អ្នកនាំពាក្យ ស្នើកុំឱ្យមាន​ការផ្សព្វផ្សាយព័ត៌មានដែល​ប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូរកុមារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ថ្លែង​ក្នុង​សិក្ខាសាលា ស្តីពី​ការ​រក្សា​សុវត្ថិភាព​កុមារនៅ​ក្នុង​វិស័យ​សារព័ត៌មាន កាលពីព្រឹក​ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួងព័ត៌មាន បាន​ស្នើ​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​អ្នក​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម សូម​កុំផ្សាយ​ព័ត៌មាន​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នកដទៃ ជាពិសេស​កុមារ ដែលអាច​ធ្វើឱ្យ​កុមារ​នៅ​ពេលពួកគេ​​ពេញវ័យ ប៉ះពាល់​ដល់​ផ្លូវចិត្ត ឬមាន​ការ​រើសអើង។

ឯកឧត្តម ទេព អស្នារិទ្ធ បញ្ជាក់​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​នូវ​បណ្តាញ​ទំនាក់ទំនងសង្គម​ភាគ​ច្រើនជា​យុវវ័យ​ដែល​មាន​ប្រមាណ​៦៩ភាគរយ នៃ​ប្រជាជន​សរុប, ដូច្នេះ អ្នក​សារព័ត៌មាន​ត្រូវ​ចូលរួម​ក្នុង​ការ​ផលិត​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​ចូលរួម​ចំណែក​ការពារ លើក​តម្កើង​នូវ​ការ​ការពារ​សិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់​កុមារ ​និង​យុវវ័យ។ ឯកឧត្តមបន្តថា នៅ​ក្នុង​ការងារ​ជាអ្នកសារព័ត៌មាន មិនមែន​គ្រាន់តែ​ជាអ្នកចុះ​ទៅ​យក​ព័ត៌មាន ផ្សព្វផ្សាយ​ឱ្យតែបាន​នោះទេ ពោល​គឺ​ត្រូវ​ពិនិត្យ ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​ក្រមសីលធម៌ មិន​ប៉ះពាល់​ដល់សិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ​ឡើយ។

ជា​មួយគ្នា​នេះ លោក យី គឹមថាន នាយក​ប្រចាំ​ប្រទេស​ស្តីទី របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា និង​ជាតំណាង​បណ្តាញ​ផ្នែក​ទំនាក់ទំនង មាន​ប្រសាសន៍​ថា សិក្ខាសាលាស្តីពី​ការ​រក្សា​សុវត្ថិភាព​កុមារនៅ​ក្នុង​វិស័យ​សារព័ត៌មាន ត្រូវ​រៀបចំ​ឡើង​ដោយមាន​គោលបំណង​រួម​មួយ គឺ​ពង្រឹង​សមត្ថភាព​រួមគ្នា ដើម្បី​រាយ​ការណ៍​ប្រកប​ដោយ​ក្រម​សីលធម៌ និង​ការ​ទទួល​ខុសត្រូវ លើ​គ្រប់​បញ្ហា​ដែល​ទាក់ទង​នឹងកុមារ យុវជន ជាពិសេស​ក្មេងស្រី និង​ស្ត្រី​វ័យក្មេង ដើម្បីរក្សា​បាន​នូវ​ស្តង់ដា​គាំពារ​ខ្ពស់​បំផុត។

នាយក​ប្រចាំ​ប្រទេស​ស្តីទីរបស់អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​បន្ថែម​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ការ​យល់ដឹង និង​ការ​យល់​ឃើញ​របស់​សាធារណជន ហើយ​នេះជា​ការ​ទទួល​ខុសត្រូវ​ដ៏ធំ។ លោកថា នៅ​ពេល​រាយការណ៍​អំពី​កុមារ យុវជន និង​បុគ្គល​ដែល​ងាយ​រងគ្រោះ ត្រូវ​ធានា​ថា សុវត្ថិភាព​ សេចក្តីថ្លៃថ្នូរ និង​សិទ្ធិ​របស់​ពួកគេ​មិន​ត្រូវ​បាន​ប៉ះពាល់ និង​បំពាន​ឡើយ។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី របស់អង្គការភ្លែនអន្តរជាតិកម្ពុជា

លោក យី គឹមថាន ជឿជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះមិន​ត្រឹម​តែជួយ​កសាងសមត្ថភាព​របស់អ្នក​ចូលរួម​ តែក៏អាចជួយ​បង្កើន​ការ​សហការ​រវាង​អ្នកសារព័ត៌មាន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការគាំទ្រ​ដល់កុមារ ហើយអ្វី​ដែល​សំខាន់​នោះ គឺធានា​ថា សំឡេង​របស់​កុមារ និង​យុវជន ត្រូវ​បាន​គេឮ គោរព និង​ការពារ​ពួកគេ​ពីគ្រប់​ទម្រង់​នៃ​អំពើហិង្សា និង​ការ​អនុវត្ត​ដែល​បង្ក​ហានិភ័យ​ដល់​ពួកគាត់។

គួរ​ជំរាប​ជូន​ថា សិក្ខា​សាលា​បណ្ដុះបណ្ដាល​អ្នកសារព័ត៌មាន ស្តីពី​ការ​រក្សា​សុវត្ថិភាព​កុមារ​នៅក្នុង​វិស័យ​សារព័ត៌មាន ត្រូវរៀបចំឡើង​ដោយ​អង្គការ​ឃែរ​កម្ពុជា អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា អង្គការ Save the Children ប្រចាំ​កម្ពុជា យូនីសេហ្វ​ប្រចាំកម្ពុជា និង​អង្គការ​ទស្សនៈពិភព​លោក​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ក្នុង​គោល​បំណង​ដើម្បី​ការពារកុមារ និង​សហគមន៍​ដែល​ងាយ​រងគ្រោះ កាន់តែ​ប្រសើរ​ឡើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *