ក្រសួងពាក់ព័ន្ធកំពុង​ជំរុញផែនការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រសួងចំនួន៣ ដែល​រួមមាន ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី កាលពីពេលថ្មីៗនេះ បាន​​បង្ហាញពី​កិច្ចសហការ ក្នុងការជំរុញផែនការយុទ្ធសាស្ត្រស្ដីពីការ​បង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ និងគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាបន្ន និងសមធម៌។

ក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី​ផែនការយុទ្ធសាស្ត្រស្តីពីការ​បង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ កាលពីពេលថ្មីៗនេះ លោកជំទាវ​ គឹម​ ស៊ីផាត់​ រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួង​កិច្ចការ​នារី​ មានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រស្តីពីការ​បង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ គឺជាការបង្ហាញអំពីការគាំទ្រ និងប្តេជ្ញាចិត្តរួមគ្នា របស់ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងកិច្ចការនារី លេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងសហថាមពលរួមគ្នា ដើម្បីលើកកម្ពស់តួនាទីស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើតបាននូវបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រី នៅកន្លែងការងារ និងការអនុវត្តតួនាទីភារកិច្ច សក្តានុពលរបស់ខ្លួនបានពេញលេញ។

លោកជំទាវ​ គឹម​ ស៊ីផាត់​ រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួង​កិច្ចការ​នារី​

រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួង​កិច្ចការ​នារី បញ្ជាក់បន្ថែមថា ការរៀបចំ និងដាក់ចេញឱ្យអនុវត្តផែនការយុទ្ធសាស្ត្រ ដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ គឺយោងតាមលទ្ធផល មេរៀនបទពិសោធន៍ដែលទទួលបានពីការអនុវត្តផែនការយុទ្ធសាស្ត្រដំណាក់កាលទី១ ឆ្នាំ២០១៧-២០១៩ ព្រមទាំងបានឆ្លើយតបនឹងតម្រូវការអាទិភាពដែលបានចង្អុលបង្ហាញនៅក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ និងស្ថានភាពជាក់ស្តែងនៅថ្នាក់ក្រោមជាតិ ព្រមទាំងមតិយោបល់របស់ដៃគូពាក់ព័ន្ធ។

លោកជំទាវ​ គឹម​ ស៊ីផាត់ បន្ថែមថា លទ្ធផលរំពឹងទុកនៃកម្មវិធីជាតិនេះ គឺរដ្ឋបាលថ្នាក់ក្រោមជាតិជ្រើសរើស និងគ្រប់គ្រងបុគ្គលិក រៀបចំផែនការ និងធនធានព្រមទាំងចាត់ចែងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដោយគ្មានការរើងអើង និងមិនប្រកាន់ជាតិសាសន៍ សាសនា ភេទ ជនដែលមានពិការភាព និងឆ្លើយតបដល់ក្រុមជនងាយរងគ្រោះនានាប្រកបដោយបរិយាបន្ន និងសមធម៌។

ផែនការយុទ្ធសាស្រ្តស្ដីពីការ​បង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ត្រូវ​បាន​ផ្តោតលើយុទ្ធសាស្រ្តស្នូលចំនួន៤ រួមមាន ទី១. ការពិនិត្យ រៀបចំ និងកែសម្រួលគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជំរុញ ការលើកទឹកចិត្ត ក្នុងការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ទី២. ការអភិវឌ្ឍសមត្ថភាពបុគ្គលិកជាស្ត្រីនៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ទី៣.​ ការបង្កើតបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលនៅកន្លែងបំពេញការងារ និងការ អនុវត្តតួនាទីភារកិច្ចរបស់ស្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ទី៤. ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

សិក្ខាសាលា​ផ្សព្វផ្សាយស្តីពី​ផែនការយុទ្ធសាស្ត្រស្តីពីការ​បង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ឆ្នាំ២០២៤​-២០២៨​

តាមទិន្នន័យឆ្នាំ២០២៣ ចំនួនមន្ត្រីរាជការជាស្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិមាន ៥២,៥៧% នៃមន្ត្រីរាជការសរុប ១២២.៥៧៨ នាក់ ដែលនៅក្នុងនោះ ៖ (១) បុគ្គលិកជាស្ត្រីនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ៤៥,៧៦% នៃចំនួន ៤៣.១៧០ នាក់ (២) បុគ្គលិកជាស្ត្រីបម្រើការងារនៅក្នុងវិស័យសុខាភិបាល ៥៦,៨៦% នៃចំនួន ២០.៥៤៣ នាក់ (៣) ក្នុងវិស័យអប់រំ (សាលាបឋមសិក្សាសាធារណៈ និងមត្តេយ្យសិក្សាសាធារណៈ) ៥៦,០៥% នៃចំនួន ៥៨.៨១២ នាក់ និង(៤) បុគ្គលិកជាស្ត្រីបម្រើការងារនៅក្នុងវិស័យសង្គមកិច្ច មណ្ឌលថែទាំកុមាររបស់រដ្ឋនៅរដ្ឋបាលរាជធានីខេត្ត៥៦,៦០% នៃចំនួន ៥៣ នាក់ ។

ដោយឡែក បើប្រៀបធៀបចំនួនស្ត្រី និងចំនួនបុរសដែលស្ថិតនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានបង្ហាញឱ្យឃើញថា ស្ត្រីមានចំនួនប្រមាណ ២៣,៩៤% នៃចំនួនមុខតំណែងគ្រប់គ្រងសរុប ២២.១៧២ នាទី តែប៉ុណ្ណោះ ដែលក្នុងនោះមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលរាជធានី ខេត្តមាន ៣៣,៤៦% នៃចំនួនមុខតំណែងគ្រប់គ្រងសរុប ៥.០៦៨នាក់ និងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌមាន ២១,១២% នៃចំនួនមុខតំណែងគ្រប់គ្រងសរុប ១៧.១០៤ នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *