បច្ចេកវិទ្យាថ្មីៗ ៤ ប្រភេទកំពុងប្រើប្រាស់លើកកម្ពស់បរិយាបន្នសង្គម

ភ្នំពេញ – បច្ចុប្បន្នមានបច្ចេកវិទ្យាជាច្រើនបានបង្កើតឡើងដើម្បីលើកកម្ពស់បរិយាបន្នសង្គម ព្រមទាំងជួយសម្រួលដល់ក្រុមជនងាយរងគ្រោះឱ្យមានលទ្ធភាពចូលរួមសកម្មភាពសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែប្រ​សើរ ​។ បច្ចេកវិទ្យាដែលបានប្រើប្រាស់សម្រាប់លើកកម្ពស់បរិយាបន្នសង្គមទាំងនោះ រួមមាន បច្ចេកវិទ្យាជំនួយ, បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍, ស្វ័យ​ប្រវត្តិ​កម្ម, និងប្រព័ន្ធអឺនធឺណិត ។ នេះបើតាមឯកសារបង្ហាញដោយមជ្ឈមណ្ឌលកម្ពុជា ៤.០ ។

១. បច្ចេកវិទ្យាជំនួយ (Assistive Technology) យោងតាមគេហទំព័រ Physiopedia «បច្ចេកវិទ្យាជំនួយ» សំដៅដល់ឧបករណ៍ ឬប្រព័ន្ធដែលបង្កើតឡើងជាជំនួយដល់ជនពិការ និងមនុស្សចាស់ក្នុងការបំពេញការងារនានាបានងាយស្រួលជាងមុន សំដៅបង្កើនសុខុមាលភាព ភាពឯករាជ្យ និងផលិតភាពការងារ។ ជាមួយនឹងវត្តមាននៃបច្ចេកវិទ្យាជំនួយ ក្រុមជនងាយរងគ្រោះទាំងនេះអាចចូលរួមក្នុងសកម្មភាពនានានៅក្នុងសង្គមបានដូចជនដទៃ មិនថាការធ្វើដំណើរ ការសិក្សារៀនសូត្រ ការបំពេញការងារនិងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ បច្ចេកវិទ្យាជំនួយមានដូចជា រទេះរុញ កម្មវិធីអានអេក្រង់ (Screen Reader) ឧបករណ៍ជំនួយការស្តាប់ កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ (Speech Recognition) និងសៀវភៅជាសំឡេង (Audio Book) ជាដើម ។

២. បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (Information and Communication Technology) យោងតាមគេហទំព័រ National Library of Medicine មនុស្សចាស់ភាគច្រើនមិនសូវចូលរួមក្នុងសកម្មភាពនានា និងមិនសូវមានការប្រាស្រ័យទាក់ទងនៅក្នុងសង្គម ដោយសារកត្តាសុខភាព ការបាត់បង់មិត្តភក្តិ ការឃ្លាតឆ្ងាយពីគ្រួសារ ។ លើសពីនេះ កង្វះការយល់ដឹងពីឱកាសដែលពួកគាត់អាចទទួលបានក្នុងសង្គម និងការមិនសូវយកចិត្តទុកដាក់ពីមនុស្សនៅក្នុងសហគមន៍ជាដើម ។

ក្នុងន័យនេះ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដូចជា ទូរស័ព្ទដៃវៃឆ្លាត,វេទិកាអនឡាញ, អ៊ីម៉ែល, កម្មវិធីជជែកផ្ទាល់ (Live Chat) និងកម្មវិធីខលជាវីដេអូជាដើម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទំនាក់ទំនងរវាងមនុស្សវ័យចំណាស់ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សក្នុងសហគមន៍។ លើសពីនេះ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដូចជា បណ្តាញសង្គម ប្លុក និងផតខាសមិនត្រឹមតែអាចជួយឱ្យជនចាស់ជរារក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចឱ្យពួកគាត់ស្គាល់មនុស្សថ្មីៗ និងទទួលបាននូវព័ត៌មាននានាផងដែរ ។

៣. ស្វ័យប្រវត្តិកម្ម (Automation) ស្ត្រីមួយចំនួនមិនបានចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមបានពេញលេញដូចបុរស ដោយសារតែពួកគាត់ត្រូវទទួលខុសត្រូវលើការងារ ដូចជា មើលថែផ្ទះ មើលថែកូន និងមនុស្សវ័យចំណាស់នៅក្នុងគ្រួសារជាដើម។ ជាក់ស្តែង យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការពលកម្មអន្តរជាតិ (ILO) លើប្រធានបទ «គម្លាតយេនឌ័រក្នុងវិស័យការងារ» នៅឆ្នាំ ២០២២ នេះ មានតែ ៤៧% នៃចំនួនស្ត្រីសរុបប៉ុណ្ណោះដែលចូលរួមក្នុងកម្លាំងពលកម្ម រីឯបុរសមានរហូតដល់៧២%។

 ដូច្នេះ បច្ចេកវិទ្យាជាច្រើន ដូចជា មនុស្សយន្តកាត់ស្មៅ មនុស្សយន្តបូមធូលី និងជូតផ្ទះ ម៉ាស៊ីនអ៊ុត និងបត់ខោអាវវៃឆ្លាត និងមនុស្សយន្តសម្អាតបង្គន់ជាដើម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រាលបន្ទុកការងាររបស់ស្ត្រី ដែលអាចជួយឱ្យពួកគាត់មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមក្នុងកម្លាំងពលកម្មសកម្មបានដូចបុរសដែរ។

៤. ប្រព័ន្ធអឺនធឺណិតនៃវត្ថុ (IoT) យោងតាមរបាយការណ៍ស្តីពី «ការសម្រេចឱ្យបាននូវការអប់រំប្រកបដោយបរិយាបន្នដល់កុមារពិការនៅពេលក្រោយវិបត្តិជំងឺកូវីដ-១៩» របស់អង្គការ Handicap International ដែលបានចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញថាកុមារពិការនៅប្រទេសដែលមានប្រាក់ចំណូលទាប និងប្រទេសដែលមានប្រាក់ចំណូលមធ្យម ប្រមាណពាក់កណ្តាលមិនបានទទួលការអប់រំ។

ហេតុនេះហើយ បច្ចេកវិទ្យាប្រព័ន្ធអឺនធឺណិតនៃវត្ថុជាច្រើនបានបង្កើតឡើង ដើម្បីជួយឱ្យកុមារពិការអាចទទួលបាននូវការអប់រំដូចកុមារដទៃដែរ។ ជាឧទាហរណ៍ ស្រោមដៃមានភ្ជាប់សែនស័រ (Sensor-Connected Gloves) អាចបំប្លែងភាសាកាយវិការទៅជាសម្លេងបាន ដើម្បីឱ្យលោកគ្រូ អ្នកគ្រូអាចទំនាក់ទំនងជាមួយសិស្សគថ្លង់បាន។ មិនតែប៉ុណ្ណោះ លោកគ្រូ អ្នកគ្រូក៏អាចប្រើប្រាស់កម្មវិធីជំនួយសំឡេង (Voice Assistant) ដើម្បីឱ្យសិស្សពិការភ្នែកអាចស្តាប់មេរៀនបានដូចសិស្សដទៃទៀតបានដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...