អ្នកគ្រូ ស៊ាង ទីម៉ា ប្រាប់គន្លឹះប្រឡងមុខវិជ្ជាប្រវត្តិវិទ្យាបាននិទ្ទេសល្អ

ភ្នំពេញ- មនុស្សម្នាក់ៗមានរបៀបរៀនខុសៗគ្នា និងមានវិធីសាស្រ្តប្រឡងដើម្បីទទួលបានពិន្ទុល្អក៏មិនដូចគ្នាដែរ។ ទន្ទឹមគ្នានេះ នៅថ្ងៃប្រឡងបាក់ឌុបខាងមុខនេះ មានសិស្សានុសិស្សមួយចំនួននៅមិនទាន់ច្បាស់ចំពោះមុខវិជ្ជាប្រវត្តិវិទ្យា ហើយក៏មិនដឹងត្រូវចាប់ផ្ដើមពីចំណុចណាដើម្បីជាចំណេះដឹងនៅក្នុងការប្រឡង។

លោកស្រី ស៊ាង ទីម៉ា ជាគ្រូបង្រៀននៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ចំពោះមុខវិជ្ជាប្រវត្តិវិទ្យា មិនពិបាកទេនៅក្នុងការប្រឡងឱ្យបានពិន្ទុល្អ ប្រសិនបើសិស្សយល់ និងចងចាំទាក់ទងនឹងព្រឹត្តិការណ៍ ថ្ងៃ ខែ ឆ្នាំ និងទីកន្លែងនានាច្បាស់លាស់។

តើមានគន្លឹះអ្វីខ្លះប្រឡងមុខវិជ្ជាប្រវត្តិវិទ្យាបាននិទ្ទេសល្អ? ឆ្លើយនឹងសំណួរនេះ លោកស្រី ស៊ាង ទីម៉ា បញ្ជាក់បន្ថែមថា គន្លឹះជួយឱ្យសិស្សានុសិស្សប្រឡងមុខវិជ្ជាប្រវត្តិវិទ្យាបាននិទ្ទេសល្អ គឺសិស្សត្រូវចេះសង្ខេប និងច្បិចយកចំនុចសំខាន់ៗនៃមេរៀនមកវិភាគ ព្យាមយាមយល់មេរៀន និងទន្ទេញមេរៀនតាមចំណុចដែលបានសង្ខេបរួច។

លោកស្រី ស៊ាង ទីម៉ា

“ទាក់ទងនឹងមេរៀនប្រវត្តវិទ្យានេះដែរ គឺគួរទន្ទេញរៀងរាល់ពេលព្រឹកព្រលឹម ព្រោះវាឆាប់ចងចាំដោយសារពេលព្រឹកព្រលឹមគឺខួរក្បាលយើងស្រឡះល្អ”

គ្រូបង្រៀនវ័យ២៣ឆ្នាំរូបនេះ បន្ថែមថា ចំណុចសំខាន់មួយទៀតដែលសិស្សត្រូវអនុវត្ត គឺសរសេរអំពីព្រឹត្តិការណ៍ និងថ្ងៃ ខែ ឆ្នាំ របស់សម័យកាលប្រវត្តិសាស្រ្តកើតឡើងដាក់ក្នុងក្រដាសតូចៗ រួចបិទនៅកន្លែងណាដែលយើងអាចមើលឃើញ។  អ្នកគ្រូបន្តថា ការសរសេរបែបនេះ ក៏អាចជួយធ្វើឱ្យសិស្សឆាប់ចងចាំផងដែរ។

លោកស្រី ស៊ាង ទីម៉ា

“នៅក្នុងពេលប្រឡងសូមប្អូនៗត្រូវអានសំណួរមួយៗហើយឱ្យយល់ច្បាស់សិនមុននឹងឆ្លើយសំណួរ”

អ្នកគ្រូ ស៊ាង ទីម៉ា ក៏បានផ្ដាំទៅប្អូនៗសិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុបនាពេលប៉ុន្មានថ្ងៃខាងមុខនេះ សូមប្អូនៗទាំងអស់គ្នាថែរក្សាសុខភាព និងត្រូវខំប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាពក្នុងការប្រឡង កុំមានការភិតភ័យ និងត្រូវតាំងចិត្តឱ្យបានល្អ។

សូម​បញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃចន្ទ ទី៥ និង​ថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ​២០២២ខាងមុខ ក្នុងនោះ វិញ្ញសាប្រវត្តិវិទ្យា នឹងត្រូវ​ប្រឡង​នៅព្រឹកថ្ងៃចន្ទ ទី៥ ខែធ្នូ វេលាម៉ោង៩ ដល់​ម៉ោង ១០ និង​៣០នាទី ដោយ​មាន​រយៈពេល​ប្រឡង​ចំនួន ៩០នាទី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...