ចំណីអាហារលក់តាមដងផ្លូវគ្មានសុវត្ថិភាពអាចគំរាមកំហែងដល់សុខភាពសាធារណៈ

កំពង់ធំ – ម្ហូបអាហារគ្មានសុវត្ថិភាព គឺជាមូលហេតុបណ្តាលឱ្យមានជំងឺជាច្រើន ដូចជា ជំងឺមិនឆ្លង និងជំងឺឆ្លង និងបានបង្កើតវដ្តដ៏កាចសាហាវនៃបញ្ហាកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់អ្នកដែលងាយរងគ្រោះបំផុត។ ចំណីអាហារដែលលក់តាមដងផ្លូវគ្មានសុវត្ថិភាពអាចគំរាមកំហែងដល់សុខភាពសាធារណៈ ហើយសុវត្ថិភាពចំណីអាហារ គឺជាការទទួលខុសត្រូវរួមគ្នាសម្រាប់ទាំងអស់គ្នា។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៅសិក្ខាសាលាស្តីពីការអនុវត្តអនាម័យល្អរបស់អាជីវករលក់ដូរម្ហូបអាហារតាមដងផ្លូវ កាលពីថ្ងៃពុធកន្លងទៅ នៅខេត្តកំពង់ធំ។

ឯកឧត្តម សុខ ស៊ីឡូ បានបញ្ជាក់បន្ថែមថា ៖

“អាហារមានសុវត្ថិភាពមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្ស។ អាហារគ្មានសុវត្ថិភាពបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ ដែលបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូបដែលប្រើប្រាស់និងទទួលទានអាហារទាំងនោះ”

ទន្ទឹមគ្នានេះដែរ អ្នកជំនាញសុវត្ថិភាពចំណីអាហារ ក៏បានបញ្ជាក់បន្ថែមដែរថា ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គឺជាអ្នកងាយរងគ្រោះដោយសារបញ្ហាសុវត្ថិភាពម្ហូបអាហារ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ឆ្លើយតបទៅនឹងការគំរាមកំហែងជាសកលពីជំងឺបង្កឡើងដោយម្ហូបអាហារ រដ្ឋាភិបាល ឧស្សាហកម្មម្ហូបអាហារ អាជីវករលក់ដូរម្ហូបអាហារ និងបុគ្គលគ្រប់រូប ត្រូវធ្វើការងារបន្ថែមទៀត ដើម្បីធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាពនិងទប់ស្កាត់ការចម្លងរោគ តាមរយៈការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ អំពីការអនុវត្តល្អ និងការការពារជំងឺបង្កឡើងដោយម្ហូបអាហារក្នុងចំណោមអ្នកផលិតម្ហូបអាហារ អ្នកផ្គត់ផ្គង់ អាជីវករលក់ដូរ អ្នករៀបចំទុកដាក់ អ្នកបរិភោគនិងសាធារណៈជនទូទៅ។

ទាក់ទងនឹងសុវត្ថិភាពចំណីអាហារនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជា ត្រឹមឆ្នាំ២០៣០ ប្រជាពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារសុខភាព និងអាហារប្រកបដោយសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រីនិងកុមារ ដើម្បីបំបែកវដ្តអន្តរជំនាន់នៃបញ្ហាអាហារូបត្ថម្ភ និងឆ្លើយតបទៅនឹងដំណើរការប្រែប្រួលអាហារូបត្ថម្ភ។

ចំណែកតាមរយៈក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានដាក់ចេញយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ឆ្នាំ២០១៩-២០២៣ និងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០ ព្រមទាំងរៀបចំផែនការសកម្មភាពនិងយុទ្ឋសាស្ត្រតាមវិស័យនានា ក្នុងគោលបំណងអន្តរាគមន៍ ដើម្បីបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព សំដៅលើកកម្ពស់មូលធនមនុស្ស បង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច។

សូមជម្រាបថា សិក្ខាសាលាស្តីពីការអនុវត្តអនាម័យល្អរបស់អាជីវករលក់ដូរម្ហូបអាហារតាមដងវផ្លូវ បានរៀបចំឡើងនៅខេត្តកំពង់ធំ ដោយអង្គការ GIZ តាមរយៈគម្រោង MUSEFO, Mount Saint Vincent University សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្មនិងជនបទ និងរដ្ឋបាលខេត្តកំពង់ធំ។ សិក្ខាសាលានេះមានគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាសុវត្ថិភាពម្ហូបអាហារ និងពង្រឹងកិច្ចសហប្រតិបត្តិការនិងការអនុវត្តល្អរបស់អាជីវករលក់ដូរម្ហូបអាហារតាមដងវិថី ដើម្បីរួមគ្នាលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។