ក្រសួងអប់រំ សហការជាមួយក្រុមហ៊ុនជប៉ុន បង្កើតកម្មវិធីរៀនគណិតវិទ្យាបែបឌីជីថលជាភាសាខ្មែរ

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុនជប៉ុន Surala Net Co.,Ltd នឹងបង្កើតកម្មវិធីរៀនគណិតវិទ្យាបែបឌីជីថលជាភាសាខ្មែរ ដើម្បីកែលម្អសមត្ថភាពគណិតវិទ្យារបស់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅកម្ពុជា និងអភិវឌ្ឍសម្ភារៈបង្រៀនគណិតវិទ្យាតាមបែបឌីជីថលជាភាសាខ្មែរ។

គម្រោងពង្រឹងសមត្ថភាពសិក្សារបស់កុមារចំពោះជំនាញគណិតវិទ្យា និងការកសាងសមត្ថភាពគ្រូតាមរយៈបច្ចេកវិទ្យាអប់រំ (EDTECH) មានរយៈពេល៥ឆ្នាំ ដោយមានគោលបំណង លើកកម្ពស់គុណភាពនៃសម្ភារៈបង្រៀនសំខាន់ៗ និង លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ក្នុងការបង្រៀន គណិតវិទ្យាព្រមទាំងចូលរួមចំណែកលើកកម្ពស់ជំនាញគណិតវិទ្យារបស់កុមារកម្ពុជាឱ្យឈានដល់កម្រិតប្រកួតប្រជែងនៅឆាកអន្តរជាតិ។

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងចុះកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនជប៉ុន Surala Net លើកិច្ចសហប្រតិបត្តិការបង្រៀនគណិតវិទ្យាតាមបែបឌីជីថលជាភាសាខ្មែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន​ ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ដោយ​កោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុន Surala Net ដែលបានបកប្រែ និងបញ្ចូលភាសាខ្មែរក្នុងកម្មវិធីរៀនគណិតវិទ្យា តាមរយៈដំណោះស្រាយអេឡិចត្រូនិកសម្រាប់ការសិក្សាដល់សិស្សកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការលើកម្ពស់វិស័យអប់រំ ដោយជឿជាក់ថា កម្មវិធីរៀនគណិតវិទ្យាបែបជប៉ុននេះ នឹងចូលរួមចំណែកពង្រឹងសមត្ថភាពរៀនគណិតវិជ្ជារបស់សិស្សកម្ពុជាមួយកម្រិតទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន​ ណារ៉ុន ក៏បានណែនាំក្រុមការងារជំនាញ ឱ្យបន្តសហការជិតស្និទ្ធជាមួយក្រុមហ៊ុន Surala Net ដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ការសិក្សារបស់កុមារ និងសិស្សានុសិស្សកម្ពុជា ទាំងក្នុងមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្រ្ត និងឌីជីថល ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជំរុញសមត្ថភាពប្រកួតប្រជែងរបស់យុវជនកម្ពុជាឱ្យកាន់តែខ្លាំងនាពេលអនាគត។

ជាមួយគ្នានេះ លោក Takayuki Yunokawa អគ្គនាយកក្រុមហ៊ុន Surala Net Co.,Ltd មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនាពេលកន្លងមកជាមួយក្រសួងអប់រំ ដើម្បីបញ្ជូលការបង្រៀន គណិតវិទ្យា និងវិទ្យាសាស្រ្ត តាមប្រព័ន្ធអ៊ីនធឺណិត ដល់សិស្សថ្នាក់ទី៧។ ដោយកាលពីខែកន្លងទៅ ក្រុមហ៊ុន បានសម្រេចបញ្ចូលភាសាខ្មែរ ក្នុងកម្មវិធីបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួនបន្ថែមពីលើភាសាអង់គ្លេស ឥណ្ឌូនេស៊ី និងស្រីលង្កា។

លោកអគ្គនាយកក្រុមហ៊ុន Surala Net Co.,Ltd រំពឹងថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ កម្មវិធីរៀនគណិតវិជ្ជា E-Learning នេះ នឹងបន្តពង្រឹង និងពង្រីកវិសាលភាពឱ្យមានការប្រើប្រាស់កាន់តែទូលំទូលាយនៅកម្ពុជា។

គួរជំរាបជូនថា ក្រុមហ៊ុនជប៉ុន Surala Net ត្រូវបានជ្រើសរើសដោយក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) ដើម្បីទទួលបានជំនួយសម្រាប់គម្រោង “Global South Future-Oriented Co-Creation Project Subsidy” គាំទ្រដល់ការអភិវឌ្ឍន៍កម្មវិធី Surala Math ជាភាសាខ្មែរសម្រាប់កុមារកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *