ក្រសួង​អប់រំ សាកល្បង​អនុវត្ត​គន្លង​អប់រំថ្មី​ ​នៅតាម​វិទ្យាល័យ​ដែលស្ថិត​នៅក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស

ក្រសួងអប់រំ យុវជន និងកីឡា នឹងសាកល្បង​អនុវត្ត​គន្លង​អប់រំថ្មី​រួមមាន គន្លង​វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត​សង្គម និង​គន្លង​វិជ្ជាជីវៈ ចាប់ពី​ថ្នាក់ទី១០ នៅតាម​វិទ្យាល័យ​នានាដែលស្ថិត​នៅក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​តំបន់​ដែល​មានដំណើរ​ការ​សេដ្ឋកិច្ច។

ក្នុង​កិច្ចប្រជុំ​ស្តីពី “ការ​ត្រៀម​អនុវត្ត​គន្លង​អប់រំថ្មី​នៅ​មធ្យមសិក្សា​ទុតិយភូមិ” កាលពី​ពេល​ពេលថ្មីៗនេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មាន​ប្រសាសន៍​ថា ការ​សាកល្បង​អនុវត្ត​គន្លងអប់រំថ្មីនេះ គឺ​តបតាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយ​ក្រសួងអប់រំ នឹងអនុវត្តកម្មវិធី​អប់រំតម្រង់​ទិសការ​សិក្សា​ដល់សិស្សានុសិស្ស​ចាប់ពី​ថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅ​អនុវិទ្យាល័យ និង​វិទ្យាល័យនានា។ សម្តេច​នាយក​រដ្ឋមន្ដ្រី​​បាន​ណែនាំក្រសួងអប់រំ ត្រូវពង្រឹង​ការអប់រំបច្ចេកទេស និងដាក់ឱ្យអនុវត្ត «គន្លងអប់រំ» តាមច្រកចំនួន៣ គឺគន្លង​វិទ្យា​សាស្ត្រ​ពិត គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងអប់រំវិជ្ជាជីវៈ នៅតាមសាលារៀន ដើម្បី​ផ្តល់​ឱ្យសិស្សានុសិស្ស និង​យុវជននូវមាគ៌ាផ្សេងៗគ្នា ទៅកាន់អាជីពជោគជ័យ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

បើតាមប្រសាសន៍​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន បច្ចុប្បន្ន​ក្រសួងអប់រំ បាន​និងកំពុង​រៀបចំ​សេចក្តីព្រាង ស្តីពី​សេចក្តី​ណែនាំ​ការ​តម្រង់ទិស ការ​អនុវត្តការ​អប់រំ​បច្ចេកទេស និង​ការធ្វើ​មគ្គុទ្ទេសក៍​អាជីព (Career guidance) ហើយ​ឆាប់ៗនេះ ក្រសួងអប់រំ នឹងចេញ​សេចក្តី​ណែនាំ​ឱ្យគ្រឹះស្ថាន​មធ្យមសិក្សា​ទាំងអស់​អនុវត្ត​កម្មវិធី​អប់រំ​តម្រង់ទិស​ការសិក្សា ដើម្បីឱ្យ​សិស្សសិក្សា​ឈ្វេងយល់​ពីខ្លួនឯង រៀបចំ​ផែនការ​សិក្សា និង​ផែនការ​អាជីព និង​ជួយសិស្ស​ក្នុង​ការសម្រេច​ចិត្តជ្រើសរើស​គន្លងអប់រំ​ចាប់ពី​ថ្នាក់ទី១០ទៅ។

រដ្ឋមន្រ្តី​ក្រសួងអប់រំ បញ្ជាក់​ថា ការ​ពិនិត្យ​ឡើងវិញ​នូវ​គន្លងអប់រំ ត្រូវបាន​ធ្វើឡើង​ក្នុង​បរិការណ៍​មួយចាំបាច់ ដែលប្រទេស​កម្ពុជាត្រូវរៀបចំ​ប្រព័ន្ធអប់រំ​របស់ខ្លួន​ឱ្យឆ្លើយ​តបទាន់​ពេលវេលា​ទៅនឹង​ដំណើរ​វិវត្ត​នៃការ​អប់រំ និង​សេដ្ឋកិច្ច​ក្នុងតំបន់ និង​ក្នុង​សកលលោក។ ការរៀប​ចំគន្លង​អប់រំដែល​មានភាព​បត់បែន និង​ផ្តោតលើ​សមត្ថភាព និង​ចំណង់ចំណូល​ចិត្ត​របស់​សិស្ស ជាយន្តការ​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហាខ្វះ​មូលធន​មនុស្ស​ជំនាញ ឆ្លើយតប​នឹង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា កាត់បន្ថយ​អត្រាសិស្ស​បោះបង់ការសិក្សា​នៅ​មធ្យមសិក្សា ជំរុញការ​ចូលរៀន​នៅឧត្តមសិក្សា ជាពិសេស​លើ​ជំនាញ​ស្ទែម និង​ការបង្កើន​អត្រាសិស្ស​ចាប់យក​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែលចាំ​បាច់​សម្រាប់​ទីផ្សារការងារ។

កិច្ចប្រជុំស្តីពី “ការត្រៀមអនុវត្តគន្លងអប់រំថ្មីនៅមធ្យមសិក្សាទុតិយភូមិ”

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ការរៀបចំ​គន្លងអប់រំ​មួយដែល​ពិចារណា​លើទិដ្ឋភាព​ចម្រុះ នឹង​ជំរុញ​កិច្ចពិភាក្សា​លើការធ្វើ​ទំនើប​កម្មប្រព័ន្ធ​អប់រំ និង​កម្មវិធីសិក្សា ដើម្បី​តម្រង់ទិស​សិស្សក្នុង​ភូមិសិក្សានីមួយៗ, កំណត់​លទ្ធភាព​វិនិយោគ និង​គន្លង​អប់រំតាម​ស្ថានភាព​សាលារៀន និង​កំណត់​គុណវុឌ្ឍិ​គ្រូបង្រៀន ស្រប​តាម​គន្លង​អប់រំ និង​ស្ថានភាព​សាលារៀន​ជាដើម។ ជាពិសេស​នឹងផ្តល់​អត្ថប្រយោជន៍​ដូចជា ការបង្កើត​ថ្នាល​អ្នកវិទ្យាសាស្រ្ត ថ្នាល​សិស្ស​ពូកែ និង​ការ​ពង្រឹង​ទំនាក់ទំនង​និងភាព​បត់បែន​រវាង​គន្លង​អប់រំទូទៅ និង​គន្លង​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ។

ជាមួយគ្នានេះ រដ្ឋមន្រ្តី​ក្រសួងអប់រំ ក៏បានផ្តល់​អនុសាសន៍​ដល់ក្រុមការងារ​ឱ្យបន្តយកចិត្តទុកដាក់​សហការគ្នា ដើម្បី​ស្វែងរកទិន្នន័យ​ជាក់លាក់​ជាទឡ្ហីករណ៍​សម្រាប់​ការវិភាគ និង​ពន្យល់​បន្ថែម, រៀបចំ​ក្រុមការងារ​ចុះទៅស្វែង​យល់​ពីសា្ថនភាព​តាមតំបន់​គោលដៅ និង​សាលារៀន ដើម្បី​សិក្សា​ពីតម្រូវ​ការទីផ្សារ​ជាក់ស្តែង មុខវិជ្ជា​ដែល​ត្រូវ​សិក្សា និង​ធនធាន​ចាំបាច់​សម្រាប់​ដំណើរ​ការ​កម្មវិធី​សិក្សា ដើម្បី​ដាក់ចេញ​ជាវិធាន​ការ​ឆ្លើយតប។ ​ធ្វើការ​ពិនិត្យ និងវាយ​តម្លៃយន្តការ​បណ្ដុះបណ្ដាល និង​មុខវិជ្ជា​ដែលសិក្សា​កន្លងមក ដើម្បី​បន្តកែ​លម្អឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ឆ្លើយ​តបនឹង​តម្រូវ​ការទីផ្សារ ជាពិសេស​រៀបចំ​យន្តការ​វាយតម្លៃ និងតាមដាន​អត្រា​ជោគជ័យ​នៃការ​ទទួល​បានការងារ​ធ្វើរបស់សិស្ស​ដែលបញ្ចប់​ការបណ្ដុះបណ្ដាល និងបន្ត​ពង្រឹង​ការផ្សារភ្ជាប់​រវាង​ការបណ្តុះបណ្ដាល និង​ការអនុវត្ត​ផ្ទាល់នៅក្នុង​ឧស្សាហកម្ម​ជាក់ស្តែង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *