សហភាពអឺរ៉ុប ជាដៃគូដ៏រឹងមាំបំផុតមួយរបស់កម្ពុជា ក្នុងការលើកកម្ពស់ឧត្តមសិក្សា ការអភិវឌ្ឍសមត្ថភាព និងនវានុវត្តន៍

ក្នុងឱ្យកាសចូលរួមពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី១២ វិច្ឆិកា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងបានគាំទ្រយ៉ាងសកម្មក្នុងការកែទម្រង់វិស័យអប់រំនៅកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាដៃគូដ៏រឹងមាំបំផុតមួយរបស់កម្ពុជា ក្នុងការលើកកម្ពស់ឧត្តមសិក្សា ការអភិវឌ្ឍសមត្ថភាព និងនវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុប ជាឱកាសកាន់តែប្រសើរសម្រាប់សិស្សានុសិស្សឱ្យស្វែងយល់ពីឱកាសសិក្សានៅអឺរ៉ុបក្នុងថ្នាក់បង់ថ្លៃសិក្សា ជាពិសេសឱកាសសិក្សាអាហារូបករណ៍ដែលផ្ដល់ការគាំទ្រដោយសហភាពអឺរ៉ុប និងបណ្ដាសាកលវិទ្យាល័យជាច្រើន។

ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានកំណត់ ការអប់រំ STEM ជាអាទិភាព ដោយវិនិយោគលើមូលដ្ឋានគ្រឹះចំណេះដឹងកម្រិតខ្ពស់សម្រាប់មនុស្សជំនាន់ក្រោយ ដែលមានសារៈសំខាន់ជាពិសេសក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត (AI) ដែលទាមទារឱ្យយើងពង្រឹងទាំងផ្នែកវិទ្យាសាស្ត្រ (STEM) និងសមត្ថភាពគិតពិចារណា (ទស្សនវិជ្ជា)។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ក្នុងការបណ្តុះបណ្តាលនិស្សិត និងអ្នកវិទ្យាសាស្ត្រកម្ពុជាតាមរយៈកម្មវិធីនានា ដូចជា Erasmus+ ជាដើម។ ក្នុងបរិបទនេះ ការគាំទ្ររបស់សហភាពអឺរ៉ុប ក្រោមជំនួយឧបត្ថម្ភថ្មីចំនួនពីរ ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបដល់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រោមកម្មវិធី Erasmus+ Capacity Building in Higher Education (CBHE) គឺស្របគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងចក្ខុវិស័យជាតិរបស់កម្ពុជា ដោយជំនួយឧបត្ថម្ភទាំងនេះ នឹងជួយបង្កើនសមត្ថភាពស្ថាប័ន ការអភិវឌ្ឍកម្មវិធីសិក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត ដែលជួយគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សារបស់យើងដើម្បីបំពេញតម្រូវការនៃសេដ្ឋកិច្ចសតវត្សរ៍ទី ២១។

ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ពិព័រណ៍សិក្សានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សិស្សនិស្សិតកម្ពុជា មាតាបិតា និងអាណាព្យាបាល ទទួលបានព័ត៌មានច្បាស់លាស់អាចទុកចិត្តបានអំពីការបន្តការសិក្សានៅអឺរ៉ុប តាមរយៈការជួបសាកសួរព័ត៌មានដោយផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យជាច្រើនក្នុងសហភាពអឺរ៉ុប ទន្ទឹមនេះ សិស្សនិស្សិត ក៏អាចស្វែងយល់បន្ថែមពី ជំនាញដែលខ្លួនស្រលាញ់ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឱកាសផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សាជាច្រើនមកពីទូទាំងទ្វីបអឺរ៉ុប រួមមាន ប្រទេសបែលហ្សិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងកម្មវិធី Erasmus+ របស់គណៈកម្មការអឺរ៉ុប។

នៅក្នុងឱកាសពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥នេះ សហភាពអឺរ៉ុបក៏បានប្រកាសចាប់ផ្តើមដំណើរការកម្មវិធីអាហារូបករណ៍ European Gateway សម្រាប់ជំនាញទឹកស្អាតជាលើកដំបូង ដោយផ្តល់អាហារូបករណ៍ចំនួន ៣០ កន្លែងជារៀងរាល់ឆ្នាំ ផ្តោតលើជំនាញពាក់ព័ន្ធនឹងវិស័យទឹកស្អាត ដូចជាវិស្វកម្មទឹក ការធ្វើប្រព្រឹត្តកម្មទឹក និងការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតជាដើម។

ក្នុងទំនាក់ទំនងភាពជាដៃគូររវាងសហភាពអឺរ៉ុប និងកម្ពុជា European Union ក៏ប្រកាសអបអរសារទរនៅជំហានសំខាន់ចំនួន៤ តាមរយៈគម្រោង Global Gateway Flagship “ការអប់រំសម្រាប់ការងារបៃតង និងការងារឌីជីថល” សម្រាប់ឆ្នាំសិក្សាថ្មី អាហារូបករណ៍ European Global Gateway Scholarship លើកទី១ សម្រាប់ជំនាញផ្នែកទឹក លើថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣០កន្លែង។ ការប្រកាសទទួលស្គាល់ជ័យលាភីអាហារូបករណ៍ផ្នែកថាមពលចំនួន២០រូប។ ការអបអរសាទរអតីតនិស្សិតថ្នាល់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មទឹក និងអនាម័យជាង១០០នាក់ និងការផ្ដល់អាហារូបករណ៍ពេញលេញចំនួន១៨៥នាក់ សម្រាប់សិក្សាមុខវិជ្ជា STEM នៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាចំនួន១០ ក្នុងថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សូមជំរាបជូនថា ពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងនៅសាលបុរីកោះពេជ្រ ដោយមានតំណាងរបស់សាកលវិទ្យាល័យចំនួនជាង ៥០ មកពីសមាជិកសហភាពអឺរ៉ុបលើសពី ១២ ប្រទេស មកចូលរួមដើម្បីផ្តល់ព័ត៌មានដោយផ្ទាល់ដល់និស្សិត អំពីជម្រើសនៃការសិក្សាផ្សេងៗដែលមាននៅអឺរ៉ុប ចាប់ពីកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់អាហារូបករណ៍ពិសេសផ្សេងៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...