ដោយសារឥទ្ធិកូវីដ-១៩ រយៈពេលជាងពីរឆ្នាំបានបង្ខំឱ្យសិស្សានុសិស្សជាច្រើនលាននាក់ ចាប់ផ្តើមប្រើប្រាស់មធ្យោបាយសិក្សាពីចម្ងាយតាមប្រព័ន្ធអ៊ីនធឺណិត ខណៈពួកគេយល់ថា របៀបសិក្សាថ្មីនេះកំពុងជួបការលំបាក។ តាមការចុះផ្សាយដោយសាកលវិទ្យាល័យ Ohio State បានបញ្ជាក់ថា សិស្សជាច្រើនរអ៊ូរទាំពីប្រសិទ្ធភាពនៃការសិក្សាតាមរយៈអនឡាញ ដោយសិស្សខ្លះលើកឡើងថា បញ្ហាសេវាអ៊ីនធឺណិតមិនល្អ លំបាកបែងចែកពេលវេលា អារម្មណ៍មិនមូល និងពិបាកជាងសិក្សាក្នុងថ្នាក់រៀនជាដើម។ ដើម្បីដោះស្រាយកង្វល់ខាងលើនេះ មានគន្លឹះសំខាន់ៗបីចំណុចជួយសិស្សសិក្សាពីចម្ងាយមានប្រសិទ្ធភាព។

១. រៀបចំកាលវិភាគឱ្យបានល្អ ៖ នៅក្នុងវគ្គសិក្សានីមួយៗតែងតែមានកាលវិភាល គោលបំណង និងចំណងជើងមេរៀនយ៉ាងច្បាស់លាស់។ ហេតុនេះអ្វីដែលសិស្សគួរធ្វើ ត្រូវពិនិត្យកាលវិភាគសម្រាប់មុខវិជ្ជាទាំងអស់ឱ្យបានល្អិតល្អន់ ហើយបង្កើតជាកាលវិភាគរួមដើម្បីដឹងឱ្យច្បាស់ថាក្នុងខែនីមួយៗ ត្រូវសិក្សាលើមុខវិជ្ជាអ្វីខ្លះ។ ធ្វើបែបនេះអាចឱ្យសិស្សលៃម៉ោងសម្រាប់សិក្សាបានល្អ ធ្វើសកម្មភាពគាំទ្រដល់ការសិក្សា និងមានពេលសម្រាកដោយមិនបារម្ភពីបញ្ហាមេរៀនជាន់ក។
២. រៀបចំកន្លែងរៀនឱ្យរៀបរយ ៖ សាលារៀនជាកន្លែងដែលត្រូវបានគេរៀបចំយ៉ាងស្អាតនិងមានផាសុកភាព មានបរិយាកាសល្អ ព្រមទាំងបំពាក់សម្ភារៈ ឬបរិក្ខាគាំទ្រឱ្យការសិក្សាកាន់ប្រសើរ តែនៅផ្ទះវិញពេលខ្លះផ្ទុយគ្នាស្រឡះ។ ហេតុនេះ ដើម្បីឱ្យការសិក្សាទទួលបានប្រសិទ្ធភាពខ្ពស់ សិស្សគួររៀបចំកន្លែងរៀនសូត្រឱ្យបានរៀបរយ និងត្រៀមរួចជាស្រេចនូវសម្ភារៈសិក្សាឱ្យដូចជាទិដ្ឋភាពសិក្សានៅសាលា។
ទន្ទឹមគ្នានេះ សិស្សគួរស្វែងរកកន្លែងមានផាសុកភាពល្អដើម្បីរៀន ហើយត្រៀមខ្លួនឱ្យបានយ៉ាងហោចណាស់ ១០នាទីត្រួតពិនិត្យសេវាអ៊ីនធឺណិត រៀបចំសម្ភារៈសិក្សា និងឧបករណ៍អេឡិចត្រូនិកដើម្បីធានាថាគ្រប់យ៉ាងមិនរអាក់រអួលពេលកំពុងរៀន។
៣. ផ្លាស់ប្តូរទម្លាប់ថ្មី ៖ បន្ថែមពីលើការរៀបចំកន្លែងសិក្សាឱ្យបានរៀបរយ អ្វីដែលសិស្សគួរធ្វើដើម្បីទទួលបានជោគជ័យក្នុងការសិក្សាគឺផ្លាស់ប្តូរទម្លាប់ និងតាំងចិត្តឱ្យបានខ្ពស់បើទោះបីជារៀនពីចម្ងាយក៏ដោយ។ សិស្សត្រូវលះបង់ទម្លាប់ខ្ជិលច្រអូស ចូលចិត្តលេងទូរស័ព្ទ មើលទូរទស្សន៍ច្រើនពេក ខ្ជះខ្ជាយពេលវេលា និងទម្លាប់រង់ចាំឱ្យអស់។ បន្ទាប់មកគួរចេះរៀបចំវិន័យសម្រាប់ខ្លួនឯង ដោយព្យាយាមរៀនសូត្រឱ្យទៀតម៉ោង អានឱ្យបានច្រើន និងអនុវត្តកិច្ចការសាលាដោយភាពស្មោះត្រង់។ ការធ្វើបែបនេះ អាចជារឿងលំបាកនៅដំណាក់កាលដំបូងៗ តែក្រោយពេលអនុវត្តបានមួយរយៈ សិស្សអាចនឹងមើលឃើញពីប្រសិទ្ធភាពខ្ពស់ចំពោះលទ្ធផលសិក្សា។
គួរបញ្ជាក់ថា ការសិក្សាពីចម្ងាយជាមធ្យោបាយល្អមួយដែលសិស្សអាចបន្តការសិក្សាមិនខាតពេលវេលា និងត្រៀមខ្លួនជាស្រេចសម្រាប់មុខវិជ្ជានីមួយៗ ប្រសិនបើស្ថានភាពវិលទៅរកប្រក្រតីភាពរហូតថ្នាក់រៀនបើកទ្វាឡើងវិញ។ មធ្យោបាយសិក្សាពីចម្ងាយអាចឱ្យសិស្សកាត់បន្ថយការចំណាយថវិកាធ្វើដំណើរ រក្សាសុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ ព្រមទាំងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ មានប្រសិទ្ធភាព៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2026
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...
ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2025
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ
ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/10/2025
តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន ៣ ០២៥កន្លែង...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៣០កន្លែងនៅសាកលវិទ្យាល័យសៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...


























