អ្នកជំនាញបច្ចេកវិទ្យា ៖ អ្នកប្រើប្រាស់ ត្រូវសហការ ជាជាងប្រកួតប្រជែងជាមួយ AI

បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាបច្ចេកវិទ្យា ដែលមនុស្សចាំបាច់ត្រូវតែប្រើ និងមិនអាចបដិសេធនោះទេ ហើយអ្នកប្រើប្រាស់ត្រូវសហការជាមួយនឹងបច្ចេកវិទ្យានេះ ដើម្បីជាប្រយោជន៍ ជាជាងប្រកួតប្រជែងជាមួយវា, នេះជាការលើកឡើងរបស់លោកបណ្ឌិត កាក់ សុខគី សាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យា នៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងមហោស្រពបច្ចេកវិទ្យាមេគង្គ កាលពីចុងសប្ដាហ៍កន្លងទៅ។

លោកបណ្ឌិត កាក់ សុខគី មានប្រសាសន៍ថា ចាប់ពីពេលនេះទៅ AI មិនមែនជាបច្ចេកវិទ្យា ដែលយើងចង់ប្រើក៏បាន មិនចង់ក៏បាននោះទេ ប៉ុន្តែវានឹងក្លាយជាផ្នែកមួយ នៃការរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ យ៉ាងណាក៏ដោយ គោលគំនិតចម្បងនៃការបង្កើត AI គឺមិនមែន ដើម្បីវាយប្រហារ ឬបំផ្លាញមនុស្សនោះទេ ប៉ុន្តែគោលដៅសំខាន់ ដើម្បីដោះស្រាយបញ្ហា និងធ្វើឱ្យជីវិតមនុស្សប្រសើរជាងមុន។

លោកបណ្ឌិត កាក់ សុខគី សាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យានៃ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា កំពុងមានប្រសាសន៍ ក្នុងមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី ៣។

បើតាមលោកបណ្ឌិត បច្ចេកវិទ្យានេះ អាចជះឥទ្ធិពលវិជ្ជមាន ឬអវិជ្ជមាន អាស្រ័យលើអ្នកបង្កើត និងអ្នកប្រើប្រាស់។ ប្រសិនបើពួកគេយក AI ប្រើក្នុងផ្លូវល្អ នោះពួកគេ នឹងទទួលបានផលល្អ ប៉ុន្តែបើពួកគេយកបច្ចេកវិទ្យានេះ ទៅប្រើក្នុងទម្រង់បោកបញ្ឆោត ឬក៏បន្លំ នោះវានឹងក្លាយទៅជា AI បែបអាក្រក់មួយ។

ស្របនឹងការលើកឡើងនេះ លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃ​សាកល​វិទ្យាល័យ​ខេមតិច មាន​ប្រសាសន៍​​ថា ការ​រីកចម្រើន ​នៃ​បញ្ញាសិប្បនិម្មិត (AI) បាន​បម្រើ​ផល​ប្រយោជន៍​ច្រើន​ដល់​ការ​សិក្សា និង​ការ​ស្រាវជ្រាវ របស់​អ្នក​ស្រាវជ្រាវ ​និស្សិត និងអ្នកប្រើប្រាស់ទូទៅ ប៉ុន្តែ​ទន្ទឹម​នឹងនេះ វាតម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) ប្រកប​ដោយ​សុចរិតភាព និង​ក្រម​សីលធម៌។

លោកស្រីបណ្ឌិត ព្រហ្ម សុភា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិស្វកម្ម និងជាសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យខេមតិច បានលើកឡើងថា​ បញ្ញាសិប្បនិម្មិត (AI) គឺជាកាំបិតមុខពីរ ព្រោះបច្ចេកវិទ្យានេះអាចផ្ដល់ទាំងអត្ថប្រយោជន៍ និងគុណវិបត្តិសម្រាប់សង្គម អាស្រ័យលើការបង្កើត ការប្រើប្រាស់ និងរបៀបនៃការគ្រប់គ្រង ដែលមានតម្លាភាព និងទំនួលខុសត្រូវខ្ពស់។

លោកស្រីបណ្ឌិត ព្រហ្ម សុភា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិស្វកម្ម និងជាសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យខេមតិច។

អ្នកជំនាញវិស្វកម្មរូបនេះបញ្ជាក់ថា រាល់ការអភិវឌ្ឍនៃបច្ចេកវិទ្យា គឺតែងតែមានភាពផ្ទុយគ្នា ជាមួយនឹងការអភិរក្ស ប៉ុន្តែ មនុស្សមិនអាចព្យាយាមគ្រប់គ្រងទាំងស្រុងលើការវិត្តន៍នៃបញ្ញាសិប្បនិម្មិត (AI) នោះទេ។ មិនអាចគ្រប់គ្រងបានទាំងស្រុង ព្រោះការបដិសេធ មិនទទួលយក ឬហាមឃាត់មិនឱ្យមានការប្រើប្រាស់ នឹងបង្កផលអវិជ្ជមានសម្រាប់សង្គមផងដែរ។ ដូច្នេះ អ្វីដែលមនុស្សអាចធ្វើបានគឺត្រូវរក្សាតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សបច្ចេកវិទ្យានេះ ក្នុងរូបភាពដ៏ត្រឹមត្រូវមួយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។