៀបចំយ៉ាងលម្អិតក្នុងចំណុចនីមួយៗ ហើយរង់ចាំតែការសម្រេចចិត្តចុងក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga តែប៉ុណ្ណោះ។

ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីរបៀបធ្វើការងារថ្មីនេះ បានបញ្ជាក់ថា ជប៉ុននឹងផ្លាស់ប្តូរពេលវេលាធ្វើការងារដោយគិតទៅលើសុខមាលភាពប្រជាជនជាចម្បង។ គោលការណ៍ថ្មីនេះនឹងជួយឱ្យមនុស្សមានពេលវេលាកាន់តែច្រើនក្នុងទំនាក់ទំនងគ្រួសារ ព្រមទាំងមានពេលវេលាស្វែងយល់ពីជីវិតផ្ទាល់ខ្លួន និងការរស់នៅក្នុងសង្គម។
ទោះបីជាយ៉ាងណាក្តីគោលការណ៍ធ្វើការងារថ្មីត្រឹមបួនថ្ងៃក្នុងមួយសប្តាហ៍ អាចនឹងប្រឈមបញ្ហាកង្វះខាតកម្លាំងពលកម្មមួយចំនួន ខណៈជប៉ុនកំពុងត្រូវការកម្លាំងពលកម្មកាន់តែច្រើនដើម្បីធ្វើការងារជាច្រើន។
សូមបញ្ជាក់ថា កន្លងមកក្រុមហ៊ុនធំៗរបស់ជប៉ុនមួយចំនួនធ្លាប់សាកល្បងអនុវត្តរបៀបធ្វើការងារថ្មីនេះ ជាក់ស្តែងកាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Microsoft របស់ជប៉ុនបានតេស្តធ្វើការងារត្រឹមតែបីថ្ងៃក្នុងមួយសប្តាហ៍ ជាលទ្ធផលផលិតកម្មបានកើនឡើងដល់ទៅ ៤០ភាគរយ។ កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Yahoo Japan Group ធ្លាប់អនុវត្តការងារបួនថ្ងៃក្នុងមួយសប្តាហ៍ ហើយលទ្ធផលក៏ទទួលបានល្អប្រសើរដូចគ្នាដែរ៕

ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...
ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/07/2023
កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...
អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2024
សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិតនៅទីក្រុងគុនមីង ខេត្តយូនណាន ប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ...
CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2025
វិទ្យាស្ថានបណ្តុះបណ្តាលឯកទេសសម្រាប់ឧស្សាហកម្មកាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការជ្រើសរើសយុវជនរហូតដល់ចំនួន ៥៧០នាក់ ដើម្បីចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាល...
ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។





























