ការពិត៖ នៅពេលដែលនិយាយពីសកលវិទ្យាល័យ Harvard មានមនុស្សជាច្រើនដឹងភ្លាមថាគឺជាសកលវិទ្យាល័យរបស់សហរដ្ឋអាមេរិកដែលល្បីបំផុតនៅលើពិភពលោក ប៉ុន្តែភាគច្រើនអ្នកទាំងនោះនៅមិនទាន់បានដឹងពីរឿងដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនពីសាកលវិទ្យាល័យមួយនេះនៅឡើយ។
រឿងរ៉ាវដ៏អស្ចារ្យរបស់សាកលវិទ្យាល័យមួយនេះមានដូចជា ៖
1. សាកលវិទ្យាលដែលមាននិស្សិតទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររហូតក្លាយជាម្ចាស់ពានរង្វាន់ណូបែល 49 និងក្លាយជាប្រធានរដ្ឋ ក៏ដូចជាមេដឹកនាំដល់ទៅ 32 ព្រមទាំងម្ចាស់ពានរង្វាន់ Pulitzerចំនួន 48 នាក់ ។ កាន់តែអស្ចារ្យជាងនេះទៅទៀតគឺមានប្រធានាធិតីអាមេរិកចំនួន 7 រូបដែលធ្លាប់បានសិក្សានៅទីនេះ។
2. មិនត្រឹមតែជាសកលវិទ្យាល័យនោះទេ តែ Harvard ស្ទើរតែមានរូបរាងដូចទៅនឹងចក្រភពដ៏តួចមួយដែរ។ Harvard កាន់កាប់ទឹកដីដែលមានទំហំរហូតទៅដល់ជាង 2.200 ហិកតា ឬប្រហែលទៅនឹងតារាងទាត់បាល់អាជីពចំំនួន 4000 ដង។
3. ជាកន្លែងដែលផ្ទុកធ្នើដាក់សៀវភៅប្រវែងរហូតទៅដល់ក្បែរ 92 គីឡូម៉ែត្រ។ Harvard មានបណ្តាល័យសរុប79 កន្លែងដែលបណ្តាល័យខ្លះជាប់ឈ្មោះជាបណ្តាល័យដ៏ល្បីបំផុតលើលោក។ ចំនួនសៀវភៅដ៏ច្រើនលើសលប់ និងត្រូវបានគេជឿជាក់ថាត្រូវបានសរសេរជាភាសាដល់ទៅ 100 ហើយបើនិយាយពីធ្នើសម្រាប់ដាក់សៀវភៅវិញមានប្រវែងសរុបដល់ទៅជាង 92 គីឡូម៉ែត្រ
4. Harvard University ពីដំបូងឡើងមានឈ្មោះថា New College ជាវិទ្យាស្ថានអប់រំដ៏មានចំណាស់បំផុតរបស់អាមេរិក។ វាត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ1636 និងមានគោលបំណងសំខាន់សម្រាប់បង្រៀនទៅដល់ក្រុមបុព្វជិតប៉ុណ្ណោះប៉ុន្តែមកដល់ឆ្នាំ 1639 ទើបវាបានប្តូរឈ្មោះទៅជា Harvard University ៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ចំថ្ងៃទី២០ ខែឧសភា ដែលជាទិវាជាតិនៃការចងចាំ មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំពិធីបើកពិព័រណ៍ស្តីអំពី “សំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា”
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សាលា Neeson Cripps Academy របស់អង្គការមូលនិធិកុមារកម្ពុជាដែលផ្តល់ការអប់រំដល់កុមារក្រីក្រនៅតំបន់អតីតគំនរសំរាមក្នុងរាជធានីភ្នំពេញ បានឈ្នះពានរង្វាន់សាលាឈានមុខគេលើពិភពលោកផ្នែក STEM ក្នុងកម្មវិធី Global Schools Prize ឆ្នាំ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កិច្ចសន្ទនាទស្សនាវដ្តីពិភពលោកសហសម័យកម្ពុជា (CWC) ក្នុងឆ្នាំ២០២៦នេះ បានរៀបចំឡើងក្រោមប្រធានបទ “កម្ពុជាសហសម័យក្នុងទេសភាពសកលដែលកំពុងផ្លាស់ប្តូរ”។ កិច្ចសន្ទនានេះ បានរួមចំណែកជំរុញឱ្យយុវជនកម្ពុជា-ចិន ផ្លាស់ប្តូរការ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងឱកាសចូលរួមវេទិកាអប់រំពិភពលោកឆ្នាំ២០២៦ (Education World Forum 2026) នៅទីក្រុងឡុងដ៍ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញចេញពីស្នាដៃជាង ២០០ ទីបំផុតកម្មវិធីប្រកួតគំនូរ និងស្នាដៃស្ត្រី (Dream Girls Design Contest) ជំនាន់ទី១៣ ឆ្នាំ២០២៦ បានរកឃើញយុវតីឆ្នើមចំនួន ៣ រូប ដែលទទួលបានជ័យលាភី…
ចំណេះជីវិត, ព្រឹត្តិការណ៍
ភាពឯកោ (Loneliness) គឺជាអារម្មណ៍ដែលមនុស្សគ្រប់រូបតែងតែជួបប្រទះ ប៉ុន្តែវាមិនមែនគ្រាន់តែជាការរស់នៅម្នាក់ឯងនោះទេ។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Jeremy Nobel (អ្នកបង្កើតមូលនិធិសិល្បៈ និងការព្យាបាលនៅ Boston)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សាធារណរដ្ឋកូរ៉េ កំពុងប្រកាសជ្រើសរើសបេក្ខភាពចំនួន ២០ រូប ពីតំបន់ និងស្ថាប័នខុសៗគ្នា ដើម្បីឱ្យទៅចូលរួមកម្មវិធីK-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់ឆ្នាំ២០២៦ នេះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យលទ្ធភាពក្នុងការបញ្ចូលកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដែលជាផ្នែកមួយក្នុងការធ្វើអន្តរជាតូបនីយកម្មវិស័យឧត្តមសិក្សាទៅក្នុងតំបន់ និងអន្តរជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងវេទិកាពិភាក្សា ស្ដីពី ការជំរុញការសិក្សាក្នុងវ័យកុមារសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ នៅមជ្ឈមណ្ឌល Queen Elizabeth II ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ (១៨ ឧសភា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត និងផ្តល់តម្លៃចំពោះចំពោះការងារស្ម័គ្រ ដោយថា ការងារនេះ គឺជាសាលារៀនជីវិតដ៏អស្ចារ្យសម្រាប់យុវជន និងជាការវិនិយោគសង្គមដ៏មានតម្លៃបំផុត…