សមាគមអ្នកបោះពុម្ពផ្សាយ កំពុងបង្កើត BookMarket ផ្តល់ភាពងាយស្រួលដល់អ្នកនិពន្ធ និងអ្នកអាន

ដើម្បីលើកកម្ពស់វិស័យអំណាន និងផ្តល់ភាពងាយស្រួល រហ័សក្នុង​ការ​ទិញលក់សៀវភៅនៅកម្ពុជា សមាគមអ្នកបោះពុម្ពផ្សាយ បានកំពុង​អភិវឌ្ឍកម្មវិធីទូរស័ព្ទដៃមួយដែលមានឈ្មោះថា CBPA-Bookmarket។ កម្មវិធីទូរស័ព្ទថ្មីនេះ ត្រូវ​គេ​រំពឹងថា នឹងផ្ដល់ភាពងាយស្រួលដល់អ្នកនិពន្ធក្នុងការដាក់បង្ហាញសៀវភៅ ក៏ដូចជាអ្នកអាន​ងាយស្រួល​ក្នុងការស្វែង​រក​សៀវភៅដ៏​សម្បូរបែបនៅទីនោះ។

លោក សុខ ឫទ្ធី ប្រធានសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា មានប្រសាសន៍ថា កម្មវិធី CBPA-Bookmarket ត្រូវបានបង្កើតឡើង ដោយ​មានគោលបំណងឱ្យអ្នកលក់ ក៏​ដូចជាអ្នកនិពន្ធអាចបញ្ចូលព័ត៌មានសៀវភៅ រូបភាពគម្រប និងចំណងជើងទៅក្នុងប្រព័ន្ធតែមួយ ដើម្បីឱ្យអ្នកអានងាយស្រួលស្វែងរក និងទិញតាមតម្រូវការ។

លោក សុខ ឫទ្ធី ប្រធានសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា

បើតាម​ប្រធានសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជារូបនេះថា បច្ចុប្បន្នកម្មវិធី CBPA-Bookmarket កំពុងដាក់ឱ្យប្រើប្រាស់សាកល្បងសម្រាប់សមាជិកសមាគម ដែលរួមមានទាំងអ្នកលក់ អ្នកបោះពុម្ពផ្សាយ និងអ្នកនិពន្ធ។ លោក សុខ ឫទ្ធី បន្តថា នៅក្នុងកម្មវិធីនេះ អ្នកលក់អាចចុះឈ្មោះជាម្ចាស់ក្រុមហ៊ុន ឬម្ចាស់តូបលក់សៀវភៅ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ខណៈដែលអ្នកទិញអាចស្វែងរកប្រភេទសៀវភៅជាច្រើនដូចជា សៀវភៅប្រលោមលោក ឬសៀវភៅអប់រំជាដើម។

ដោយឡែក​សម្រាប់ការទូទាត់តម្លៃ និងវិធីដឹកជញ្ជូនវិញ បើតាម​លោក សុខ ឬទ្ធី គឺអាស្រ័យលើការចរចារ និងការរៀបចំផ្ទាល់រវាងអ្នកលក់ និងអ្នកទិញ។ លោកថា សមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា គ្រាន់តែជាអ្នករៀបចំប្រព័ន្ធឌីជីថលនេះ ដើម្បីសម្រួលដល់សាធារណៈជនប៉ុណ្ណោះ ដោយមិនចូលរួមគ្រប់គ្រងការទិញលក់ផ្ទាល់នោះទេ។

ប្រសិនបើកម្មវិធី CBPA-Bookmarket នេះ ដំណើរការសាកល្បងទទួលបានលទ្ធផលល្អ សមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា គ្រោងនឹងផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗនេះ។

យ៉ាងណាក៏ដោយ លោក សុខ ឫទ្ធី សង្ឃឹមថា កម្មវិធី CBPA-Bookmarket នឹងទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកលក់ និងអ្នកទិញ ដែលវានឹងបង្ហាញឱ្យឃើញពីភាពសម្បូរបែបនៃទីផ្សារសៀវភៅនៅកម្ពុជា និងជួយសម្រួលដល់អ្នកទិញឱ្យចំណេញពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរទៅរកទិញដល់ទីកន្លែងផ្ទាល់ដូចមុនឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...