ភ្នំពេញ – ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញចុះពិនិត្យការដ្ឋានព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬព្រលានយន្តហោះតេជោ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC បានលើកឡើងថា ការដ្ឋានព្រលានយន្តហោះនេះ បានបណ្តុះបណ្តាលបុគ្គលិកជំនាញ និងលើកកម្ពស់សមត្ថភាពវិស្វករជាជនជាតិខ្មែរសរុបចំនួន ១២០០នាក់។
តាមការបញ្ជាក់របស់លោកឧកញ៉ា តាមរយៈការសាងសង់កន្លងមក បុគ្គលិកកម្ពុជាប្រមាណ ១០០០នាក់ត្រូវបានបណ្តុះបណ្តាលលើជំនាញជាច្រើនដូចជា ផ្សារដែក រៀបឥដ្ឋ បុកគ្រឹះ ផលិតបេតុង ទឹក ភ្លើង វ៉ៃក្តាពុម្ពជាដើម ក្នុងនោះការសាងសង់នេះ ក៏បានលើកកម្ពស់សមត្ថភាពវិស្វករ និងស្ថាបត្យករខ្មែរប្រមាណ ២០០នាក់ផងដែរ ដែលពួកគាត់នឹងអាចក្លាយជាធនធានមនុស្សក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលអនាគត។
ចំពោះការលើកឡើងនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្តែងនូវការសាទរ ដោយថា សម្តេចក៏ចង់ពង្រឹងសមត្ថភាពកូនខ្មែរ ដើម្បីឱ្យចាក់ឬស ចាក់គល់នៅក្នុងប្រទេសរបស់ខ្លួន, ជាមួយគ្នានេះ សម្តេចក៏មានគោលដៅប្រមូលទុនក្នុងស្រុក ដើម្បីធ្វើជាស្នាដៃកូនខ្មែរ តាមរយៈទុនក៏ខ្មែរ រចនាបទសាងសង់តាមរបៀបខ្មែរ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានការលក់សញ្ញាបណ្ណរបស់ក្រុមហ៊ុន ចំនួន៣០០លានដុល្លារ។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬព្រលានយន្តហោះតេជោ ក្រុងតាខ្មៅ បានប្រើប្រាស់កម្មករសរុបប្រមាណ ៣៧៤០នាក់ ក្នុងនោះកម្មករក្នុងស្រុកមានចំនួន ៣១២៥នាក់ និងកម្មករពីបរទេស រួមមាន ចិន កូរ៉េខាងត្បូង អង់គ្លេស អាល្លឺម៉ង់ សឹង្ហបូរី វៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន ចំនួន ៦១៥នាក់។
សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៩ នៅលើផ្ទៃដីប្រមាណ ២៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ។ បើតាមការលើកឡើងរបស់លោកឧកញ៉ា ពុង ឃាវសែ ព្រលានយន្តហោះខ្នាតធំ 4F នេះ អាចនឹងសាងសង់រួចរាល់នៅត្រឹមឆ្នាំ២០២៣៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...
ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
ឱកាសទទួលបានការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង...
អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2026
សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នឹងជ្រើសរើសនិស្សិតកម្ពុជាឆ្នើមចំនួន ៥ សម្រាប់អាហារូបករណ៍...
អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2026
ឱកាសសម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។
អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/03/2026
ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាសផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។





























