សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសផ្ដល់មូលនិធិបីពាន់ដុល្លារសម្រាប់ការស្រាវជ្រាវដែលទាក់ទងនឹងប្រធានបទជំងឺមហារីក

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ប្រកាសផ្ដល់មូលនិធិសម្រាប់ការស្រាវជ្រាវដែលទាក់ទងនឹងប្រធានបទជំងឺមហារីក សម្រាប់ឆ្នាំ ២០២៥-២០២៦ ដោយផ្ដល់ថវិកាអតិបរមា បីពាន់ដុល្លារអាមេរិក សម្រាប់មួយគម្រោង មានរយៈពេលមួយឆ្នាំ។

ការផ្ដល់មូលនិធិសម្រាប់ការស្រាវជ្រាវដែលទាក់ទងនឹងប្រធានបទជំងឺមហារីកនេះ ក្នុងគោលបំណងដើម្បីគាំទ្រដល់ការស្រាវជ្រាវថ្មីៗប្រកបដោយភាពច្នៃប្រឌិត ចម្រុះវិធីសាស្ត្រ ដែលមានសក្តានុពលក្នុងការទទួលបានជំនួយថវិកាពីប្រភពខាងក្រៅ ឬសម្រេចបាននូវលទ្ធផលវិទ្យាសាស្ត្រ ដ៏មានអត្ថប្រយោជន៍នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

រូបភាពតំណាង៖ នៅមន្ទីរពិសោធន៍

លក្ខខណ្ឌសម្រាប់ការជ្រើសរើស ៖ ជាគ្រូពេញម៉ោង ឬវេលាកាល មកពីគ្រប់មហាវិទ្យាល័យ ផ្នែកទាំងអស់ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឬជាមន្ត្រី បុគ្គលិក នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ លើកទឹកចិត្តក្នុងការរៀបចំគម្រោងស្រាវជ្រាវដែលមានលក្ខណៈជាអន្តរប្រធានបទ (interdisciplinary) ឬគម្រោងស្រាវជ្រាវដែលមានកិច្ចសហប្រតិបត្តិការរវាងជំនាញផ្សេងៗដែលពាក់ព័ន្ធ (collaborative project)។

ការស្រាវជ្រាវដែលត្រូវបានផ្ដល់អាទិភាព រួមមាន ៖ ស្រាវជ្រាវគ្លីនិកពាក់ព័ន្ធនឹងជំងឺមហារីក (Cirical research on cancer)​ និងស្រាវជ្រាវអំពីអេពីដេមីសាស្ត្រនៃជំងឺមហារីក (Epidemiological research on cancer)។

បេក្ខជន បេក្ខនារី ដែលមានបំណងចូលរួមក្នុងការលើកគម្រោងស្រាវជ្រាវដើម្បីទទួលបានមូលនិធិនេះត្រូវដាក់ពាក្យស្នើសុំនិងភ្ជាប់ជាមួយ គម្រោងសិក្សាស្រាវជ្រាវពេញលេញ (Ful Proposal) ដែលរៀបចំតាមទម្រង់រួមមាន ៖ ក្របមុខដែលមានចំណងជើង, រយៈពេលនៃការអនុវត្តគម្រោង និងឈ្មោះក្រុមស្រាវជ្រាវ, សេចក្តីសង្ខេបគម្រោង (Abstract) ៖ ចំនួន ៣៥០ ពាក្យជាភាសារអង់គ្លេស + Proposal (យ៉ាងច្រើន ១០ ទំព័រ) រួមបញ្ចូលទាំង Background and rationale, Specific aims and novel contributions, Methodology, Expected outcomes and impact, Timeline and roles of team members, References, ប្រវត្តិរូបរបស់អ្នកស្រាវជ្រាវបង្គោល, ឯកសារផ្សេងៗដែលចាំបាច់ (ឧទាហរណ៍ វិធីសាស្ត្រស្រាវជ្រាវ, គម្រោងផែនការនៃការគ្រប់គ្រងទិន្នន័យ) និងទទួលបានការអនុម័តយល់ព្រមពីប្រធាន ឬព្រឹទ្ធបុរស មុនពេលដាក់ស្នើ។

សម្រាប់ ផែនការថវិកា (Budget Plan)៖ ត្រូវផ្ដល់ផែនការថវិកាលម្អិតក្នុងទម្រង់ជា Excel រួមមាន ការរៀបចំសរសេរគម្រោង (Proposal development), សម្ភារៈផ្សេងៗសម្រាប់អនុវត្តគម្រោង (Equipment and supplies), ការធ្វើដំណើរសម្រាប់ការចុះប្រមូលទិន្នន័យ (Travel for data collection ), ការចំណាយលើសេវាមន្ទីរពិសោធន៍ (Laboratory services), ការសំអាតនិងវិភាគទិន្នន័យ ឬការសរសេរបាយការណ៍របស់គម្រោង (Data management and analysis/Report writing), ការចំណាយសម្រាប់ការបោះពុម្ភផ្សាយ (Publication less )។

រាល់ការកែប្រែផ្សេងៗទាក់ទងនឹងគម្រោងថវិកា ឬគោលបំណងនៃគម្រោងស្រាវជ្រាវ ដែលបានអនុម័តពី ស.វ.ស ត្រូវមានការអនុម័តលើការកែប្រែជាលាយលក្ខណ៍អក្សរ។ អ្នកស្រាវជ្រាវនឹងគោរពតាមគោលការណ៍ក្រមសីលធម៌ និងបទបញ្ហាទាំងអស់ដែលពាក់ព័ន្ធ។ ចំណាំ៖ មិនមានផ្តល់បៀវត្សរ៍ ជូនក្រុមអ្នកស្រាវជ្រាវនោះទេ។

ការដាក់ពាក្យស្នើដែលយឺត ឬមិនពេញលេញនឹងមិនត្រូវបានទទួលការពិនិត្យឡើយ។ ដាក់ពាក្យស្នើសុំ និងសួរព័ត៌មានបន្ថែម តាមរយៈអ៊ីម៉ែល៖ research.seed.grant@uhs.edu.kh ។ ទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង០០ នាទី ជាកំហិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *