វាគ្មិនក្នុងវិស័យធនាគារ និង​ហិរញ្ញវត្ថុ ៣រូប នឹងចែករំលែកបទពិសោធន៍ និង​គន្លឹះការងារ ដល់និស្សិតក្នុងសិក្ខា​សាលា “Beyond Traditional Accounting and Finance Roles”

អ្នកស្រី ជា សូលីន នាយកអនុលោមបញ្ញត្តិ នៃធនាគារ ផេនដាខមមើសលប៊ែង, លោក តាំង លីមឈួង នាយកប្រតិបត្តិវិនិយោគ នៃ ក្រុមហ៊ុន អមរា ឃែភីថល និង អ្នកស្រី សំ ចន្ទ្រា ប្រធានផ្នែកគណនាវាយតម្លៃធានារ៉ាប់រង នៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដែលជាវាគ្មិន​ឆ្លង​កាត់បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នឹង​ចែក​រំលែកបទពិសោធន៍​ និង​គន្លឹះធ្វើការងារ​ក្នុងវិស័យ​ហិរញ្ញវត្ថុរបស់ខ្លួន ដល់សិស្សនិស្សិត​ក្នុងសិក្ខាសាលា​ប្រចាំឆ្នាំដែលរៀបចំឡើងដោយក្លឹបធនាគារ និង​ហិរញ្ញវត្ថុផារ៉ាហ្គន ក្រោម​ប្រធានបទ “Beyond Traditional Accounting and Finance Roles”។

កញ្ញា ទឹម ម៉ាស៊ូណា ប្រធានផ្នែកទំនាក់ទំនង​សាធារណៈ ក្លឹបធនាគារ និងហិរញ្ញវត្ថុផារ៉ាហ្គន ឱ្យដឹងថា សិក្ខាសាលាធនាគារ និងហិរញ្ញវត្ថុឆ្នាំ២០២៤ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចម្បងមួយ គឺការបើកឱកាស ជូនដល់សិស្ស និស្សិត ឱ្យឈ្វេងយល់ពីអាជីព៣ ដែលមិនសូវមានការស្គាល់ និងចាប់អារម្មណ៍ច្រើន ក្នុងស្រទាប់សិក្ខាជន នោះគឺអ្នកគណនាវាយតម្លៃធានារ៉ាប់រង(Actuary), មន្ត្រីប្រតិបត្តិអនុលោមបញ្ញត្តិ (Compliance officer), និងអ្នកវិភាគវិនិយោគ (Investment analyst)។

បើតាម កញ្ញា ម៉ាស៊ូណា វាគ្មិនទាំង៣នាក់ខាងលើ ដែលឆ្លងកាត់បទពិសោធន៍យូរវស្សាក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នឹងបង្ហាញខ្លួនលើវេទិកា ដើម្បីធ្វើបទបង្ហាញដោយលម្អិត ទៅលើតួនាទី និងកាតព្វកិច្ចនៃអាជីពប្រចាំថ្ងៃ របស់ពួកគាត់រៀងៗខ្លួន។ លើសពីនេះទៀតសោត ទស្សនិកជន និងភ្ញៀវកិត្តិយសទាំងអស់ នឹងទទួលបានឱកាសសណ្ដាប់ និងដកស្រង់ពុទ្ធិ និងគន្លឹះការងារ ពីវាគ្មិន ថាតើការងារទាំង៣នេះ ត្រូវមានទំនួលខុសត្រូវបែបណាខ្លះ? មានគុណសម្បត្តិ និងផលលំបាកយ៉ាងណាខ្លះ? ទាមទារអ្វីខ្លះ ដើម្បីក្លាយជាអ្នកជំនាញគណនាវាយតម្លៃធានារ៉ាប់រង ឬមន្ត្រីអនុលោមបញ្ញត្តិ ឬអ្នកវិភាគវិនិយោគដ៏ល្អម្នាក់?

កញ្ញា ទឹម ម៉ាស៊ូណា ក៏​មានក្តីរំពឹងដែរថា សិក្ខាសាលាមួយនេះ នឹងធ្វើ​ឱ្យ​ សិស្ស និស្សិត ទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតអំពីអាជីពដ៏សម្បូរបែប និងមានសក្ដានុពលក្នុងទីផ្សារការងារធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាដកស្រង់បទពិសោធន៍ សិក្សាពីជំនាញដែលត្រូវដុសខាត់ មុននឹងចូលប្រយុទ្ធក្នុងសមរភូមិការងារ និងគន្លឹះជោគជ័យលើការងារទាំង៣។ លើសពីនេះទៅទៀត ទស្សនិកជនដែលចូលរួម នឹងមានឱកាសផ្សារភ្ជាប់ទំនាក់ទំនង (networking) ជាមួយវាគ្មិនចំណានទាំង៣ ផងដែរ។

សិក្ខាសាលា នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១:០០ ដល់ ៣:៣០ រសៀល នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សាលសន្និសីទ (ជាន់ផ្ទាល់ដី)។ ក្នុងនោះសិស្សានុសិស្ស និងនិស្សិតមកពីគ្រប់គ្រឹះស្ថានសិក្សា ព្រមទាំងនិយោជិត និយោជក ត្រូវបានលើកទឹកចិត្តឱ្យចូលរួម ដោយឥតគិតថ្លៃឡើយ។ សម្រាប់ការចូលរួម សូមចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/exT7w9yJ35XagKfSA ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...