សាស្រ្តាចារ្យ Alamgir Hossain ៖ ការធ្វើទំនើបកម្ម​បច្ចេកវិទ្យា​នៅ​ក្នុងថ្នាក់រៀន ជារឿងចាំបាច់បំផុតនៅ​ក្នុង​ក្របខណ្ឌ​សិក្សា​បច្ចុប្បន្ន

ភ្នំពេញ – ក្របខណ្ឌសិក្សា​នៅ​សកលលោក​នាពេលបច្ចុប្បន្ននេះ កំពុងតែឈាន​កាន់តែលឿន​ទៅ​រក​ការ​ចាប់យក​បច្ចេកវិទ្យា​ឌីជីថលដើម្បីរៀន និង​បង្រៀន ដូច្នេះ​ការ​ធ្វើទំនើបកម្ម​បច្ចេកវិទ្យា​នៅ​ក្នុងថ្នាក់រៀន គឺជា​រឿង​ចាំបាច់​បំផុត ។ នេះជា​ការ​លើក​ឡើងរបស់​លោកសាស្រ្តាចារ្យ Alamgir Hossain សាកលវិទ្យាធិការង នៃកសាលវិទ្យាល័យ​ខេមតិច នៅ​ក្នុង​ពិធីចុះអនុស្សរណៈរវាង​សាកលវិទ្យាល័យ និង​សាលារៀនសុវណ្ណភូមិ​ កាលពីពេលថ្មីៗនេះ។

លោកសាស្រ្តាចារ្យ Alamgir Hossain បន្ថែមថា សាលាចំណេះដឹងទូទៅ គួរធ្វើការជាមួយសាកលវិទ្យាល័យ និងដៃគូរផ្សេងទៀតក្នុងគោលបំណងអភិវឌ្ឍជំនាញច្បាស់លាស់ដល់យុវជនតាមរយៈការហាត់ការអំឡុងពេលសិក្សា ។ ហើយថា ការ​ចុះអនុស្សរណៈរវាងសាកលវិទ្យាល័យខេមតិច និង​សាលារៀនសុវណ្ណភូមិ គឺជា​កិច្ចសហប្រតិបត្តិការលើក​កម្ពស់​វិស័យ​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការពង្រឹងសមត្ថភាព ស្រាវជ្រាវអនុវត្ត នវានុវត្តន៍ កម្មសិក្សា និងការសិក្សា ការផ្តល់អាហារូបករណ៍ស្ទែមដល់សិស្សដែលមានសក្តានុពល និងការរៀបចំកម្មវិធីកសាងសមត្ថភាពសម្រាប់គ្រូបង្រៀន ជាពិសេសទាក់ទងនឹងបច្ចេកវិទ្យា អក្ខរកម្មឌីជីថល និងគរុកោសល្យ ដើម្បីបង្កើនគុណភាពបង្រៀន និងរៀន។

លោក ជា ធីឡាយ នាយកគ្រប់គ្រង NTC Group បានមានប្រសាសន៍ថា ដោយហេតុបច្ចេកវិទ្យានៅសាលាសុវណ្ណភូមិ ហាក់មិនទាន់មានភាពសំបូបែបនៅឡើយ និងត្រូវការ ការគាំទ្របន្ថែមផង ដូច្នេះ លោកយល់ថា សាកលវិទ្យាល័យខេមតិច គឺជាដៃគូមួយដ៏សំខាន់ ព្រោះបើមានសិស្ស ឬនិស្សិតមករៀននៅទីនេះ វានឹងមានការពង្រឹងបន្ថែម ។

លោក ធីឡាយ បញ្ជាក់ថា ស្ថាប័នសិក្សាទោះបីជាធំប៉ុនណា ក៏មិនអាចឈរតែម្នាក់ឯងបានទេ គឺតម្រូវឱ្យ​មានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សេងទៀត ព្រោះកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកមានសារៈសំខាន់ណាស់ នៅក្នុងយុគសម័យនៃសាកលភាវូបនីយកម្ម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...