យុវជនសម្តែងមោទកភាព ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការ​ប្រកួត​កីឡាស៊ីហ្គេម​លើកទី៣២ និង​កីឡាអាស៊ានប៉ារ៉ាហ្គេម​លើកទី១២

ភ្នំពេញ – មិន​ដល់១០០ថ្ងៃទៀតនោះទេ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើកទី៣២ និង​ព្រឹត្តិការណ៍​កីឡា​ជនពិការ អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ នឹងចាប់ផ្តើម​ដោយ​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ ក្រោយ​កម្ពុជារង់ចាំរយៈពេល៦៤ឆ្នាំ។ ក្នុង​នាមជា​ម្ចាស់ផ្ទះ​ នៃព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម​លើកទី៣២ និង​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ ក្រុមយុវជនបាន​សម្តែង​នូវ​មោទនភាព និងមានក្តីសង្ឃឹមថា ព្រឹត្តិការណ៍កីឡាថ្នាក់អាស៊ាន​ទាំងពីរនេះ នឹងធ្វើ​ឱ្យ​គេស្គាល់កម្ពុជា ទាក់ទាញ​ភ្ញៀវទេសចរ និងផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៅ​កាន់ពិភពលោក។​

កញ្ញា អ៊ុង រង់ផលទេវី សហស្ថាបនិកនៃចលនាទម្លុះ បាននិយាយថា នៅពេល​ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣នេះ កម្ពុជានឹង​ទទួលបានផលប្រយោជន៍ជាច្រើនដូចជា ទី១.ផ្សព្វផ្សាយឱ្យកាន់តែទូទំលាយនូវវប្បធម៌ អរិយធម៌ និង ប្រពៃណីតាមរយ:សិល្ប:គ្រប់ទម្រង់ ដល់ប្រទេសនានាក្នុងតំបន់ និងសកលលោកបានដឹង, ទី២. ការកើនឡើងនៃវិស័យទេសចរណ៍មកទស្សនានូវការប្រកួតនេះ និងមកគាំទ្រអត្តពលិកតំណាងប្រទេសរបស់ខ្លួន, ទី៣. ការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់សកលលោកកាន់តែទំលំទូលាយដែលនាំមកនូវមុខមាត់ប្រទេស និងជះផលវិជ្ជមានដល់វិស័យសេដ្ឋកិច្ចក្នុងកំឡុងពេល និងទៅថ្ងៃអនាគត និងទី៤. ពង្រឹងចំណងមិត្ដភាព និងវិស័យកីឡារវាងកម្ពុជា អាស៊ាន និងប្រទេសនានាដែលបានចូលរួម។

កញ្ញា អ៊ុង រង់ផលទេវី បន្ថែមថា ស៊ីហ្គេម២០២៣នេះ នឹងចូលរួមបំផុសគំនិតដល់យុវជនដែលជាអត្តពលិកកម្ពុជាឱ្យចូលរួមផុលផុសក្នុងវិស័យកីឡា ដើម្បីត្រៀមខ្លួនរួចជាស្រេចចំពោះការប្រកួតនាពេលខាងមុខនេះ ហើយចំពោះយុវជនដែលមិនមែនជាអត្តពលិកក៏មានគំនិតចាប់អារម្មណ៍ចូលរួមលើកីឡាណាមួយដែលធ្វើឱ្យយុវជនមានគំនិតស្រឡាញ់វិស័យកីឡា។ ម៉្យាងវិញទៀត ជាឱកាសឱ្យយុវជនបានចូលរួមផ្ទាល់ក្នុងកម្មវិធីដ៏ធំនេះ ដើម្បីរៀនសូត្រ ផ្លាស់ប្ដូរ និងទទួលបានបទពិសោធន៍ អំពីប្រទេសនានាក្នុងតំបន់អាស៊ាន និងពិភពលោក ដើម្បីរឹតចំណងមិត្ដភាពនៃយុវជនកម្ពុជាជាមួយយុវជននានាក្នុងតំបន់អាស៊ាន និង ពិភពលោកអោយកាន់តែល្អទាំងក្នុងពេលនេះ និងនាពេលអនាគត។

សហស្ថាបនិកនៃចលនាទម្លុះ បញ្ជាក់បន្ថែមថា ក្នុងនាមជាយុវជននៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣នេះ អាចចូលរួមចំណែកជាម្ចាស់ផ្ទះក្នុងនាមជាពលរដ្ឋខ្មែរ ដោយផ្ដល់នូវការស្វាគមន៍ ប្រកបដោយស្នាមញញឹម និងភាពកក់ក្ដៅដល់ភ្ញៀវទេសចរណ៍ទាំងឡាយដោយស្មើភាព មិនមានការរើសអើងពូជសាសន៍ សាសនា ឬអត្ដសញ្ញាណយេនឌ័រឡើយ។ មិនត្រឹមតែប៉ុណ្ដោះយុវជនអាចចូលរួមចែករំលែក និងចូលរួមផ្សព្វផ្សាយកម្មវិធីដ៏អស្ចារ្យនេះ។

សម្រាប់យុវជន នៀ ឧត្តម និស្សិតឆ្នាំទី២ ជំនាញសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និយាយថា ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម២០២៣ មិនត្រឹមតែបង្ហាញពីសក្កានុពល នៃប្រទេសដែល​មានធនធានគ្រប់គ្រាន់ក្នុង​ការ​ធ្វើជាម្ចាស់ផ្ទះកីឡាលំដាប់ថ្នាក់កំពូលនៅក្នុងអាស៊ានប៉ុណ្ណោះទេ ហើយថែមទាំងជាឱកាសមួយឱ្យកម្ពុជាបង្ហាញនូវវប្បធម៌ អរិយធម៌ជនជាតិខ្មែរយើងទៅកាន់អាស៊ាន ក៏ដូចជាពិភពលោកទាំងមូលផងដែរ។

យុវជន ឧត្តម បន្ថែមថា សម្រាប់អត្ថប្រយោជន៍ចំពោះយុវជន គឺមានច្រើនសន្ធឹកសន្ធាប់ដូចជា នៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាក៏មានកម្មវិធីមួយដែលគេហៅថា Beyon The Game គឺមិនមែនធ្វើសម្រាប់តែកីឡាប្រកួតយកចាញ់ឈ្នះមួយមុខទេ ប៉ុន្តែចង់បង្ហាញថា ជាកីឡាមួយបង្កើតនូវមិត្តភាពក៏ដូចជាសាមគ្គីភាព និងការឱ្យតម្លៃគ្នាដូចគ្នា។

យុវជន នៀ ឧត្តម

“ព្រឹត្តិការណ៍ខាងមុខនេះ យុវជនកម្ពុជា អាចចូលរួមចំណែកនៅក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដូចជា ចូលរួមជួយផ្សព្វផ្សាយ គាំទ្រទៅលើការប្រកួតរបស់កីឡាករខ្មែរ និងអាចចូលរួមផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌របស់យើងទៅកាន់ជាតិសាសន៍ដ៏ទៃ”

យុវជន លាន សុខលាភ និស្សិតឆ្នាំទី៤ ជំនាញវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យា បាននិយាយថា កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការណ៍រាប់ថយក្រោយ ១០០ថ្ងៃដើម្បីអបអរកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមជាទី១២ (12th ASEAN Para Games)។ ព្រឹត្តិការណ៍នេះ ជំរុញឱ្យកម្ពុជាធានាសុខសន្តិភាព ក៏ដូចជាសុវត្ថិភាពដល់អត្តពលិកមកពីប្រទេសផ្សេងៗអាចមកទេសចរណ៍នៅប្រទេសកម្ពុជាហើយបន្តផ្សព្វផ្សាយរូបភាពល្អៗរបស់កម្ពុជាផងដែរ។

យុវជន លាន សុខលាភ

 “ខ្ញុំមានអារម្មណ៍ថាមានមោទកភាពក៏ដូចជាសប្បាយចិត្តដែលកម្ពុជាមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បានស្មើមុខស្មើមាត់ដូចនៅប្រទេសដទៃទៀត ហើយសង្ឃឹមថា ប្រទេសកម្ពុជានឹងធ្វើឱ្យបានល្អក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ”

សូមជំរាបថា ព្រឹត្តិការណ៍ការកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (The 32nd SEA Games) ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ​ នឹងប្រារព្ធ​ធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣។ ដោយឡែក ព្រឹត្តិការណ៍ការប្រកួតកីឡាប៉ារ៉ាហ្គេម  នឹងប្រារព្ធ​ធ្វើ​ឡើងពី​ថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ